កំពង់ឆ្នាំង៖តាមសេចក្តីសម្រេចលេខ៨២ ស ស រ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ របស់សា
លាខេត្តកំពង់ឆ្នាំង ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាននិងសន្តិសុខជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ក្រុមចំរុះរបស់ខេត្តដឹកនាំដោយលោក កែវ ឈុន នាយការិយាល័យគ្រប់
គ្រងអា វុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមចំរុះ ត្រួតពិនិត្យរំសេវគ្រឿងផ្ទុះ តាមទីតាំងអាជីវកម្មកិនថ្មភ្នំសំណង់ ក្នុងខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរំសេវ និងគ្រឿងផ្ទុះ ជាមួយក្រុមចំរុះ នៅទីតាំងអាជីវកម្មការដ្ឋានកិនថ្មភ្នំ នៅក្នុងចំណុចភ្នំជើងភ្នំ ក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ។
លោក កែវ ឈុន នាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមចំរុះបានអោយដឹងថា៖ក្រុមចំរុះដែលបានចុះធ្វើការងារខាងលើនេះរួមមាន មន្ត្រីកងរាជអាវុធហត្ថខេត្ត តំបន់សឹករងខេត្ត និងមន្ត្រីនគរបាលស្រុករលាប្អៀរ។
ទីតាំងអាជីវកម្មការដ្ឋានកិនថ្មភ្នំ ខាងលើនេះមានម្ចាស់ឈ្មោះ លោកស្រី ជុំ ភិរិន និងមានអ្នកតំណាងគ្រប់គ្រងការដ្ឋានឈ្មោះ លោក ហេង កុសល មានអាជ្ញាបណ្ណ័អាជីវកម្មត្រឹមត្រូវពីក្រសួងឧស្សាហកម្ម។ការដ្ឋាននេះបានទទួលកាផ្គរត់ផ្គង់រំសេវ និងគ្រឿងផ្ទុះ ពីអគ្គស្នងការ
នគរបាលជាតិផង និងពីក្រសួងកាពារជាតិផង។ការត្រួតពិនិត្យរំសេវ និងគ្រឿងផ្ទុះក្នុងឃ្ឡាំងស្តុ
ក និងក្នុងបញ្ជីជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះបានអោយដឹងថា៖រំសេវអា
ម៉ូញ៉ូនីក្រាតមានចំនួន១២.៧២៥គីឡូ តេអិនតេ២.៩១៣គីឡូ ខ្សែឆេះផ្ទុះ២.៩០០ម៉ែត្រ និងគីប
អគ្គីសនីចំនួន២៩៤គ្រាប់ គឺបានទុកដាក់ក្នុងឃ្លាំងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្រុមចំរុះបានសំណូមពរអោយលោក ហេង កុសល តំណាងម្ចាស់ការដ្ឋាន ថ្លាស់ប្តូរអ្នក
គ្រប់គ្រងឃ្លាំងរំសេវនិងគ្រឿងផ្ទុះជាជនជាតិបរទេសចេញ ព្រោះច្បាប់គ្រប់អាវុច គ្រឿងផ្ទុះ និងគាប់រំសេវ មាត្រាទី៨ បានចែងថា ជនបរទេសមិនអនុញ្ញាតអោយកាន់កាប់ ឫប្រើប្រាស់អាវុច គ្រឿងផ្ទុះ និង គ្រាប់រំសេវ គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។មុនពេលបំផ្ទុះម្ចាស់ការដ្ឋានត្រូវធ្វើលិខិតស្នើសុំអោយបានមុន១អាទិត្យ និងត្រូវចុះក្នុងបញ្ជីគ្រប់គ្រងអោយបានត្រឹមត្រូវ នូវចំនួនគ្រឿងផ្ទុះនៅក្នុងឃ្លាំងស្តុក និងគ្រឿងផ្ទុះដែលនាំចូល ដើម្បីផ្ទៀតផ្ទាត់ជាមួយបញ្ជីរបស់ក្រុមការងារប្រចាំខែ ឫចុះមកពិនិត្យតាមសភាពកាណ៍ជាក់ស្តែង។
លោក កែវ ឈុន បានអោយដឹងទៀតថា៖ការដ្ឋានធ្វើអាជីវកម្មកិនថ្មភ្នំក្នុងខេត្តសរុបមាន
១២កន្លែង បច្ចុប្បន្នកំពុងដំណើរកា៧កន្លែង។ការចុះពិនិត្យដូចខាងលើនេះនិងត្រូវចុះពិនិត្យគ្រប់ការដ្ឋានទាំងអស់ជាប្រចាំខែ ដើម្បីរក្សាការពាសន្តិសុខក្នុងមូលដ្ឋាន និងសន្តិសុខជាតិ ទប់ស្កាត់អំពើភេរវកម្មផ្សេងៗកុំអោយកើតមាននៅក្នុងប្រទេសកម្ពុជាយើង៕






































