ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទ១៣ខែឧសភាឆ្នាំ២០១៥នៅបវិវេនសាលាខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធប្រធានមន្ទីរនៅជុំវិញខេត្តលោកសង្ឃប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់ពាន់នាក់នៅក្នុងខេត្តបន្ទាយមានជ័យបាននាំគ្នាប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្រេចព្រះនរោត្តមសីហនុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រមក្ពុជាក្នុងគម្រប់ព្រះជន្ម៦២យាងចូល៦៣ព្រះវស្សា។ក្នុងឪកាសចម្រើនព្រះជន្មនេះមានការចូលពីមន្ត្រីធំៗដូចជាលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាមានលោកអ៊ុំរាត្រីអភិបាលរងខេត្តលោកសួនបវរអភិបាលរងខេត្ត លោកចុងផែត
អភិបាលរងខេត្ត។លោកគោសុំសារឿតបាននិយាយថាក្នុងឪកាសដ៍មហាប្រសើរនៃព្រះរាជពិធី ចម្រើនព្រះជន្ម ព្រះវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ ៦២ យាងចូល ៦៣ ព្រះវស្សា ។ទូលព្រះបង្គំខ្ញុំជាអភិបាលខេត្តនិងជាអភិបាលរងខេត្ត និងមន្ត្រីរាជការ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ កងកំលាំងប្រដាប់អាវុធ មន្ត្រីមន្ទីរនៅជុំវិញខេត្ត ព្រះសង្ឃ និស្សិត សិស្ស និងប្រជាពលរដ្ឋជាច្រើនរាប់ពាន់នាក់សូមក្រាបថ្វាយបង្គំថ្វាយព្រះពរមហាបវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះមហាក្សត្រ នៅក្នុងឱកាសដ៍ថ្លៃថ្លានេះ សូមព្រះអង្គមាន ព្រះសុខភាពដ៍ បរិបូរណ៍ ប្រកបដោយ ពលានុភាព ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៍ត្រជាក់ ត្រជុំរបស់ប្រជានុរាស្ត្រ និងមាតុភូមិអង្គរដ៍បវរប្រកបដោយ ដោយសុខសន្តិភាព សុភមង្គលវិបុលសុខ កិត្យានុភាពល្បី រន្ទឺនៅក្នងតំបន់យើង និងនៅលើសកលលោក ជាដរាបយូរអង្វែងតរៀងទៅ៕








































