សៀមរាប ៖ លោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួកបន្ទុកព្រហ្មទណ្ឌមានប្រសាសន៍ អោយដឹងជុំវិញករណីពីរនាក់ប្តីប្រពន្ធនេះបានប្រព្រឹត្តអំពើលួចកាច់សោរកយកម៉ូតូនិងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារ
ធាតុញៀនកាលពីថ្ងៃទី០៣ ខែ ឩសភា ឆ្នាំ២០១៥ កន្លងទៅថាដោយអនុវត្តក្រោមការបញ្ជាដឹកនាំពីសំណាក់លោក វរសេនីយ៍ឯក ថង សាគុណ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ ។ និងបានការសហការជាមួយលោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជា លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ផងនោះ ។ ទើបជាក់ស្តែងកាលពីថ្ងៃទី១៣ខែ ឩសភា ឆ្នាំ២០១៥កន្លងទៅលោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបទទួកបន្ទុកព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការណ៍សហការបន្តជាមួយគ្រប់សមត្ថិកិច្ចដែលពាក់ព័ន្ធធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធបានបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពក្នុងករណីអំពើលួចកាច់សោរកយកម៉ូតូស្កូបពីពណ៍ស សេរីឆ្នាំ២០១៤ ០១ គ្រឿង កាលពីថ្ងៃកើតហរតុខាងលើ ។ ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញនិងបានធ្វើការកដហូតបាននូវថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥ កញ្ចប់ទៀតដែលមានទម្ងន់ ១៧ , ៩ ក្រាម និង សម្ភារះធ្វើសកម្មភាពកាច់សោរ ក ម៉ូតូ មួយចំនួន ផងដែរ ។ លោក អនុសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ បានបន្តអោយដឹងទៀតថា ជនសង្ស័យពីរនាក់ប្តីប្រពន្ធនេះមានស្រុកកំណើតនៅខេត្តកំពង់ចាម រួចបានមកធ្វើកម្មភាពក្នុងក្រុងសៀមរាបក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានតែម្តង ។ ដោយសមត្ថកិច្ចបានបញ្ជាក់ថាចំពោះជនសង្ស័យពីរនាក់ប្តីប្រពន្ធនេះគឺជាបក្សពួកក្នុងចំណោមជនសង្ស័យប្រុស ស្រី ៩ នាក់ទៀតដែលបានប្រព្រឹត្តក្នុងករណីអំពើលួចកាច់សោរកយកម៉ូតូដែលសមត្ថកិច្ចចាប់បានរួចបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងដាក់បញ្ជុនទៅតុលាការ។






































