​កំពង់ធំ​សំបូរ​ក្មេង​ហិតកាវ លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មិន​គ្រប់គ្រាន់ ប៉ួ​យ​លុយ​ចៅហ្វាយខេត្ត​ជា​២០០០​ដុល្លា

0

​កំពង់ធំៈ​ប្រជាពលរដ្ឋ​រិះគន់ថា​ក្រុម​ក្មេង​ហិតកាវ​កំពុងតែ​បង្ករ​ភាពអនាធិបតេយ្យ​នៅក្នុង​ក្រុង​ស្ទឹងសែន​ចំណែក​អាជ្ញាធរ សមត្ថកិច្ច​នគរបាល​និង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​តិ​សម្បទាន​ឆ្លើយ​យកតែ​រួចខ្លួន នឹង​ពុំមាន​ភាព​ទទួលខុសត្រូវ ខណៈពេលដែល ក្មេង​ហិត​ការ​វ​ទាំងនេះ តែងតែ​បង្ហាញខ្លួន​ជា​សារ​ធារ​ណៈ មុន​ផ្សារ​កំពង់ធំ​។​Image1
​មតិ​មហាជន​បាននាំគ្នា​ធ្វើកា​រិះគន់​ដល់​អាជ្ញាធរ​ក្រុង​ស្ទឹងសែន​ថា​!​ខេត្តកំពង់ធំ ក៏​ជា​ខេត្ត​មួយ ដែលជា​​ស​សៃ​រ​ឈាម​ដ៏​មាន​សារៈសំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​នូវ​​រ​ម្មណី​យ៏​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ខេត្តកំពង់ធំ​ជាពិសេស​គឺ​ប្រសាទ​សំបូរ​ព្រៃ​គុ​ហ៏​តែម្តង​!​នៅពេលដែល​ពួកគេ​បានធ្វើ​ដំនើរ​មកដល់​ទឹកដី​របស់​ក្រុង​ស្ទឹងសែន​មិន​ថា​យប់​ឬក៏​ថ្ងៃ​នោះទេ​តែងតែ​ឃើញ​ក្រុម​ក្មេងៗ​ហិតកាវ​ជាច្រើន​នាក់​បានធ្វើ​សកម្មភាព​ដើរ​សុំ​លុយ​យ៉ាង​អនាធិបតេយ្យ​!​សុំ​លុយ​ក៏​សុំ​លួច​ក៏​លួច​ជាក់ស្តែង​កាលពីពេល​កន្លងមក​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ក្រុម​ក្មេង​ហិតកាវ​បានធ្វើ​សកម្មភាព​ឡើង​លួច​លុយ​Image0នៅលើ​រថយន្ត​បាន​ជាង​១០០០$​ខណៈពេលដែល​ម្ចាស់​ឈប់​រថយន្ត​ចុះ​ទិញ​ឥ​វ៉ាន់​ដោយ​មិនបាន​ចាក់សោរ​ទ្វារ​រថយន្ត ពេលនោះ​ម្ចាស់​បាន​ប្តឹង​នគរបាល​ដែរ​តែ​ទំរាំ​តែ​រកឃើញ​មកវិញ​នៅ​លស់​លុយ​តែ​ពី​៤​ទៅ​៥០០$​ប៉ុណ្ណោះ​!​ហើយ​កាលពី​២​ខែ​មុន​នេះដែរ​រថយន្ត​របស់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ​ក៏ត្រូវ​បាន​ក្រុម​ក្មេង​ហិតកាវ​នេះ​ឡើង​លួច​លុយ​អស់​ចំនួន​២០០០$​និង​លុយ​ខ្មែរ​ចំនួន​១៥០​ម៉ឺន​រៀល​(​មួយ​លាន​កន្លះ​)​តែ​សំណាងល្អ​ត្រូវ​កូនចៅ​របស់​ឯកឧត្តម​នាំគ្នា​ព័ទ្ធ​ចាប់បាន​យកលុយ​មកវិញ​បាន​ទាំងអស់​!​សកម្មភាព​ទាំងអស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់​ដល់​អាជ្ញាធរ​យ៉ាង​ចាស់ដៃ​ថា​គ្មាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​ក្មេង​ហិតកាវ​យ៉ាង​អនាធិបតេយ្យ ពពាក់ពពូន​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ស្ទឹងសែន ជាពិសេស​នៅ​ផ្សារ​កំពង់ធំ ជាប់​ផ្លូវជាតិ​លេខ​៦​តែម្តង​!​ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​អាប់​ឳ​ន​កិត្តិយស​ដល់​មុខមាត់​ខេត្តកំពង់ធំ​!​ពាក់ព័ន្ធ​និង​ករណី​ក្មេង​ហិតកាវ លោក ញ៉ែម ឈុនលី អធិការនគរបាល​ក្រុង​ស្ទឹងសែន និង លោក ហុក រិ​ន ភិ​បាល​ក្រុង​ស្ទឹងសែន​បាន​ប្រាប់ថា​ចំពោះ​ក្មេង​ហិតកាវ​នេះ​វា​គ្មាន​ច្បាប់​ដាក់ទោស​ទេ​!​លោក​បាន​ចាប់​បញ្ជូនទៅ​ម​ណ្ឌុ​ល​កែប្រែ​ជាច្រើនលើក​ច្រើនសារ​មកហើយ បានតែ​ប៉ុន្មាន​ថ្ងៃ​វា​រត់មកវិញ​អស់ ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺក្បាល​ដោយសារ​ពួកវា​!​ចំណែក​លោក អៀ​ប ឈុន​ស្រៀ​ង អនុប្រធាន​ស្តីទី​នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​តិ​សម្បទាន​
​ប្រាប់ថា​ចំពោះ​បញ្ហា​នេះ លោក​រាយ​ការ​ណ៏​ទៅ​ក្រសួង ពីព្រោះ​មន្ទី​មិនមាន​កន្លែង​សម្រាប់​ទុកដាក់​ពួក​ទាំង​​អស់នេះ​ទេ​។Image0
​ប្រជាពលរដ្ឋ​និយាយ​រិះគន់ថា កោ​ក​តែ​អាជ្ញាធរ​ក្រុង​ស្ទឹងសែន និង​អាជ្ញាធរ​ខេត្តកំពង់ធំ​មិនគួរណា បណ្តែតបណ្តោយ​ឲ្យ​មាន​ក្មេង​ហិតកាវ​ទាំង​ហ្វូង​ដូច​គោ​នៅ​កណ្តាល​ក្រុង​យ៉ាង​ដូច្នេះ​ឡើយ​! បើ​មិន​ខ្នា​ស់​​អ្នកស្រុក​គ្នាឯង​ក៏​គួរតែ​ខ្មាស​ភ្ញៀវទេសចរ​ណ៏​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ​ខ្លះ​ផង​ទៅ​!​នេះ​គឺជា​មុខ​​មាត់​របស់​ខេត្ត ឬមួយ​ក៏ ខេត្តកំពង់ធំ​តាំង​លម្អរ​ទៅដោយ​ក្មេង​ហិតកាវ​ទាំងអស់នេះ​?
​ ​ ​ ​ ​ ​ ​ ​ ​ដោយ ប៊ុន រដ្ឋា