ខេត្តកណ្តាលៈ កូនភ្លោះបីនាក់ដែលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជា
ណាចក្រកម្ពុជានិងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហម
កម្ពុជា បានចាត់ទុកជាកូន ចៅបង្កើតរបស់សម្តេចនោះ ឥឡូវនេះ បានប្រសូត្រឡើង ក្នុងត្រកូលគ្រួសារក្រីក្រម្នាក់ កាលពីថ្ងៃទី26 ខែឧសភា ឆ្នាំ2015 ស្ថិតក្នុងភូមិព្រែក
តាកែវ 2 ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ។តាមរយះលោកសេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី03 ខែ មិនា ឆ្នាំ2015 បានពាំ
នាំអំណោយសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិបណ្ដិត ប៊ុន រ៉ានីហ៊ុនសែន ដល់
គ្រួសារកូនភ្លោះ3នាក់ភេទប្រុស រស់នៅភូមិព្រែកតាកែវ2 ឃុំសំរោងធំ ស្រុកកៀនស្វាយ
ខេត្តកណ្តាល ប្រសូត្រឡើង នៅមន្ទីពេទ្យមិត្តភាពសូវៀត ឪពុកឈ្មោះ ផន សារ៉ាត់
អាយុ31 ឆ្នាំ ម្ដាយ ឈ្មោះ ម៉ុន មករា អាយុ33ឆ្នាំ ។អំណោយដ៏ថ្ថៃថ្លានេះរួមមាន អង្ករចំនួន
200គីឡូក្រាម ទឹកដោះគោម្សៅចំនួន2កេះធំស្មើ24កំប៉ុងស្កសរចំនួន5គីឡូក្រាមសារ៉ុង
02 ក្រម៉ា 02 ថវិការ ចំនួន3បីលានរៀល ។លោក សេង ទៀង បានផ្តាំផ្ញើរដល់ក្រុមគ្រួ
សារកូនភ្លោះបី ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពទាំងម្តាយនិងកូនបានល្អប្រសើរ។
នៅពេលកូនធំឡើងត្រូវជំរុញកូនចៅឲ្យរៀនសូត្រក្លាយជាទំពាំងស្នងឫស្សី ចូលរួមចំ
ណែកដឹកនាំកសាងប្រទេសជាតិមាតុភូមិនៃយើងឲ្យមានភាពរីកចំរើនដូចបណ្តាប្រ
ទេសជឿនលឿនលើពិភពលោក ។លោក សេង ទៀង បានសង្កត់ធ្ងន់ថា អំណោយរបស់សម្តេចតេជោនិងសម្តេចកិតិព្រឹទ្ធបណ្ឌិត យកមកប្រគល់ជូនដល់គ្រួសារកូនភ្លោះបី មិនប្រកាន់និន្នាការបក្សនយោបាយណានោះទេ។និយាយរួមឲ្យតែបងប្អូនប្រជាពលរដ្ឋណាប្រសូត្របានកូនភ្លោះបី គឺទទួលបានអំណោយរបស់សម្តេចតេជោដូចៗគ្នា។







































