អ្នកលក់​ការ៉េម​ម្នាក់​ក្អួត​ធ្លាក់ឈាម​ស្លាប់​ភ្លាម​ក្រោយ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ដោយ​មិនដឹង​មូលហេតុ​

0

ខេត្តបន្ទាយមានជ័យ​៖​បុរស​អ្នកលក់​ការ៉េម​ម្នាក់​បាន​ក្អួត​ឈាម​ស្លាប់​ភ្លាម​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​២​មិថុនា​២០១៥​។​លោក​វ​រះ​សេនីយ៍​ទោ សី​វ​សុជាតិ​អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ដែល​ក្អួត​ឈាម​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​មានឈ្មោះ ង៉​ន សាវ៉ន អាយុ​៤៨​ឆ្នាំ​(​មុខរប​បលក់​ការ៉េម​)​រស់នៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័​។​លោក​សី​ុ​វ​សុជាតិ​បាន​បន្តទៀតថា​បើតាម​មន្ត្រីនគរបាល​ជំនាញ​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​បានឃើញ​គាត់​ជិះ​រ៉ឺម៉ក​លក់​ការ៉េម​ហើយ​មក​ឈប់​នៅ​ចិញ្ចើមផ្លូវ​មុខ​សណ្ឋាគារ​មួយ​ស្ថិតនៅត្រង់​ផ្លូវបំបែក​ទៅ​ខេត្តសៀមរាប​ហើយ​ក៏បាន​ក្អួត​ឈាម​តាម​មាត់​និង​តាម​ច្រមុះ​តែម្តង​ភ្លាមៗ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​មន្ត្រីនគរបាល​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​ដែរ​តែ​ជនរងគ្រោះ​ក្អួត​ចេញឈាម​ច្រើនពេក​រហូតដល់​ស្លាប់​តែម្តង​។​លោក​សី​ុ​វ​សុជាតិ​បាន​បន្តimage (5)ទៀតថា​បើតាម​មន្ត្រីនគរបាល​ជំនាញ​បាន​ប្រាប់ថា​ពាក់ព័ន្ធ​និង​ការស្លាប់​របស់​ជនរងគ្រោះ​នេះ​មិនដឹងថា​ដោយ​មូល​អ្វី​នៅឡើយ​ព្រោះ​ជនរងគ្រោះ​គ្មាន​ស្នាក​ស្នាម​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​អំពី​រឿង​អំពើ​ឃាតកម្ម​ឡើយ​។ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​ពី​គ្រូពេទ្យ​គឺ​ជនរងគ្រោះ​មាន​ជំងឺ​ដំបៅ​ក្រពះ​ដាច់​រលាត់​បណ្តាល​ក្អួត​ចេញឈាម​ស្លាប់​ភ្លាមៗ​ដូច្នេះ​។​បើតាម​សំដី​ស្ត្រី​ឈ្មោះ សយ ស្រាយ អាយុ​៤៧​ឆ្នាំ​ដែល​ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ថា​ប្តី​របស់គាត់​មានមុខ​របរ​លក់​ការ៉េម​ហើយ​ចេញពីផ្ទះ​ជិះ​ម៉ូតូ​កង់​បី​ទៅ​លក់​ការ៉េម​តាំងពី​ម៉ោង​៧​ព្រឹក​លុះដល់​ម៉ោង​៧​យប់​អ្នកជិតខាង​ប្រាប់ថា​៖​ប្តី​ក្អួត​ធ្លាក់ឈាម​ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បាន​ស្លាប់​មិនទាន់​ដឹង​មុ​ល​ហេតុ​នៅឡើយ​ទេ​។​សព​ត្រូវបាន​នគ​បាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​របស់​សព​ផងដែរ​៕