សមត្ថកិច្ចចំរុះស្ទាក់បានអ្នកជួញដូរនិងប្រើប្រាស់២នាក់ដកហូតបានថ្នាំញៀន ម៉ាទឹកកក២២កញ្ជប់ដាវសាំម៉ូរៃ១និងកាំភ្លើងខ្យល់បាញ់១ដើម

0

កំពង់ឆ្នាំង ៖  អ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន២នាក់ត្រូវបានសមត្ថកិច្ចចំរុះខេត្ត និងស្រុកដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តម្នាក់ បានសហការគ្នាស្ទាក់ចាប់ខ្លួនបាន នៅពេលគេដើរជួញដូរ និងមកទិញគ្រឿងញៀន។ករណីបង្ក្រាបមុខសញ្ញាទាំង២នាក់ខាងលើនេះបានធ្វើDSC05176ឡើងនៅម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តនិងជានាយការិយាល័យកណ្តាលប្រឆាំងបទល្មើសបានអោយដឹងថា៖កិច្ចបង្ក្រាបមុខសញ្ញាខាងលើនេះ មានកងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងនគរបាលស្រុករលាប្អៀរ និងនគរបាលប៉ុស្តិមូលដ្ឋាន សុបមានចំនួនជាង២០នាក់ ដោយមានការចូលរួមដឹកនាំនិងបញ្ជារដោយលោក ឯក ស៊ុនរស្មី ព្រៈរាជអាជ្ញារងសាលាដំបូងខេត្ត។ជនល្មើសដែលសមត្ថកិច្ចស្ទាក់ចាប់ទី១ឈ្មោះ វន សុវណ្ណ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ វត្ថុតាងនៅលើខ្លួនគេដកហូតបានគឺ៖DSC05178ថ្នាំញៀនម៉ាទឹកកចំនួន២២កញ្ចប់តូចម៉ូតូហុងដាឌ្រីម១គ្រឿងនិងទូរសព្ទ័ដៃ បន្ទាប់មកសត្ថកិច្ចបានឆែកឆេររកឃើញនៅក្នុងផ្ទះមាន ដាវសាំម៉ូរៃ២ដើម កាំភ្លើងកែឆ្នៃបាញ់គ្រប់កង់ដោយប្រើខ្យល់១ដើម និងសំភារៈប្រើប្រាស់សំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។មួយម៉ោងក្រោយមក សមត្ថកិច្ចពទ្ធ័ចាប់បានឈ្មោះ សាន សោរ អាយុ៣១ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ម្នាក់ទៀតនៅពេលរូបគេទូរសព្ទ័ និងមកសួររកទិញថ្នាំញៀននៅផ្ទះជនល្មើសខាងលើ។ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនមក ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធី ដើម្បីពញ្ជូនខ្លួននិងវត្ថុតាងទៅកានសាលាដំបូខេត្ត ចោទប្រកាន់និងផ្តន្ទាទោសតាមផ្លូវច្បាប់។DSC05171 DSC05163 DSC05157