បន្ទាយមានជ័យ:ក្រុមប្រឹក្សាស្រុកអូរជ្រៅអាណាត្តិទី2រួមនិងរដ្ឋបាលស្រុកនៅព្រឹកថ្ងៃទី9មិថុនា2015នេះនៅក្នុងបរិវេណវត្ត. បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ដោយមានប្រជាពលរដ្ឋមន្ត្រីរាជការចូលរួមលើកជាសំណួរឬបញ្ហានានាដែលកើតមាននៅក្នុងស្រុកប៉ះពាល់ដល់ពួកគាត់ឬការអភិវឌ្ឍន៍។លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅបានលើកទ្បើងថាកម្មវិធិនេះធ្វើទ្បើងក្នុងគោលបំណងអោយពលរដ្ឋបានបង្ហាញពីកង្វល់លើការអភិវឌ្ឍន៍ជំុវិញស្រុកនិងសេវាសាធារណះមួយវិញទៀតគឺដើម្បីឆ្លុះបញ្ជាំពីចំនុចល្អនិងចំនុចខ្វះខាត់របស់អាជ្ញាធរ។ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកានេះបានលើកយកបញ្ហាជាច្រើនដូចជាបញ្ហាអាជ្ញាធរឃុំយកលុយលើការធ្វើសំបុត្រកំណើតលើសតំលៃកំណត់និងការរំលោភដីវត្តនិងដីអាងកូនត្រីពីសំណាក់ប្រជាពលរដ្ឋ។ជាមួយគ្នានោះប្រជាពលរដ្ឋក៍បានលើកទ្បើងពីការអភិវឌ្ឍន៍ស្រុករបស់រដ្ឋាភិបាលក៍ដូចអាជ្ញាធរស្រុកផងដែរ។ឆ្លើយតបនិងបញ្ហាពលរដ្ឋលោក សាន្ត ស៊ានហូ អភិបាលស្រុកអូរជ្រៅដែលបានចូលរួមក្នុងពិធីនេះលោកនឹងធ្វើការដោះស្រាយនៅបញហាទាំងអស់នេះជាពិសេសរឿងយកលុយលើសកំណត់ថ្លៃធ្វើសំបុត្រកំណើតដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើសេវាសាធារណះ៕ប៊ុន វាសនា








































