​បារាយ​ទឹកថ្លា​ខេត្តសៀមរាប​រីងស្ងួត​ស្ទើរ​ទាំងស្រុង​ខុសពី​ឆ្នាំមុនៗ ស្ងាត់​ភ្ញៀវ​ទេសចរណ៍​

0

​ខេត្តសៀមរាប​៖ បារាយ​ទឹកថ្លា គឺជា​អាងទឹក​មួយ​ដែល​បាន កសាងឡើង​នា​សម័យអង្គរ ដែលមាន​ទទឹង​៣ និង​បណ្តោយ ៦​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តសៀមរាប និង​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ពី​តាម​បណ្តា​ខេត្ត​ក្រុង មក​កំសាន្ត​ខួបប្រាំងខួបវស្សា ដោយ​មិន​លោះ​ថ្ងៃ និង​រដូវ​បុណ្យទាន មនុស្ស មក​កំសាន្ត​កក់កុញ​រក​កន្លែង​សម្រាក់​ស្ទើរ​គ្មាន ។​5
​ទិដ្ឋភាព​នៃ​ការ​ទេសចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​អន្តរជាតិ គឺមាន​បំណង​សម្រាក់​ក្រោយ​ហត់នឿយ ពី​ការងារ ដើម្បី​ងូតទឹក​ដ៏​ត្រជាក់ នៅ​បារាយ​ទឹកថ្លា​ទីនេះ តែ​កាលពី​រសៀល​ថ្ងៃទី ៦ ខែ កក្ត​ដា ឆ្នាំ ២០១៥ ទិដ្ឋភាព​ដែល ធ្លាប់តែ​អ៊ូអរ មាន​មនុស្សម្នា កកកុញ បានក្លាយ​ស្ងាត់ជ្រងំ ស្ទើរតែ​ពុំមាន​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត ដោយសារតែ ស្ថានភាព​ទឹក​បារាយ បាន​រី​ខាស់​ស្ទើរ​ទាំងស្រុង ចាប់ពី​បារាយណ៍ ទិសខាងកើត រហូតដល់​បារាយណ៍​ខាងលិច ទឹក​រីង គោក ចំនែក​ទឹក​ដែល​នៅសល់ គឺ​ពុំគួរ​ឲ្យ​ចង់​មុជ​នោះទេ ដោយសារតែ​ពុំមាន​ខ្សាច់ មានតែ​ភក់ និង​ទឹកខ្មៅ​ល្អក់ ប្រការ ទាំងនេះ​បានធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ បែរ​ទិស​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ផ្សេងៗ ក្នុង​ខេត្តសៀមរាប ។​6
​ក្រុម​អ​ជីករ​លក់​ម្ហូបអាហារ​ចាំ​ទទួលភ្ញៀវ​ទេ​សចណ៍ មានការ​ព្រួយបារម្ភ​ណ៍ ដោយសារតែ​ភ្ញៀវ​ទេសចរណ៍ បានការ​ថយចុះ លក់​ម្ហូបអាហារ​មិន​ដាច់ ពុំមាន​ភ្ញៀវ​មក​កំសាន្ត​ច្រើន ធ្វើ​ឲ្យ​ខាត និង​បាត់បង​ចំណូល ប្រចាំថ្ងៃ ហើយ​ចាំបាច់ ឲ្យ​កូន​ទៅ​ធ្វើការ​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​ជា​មធ្យោបាយ​រក​ចំណូល ដែលជា​ឳ​កាស រងចាំ​មានទឹក​កើនឡើង​ទើប មាន​ភ្ញៀវ​មក​កំសាន្ត ។​
​ប្អូនប្រុស ឈ្មោះ វង្ស សុង​ហាក់ ជា​និ​សិ​ត្យ​សកលវិទ្យា​ល័យ ស្ថិតនៅក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ប្អូន​រស់នៅក្នុង ភូមិ វត្ត​រាជ​បូព៌ា សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប តែងតែ​នាំ​មិត្ត​ភ័ក្ក​មក​កំសាន្ត បារាយ​ទឹកថ្លា​នេះ នៅ​ថ្ងៃ​ឈប់សម្រាក់ ហើយ​ប្អូន​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​ទឹក​បារាយ បែរជា​រីង​ខាស់​ខុសប្លែក​ពី​ធម្មតា ។​43

​ដោយ ប៊ុន រដ្ឋា