កំពង់ធំ = បន្ទាប់ពី ព្រះករណា នរត្តម សី ហមុន្នី យាងចូលរួមក្នុងពិធីរុក្ខទិវា៩កក្ដដា រួចមក សរបញ្ចាក់អោយឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃឈើ ការដាំដុះកូនឈើឡើងវិញ ព្រោះជីវិតមនុស្ស សត្វ រស់នៅលើផែនដី 
រស់រានមានជីវិតបានគឺពឹងពាក់ លើព្រៃឈើ លើធម្មជាតិ ដោយអត់ពុំបាន ដូច្នេះហើយថ្នាក់ខេត្ត ភូមិឃុំ ស្រុក ក៏មានការយកចិត្តទុកដាក់ខ្ពស់ចំពោះការបាត់បង់ព្រៃឈើ ការដាំដុះកូនឈើឡើងវិញ ទើបនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ េឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំអញ្ចើញជាអធិតិយភាពក្នុងពិធីសម្ភោធន៍ ទីស្នាក់ការយាមល្បាតព្រៃឡង់ ដោយមានការចូលរួមពីរ លោក Hatashi Nakata ជាទីប្រឹក្សាបច្ចេកទេស នៃអង្គការ ចៃការ និងជាតំណាងម្ចាស់ជំនួយនៃប្រទេសជប៉ុន លោកតិបញាតា នាយខ័ណ្ឌរដ្នបាលព្រៃឈើខេត្តកំពង់ធំ លោកគឹម ចន្ថា នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងមន្ដ្រីរដ្នបាលព្រៃឈើ មកពី ផ្នែក សង្កាត់ ព្រមទាំងប្រជាពលរដ្នចូលរួម ជាច្រីននាក់ផងដែរ។
លោក តិប ញាតា នាយខ័ណ្ឌរដ្នបាលព្រៃឈើ ខេត្តកំពង់ធំ បានធ្វើសេចក្ដីរាយការណ៍សង្ខេប ពាក់ព័ន្ធទៅនិងការសម្ភោធទីស្នាក់ការនេះសំរាប់ ការពារគ្រប់គ្រោងព្រៃឈើដែលមានទំហំ៦៤ម៉ឺនហិចតា ទូទាំងខេត្តកំពង់ធំ និងដោយឡែកព្រៃឡង់មានទំហំជាង១៥ម៉ឺនហិចតា ដែលស្ថិតក្នុងស្រុក២គឺស្រុកសណ្ដាននិងស្រុក សន្ទុក មន្ដ្រីយើង មាន៦១នាក់ប៉ុណ្ណោះ គឺខ្វះមន្ដ្រីធ្វើការ ទើបយើងសាងសង់ទីស្នាក់ការនេះដោយមានជំនួយពីអង្គការ ចៃការ សំរាប់ចូលរួមការពារព្រៃឡង់ ព្រៃ៦៤ម៉ឺន ហិចតានេះបានដាក់ជាព្រៃការពារចំនួន២០ម៉ឺនហិចតា មានព្រៃ អង់តែន ព្រៃឡង់ ១៥ម៉ឺនហិចតា និងមានគ្រួសារជួយការពារព្រៃឈើមានជាង១ម៉ឺនគ្រួសារ តាមដែនព្រៃសហគមន៍នានា ក្នុងនោះដែរអង្គការ ចៃការបានចូលរួមបោះបង្គោលព្រំប្រទល់ រវាងក្រុមហ៊ុនCRCK និងព្រៃឡង់បាន១០០បង្គោល និងបានឧបត្ថមប្រជាពលរដ្ន និង សមត្ថកិច្ច ក្នុងការដើរល្បាតព្រៃឡង់ជារាងរាល់ខែ ហើយក៏បានដាក់បណ្ដឹង និងកសាងសំនុំរឿង៥៣ករណី ដី៤៤១ហិចតា ដក់ហូតឈើជាង៤០០ម៉ែត្រគីប និងបានសុំអោយអង្គការ ចៃការ បន្ដជួយ និងការពារព្រៃទាំងអស់អោយបាន។
លោក Hatashi Nakata បានមានប្រសាសន៍ថា ព្រៃឈើគឺជាព្រៃដែលមានជីវជំរុះជាច្រើន អាចជួយអោយជីវិតមនុស្ស សត្វ រស់លើផែនដីបានស្រួល បើគ្មានព្រៃព្រឹក្សាជារបស់ធម្មជាតិទេនោះ មនុស្ស សត្វដែលមានជីវិតនឹងជួបការលំបាក សព្វបែបយ៉ាងនិងទទួលគ្រោះមហន្ដរាយ ធម្មជាតិ ជាក់ជាពុំ ដូច្នេះរាជរដ្នាភិបាលជប៉ុន ពិសេសអង្គការ ចៃការ និងអង្គការដែលពាក់ព័ន្ធ និងបន្ដជួយដើម្បីអោយ ព្រៃឡង់ក្លាយជាព្រៃការពារយ៉ាងពិតប្រាកដ ។
េឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរ ថាសុំអោយបងប្អូនប្រជាពលរដ្នត្រូវចូលរួមថែរក្សា ការពារព្រៃឈើ និងជួយដាំកូនឈើ បង្វែរពីមុខរបរ កាប់ឈើ មកជារបរ លក់ដូរ ធ្វើស្រែ ចំការ និងប្រកបមុខរបរផ្សេងៗ សុំកុំអោយបងប្អូនប្រជាពលរដ្នយល់ច្រលំថា រដ្ឋាភិបាលអោយដីទៅវៀតណាម សំរាប់ដាំកៅស៊ូនេះ គឺមិនមែនទេ គឺជាគឺជាការ វិនិយោគរបស់រាជរដ្ឋាភិបាល ផ្នែកណាមួយដើម្បីយកថវិការចូលរដ្ន ការដាំកៅស៊ូមានពេលកំណត់ពេលវេលាយ៉ាងច្បាស់លាស់រហូតដលពេលកំណត់ត្រូវប្រគល់ដីអោយរដ្ឋាភិបាលវិញ ចំណែកអ្នកកាប់ព្រៃឈើត្រូវចាប់មកផ្តទាទោលតាមច្បាប់៕ប៊ុនរិទ្ធី












































