រថយន្ដ​ដឹក​ជ្រូក​ក្រហម​កំពុងតែ​ធ្វើ​សកម្មភាព​ពេលយប់ ចូលក្នុង​ខេត្តកំពង់ធំ​

0

​កំពង់ធំ = យ៉ាងហោចណាស់​រាល់​២​យប់​ម្ដង​រថយន្ដ​ដឹក​ជ្រូក​ក្រហម ចេញពី​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម មក​ទំលាក់​ក្នុង​ទឹកដី​ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត​ដោយមាន​ការបើក​ភ្លើង​ខៀវ ពី​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​និង​អាជ្ញាធរ​ដែល​Image83ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ មិន​ប​ង្គ្រា​ប់​ទេ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​។​
រាជរដ្ឋាភិបាល​ប្រកាស​ហាម​ដាច់ខាត​មិនអោយ​នាំ​ជ្រូក​ក្រហម​ពី​បរទេស​មក​លក់​ក្នុងស្រុក ធ្វើអោយ​ជ្រូក​នៅក្នុង​ស្រុក ធ្លាក់​តំលៃ ប៉ះពាល់​ជីវភាព​ប្រជា​ពល​រដ្ន​ដែល​ចិញ្ចឹម ជ្រូក​សំរាប់​រយះ​វែង បែរជា​លក់​ក្នុង​តំលៃថោក​ដូច​ជ្រូក​នាំចូល​ពី​បរទេស​ដែរ និង​ម្យ៉ាង ជ្រូក​បរទេស ចិញ្ចឹម បែប​ចំណី​មាន​ជាតិ​គឺ​មី​ច្រើន​ឆាប់​ធំ​លូតលាស់​ល្អ ឆាប់​បាន​លក់ តែ​ចំពោះ​ផលវិបាក​ខាង​សុខភាព​វិញ​គឺ​ប៉ះពាល យ៉ាងខ្លាំង ព្រោះ​ជ្រូក​ដែល​នាំចូល ពេទ្យសត្វ​ពុំបាន​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ គ្រប់​ក្បាលជ្រូក​នោះទេ គ្រាន់តែ​ពិនិត្យ​បែប លុមៗ​ធ្វើអោយ​តែ​ពី​បានតែ​ប៉ុណ្ណោះ​។​11169168_1617692401811842_1797059272876825542_n
​ប្រជា​ពល​រដ្ន​បាន​សង្កេតឃើញថា​ក្រោយពី​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​និង​សមត្ថកិច្ច​បា​នប​ង្គ្រា​ប់​បទល្មើស​ដឹក​ជ្រូក​ក្រហម​ចូលក្នុង​ខេត្តកំពង់ធំ ម្ដង​រួចមក ឈ្មួញ​បាន​កំរើក​សារ​ឡើងវិញ​ដោយ​ធ្វើ​សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ជ្រូក​ក្រហម​រាល់​២​យប់​ម្ដង ដោយ អែបអាង​ថា​ជា​ជ្រូក​មានច្បាប់ តែបើ​ច្បាប់​នោះ​កំណត់​ត្រឹម​១០០​ក្បាល គឺ​ឈ្មួញ​ដឹក​រហូតដល់​ជិត​២០០​ក្បាល លើស​ច្បាប់​ជិត​ពាក់កណ្ដាល​e​េ​ណេះ​។​Image80
​ទាក់ទិន​ទៅ​និង​ការនាំ​ជ្រូក​ចូល​របស់លោក ឧក​ញ្ញា ជឹម សុខ លោក​បាន​ឆ្លើយ​ក្នុង​បទ​សម្ភាស​ប្រាប់​អ្ន​កា​សា​រព​ត័​មាន​ថា ដោយសារតែ​កង្វះ​ជ្រូក​នៅក្នុង ស្រុក ពុំ​គ្រប់គ្រាន់​ទើប លោក​នាំ​ជ្រូក​ក្រហម​ទាំងនេះ​ចូលមក​ផ្គត់​ផ្គង​តាម​តំរូវការ​ក្នុងស្រុក ហើយ​ជ្រូក​ដែល​នាំចូល​គឺ​សុទ្ធតែ​ច្បាប់​ទាំងអស់ ។​តែ​ចំពោះ​ការដឹក​លើស​ច្បាប់​នោះ​ពុំបាន​បកស្រាយ​អោយ​សម​ហេតុផល​នោះទេ ប្រហែលជា​លោក​ពុំ​សូវ​គិត​រឿង​សុខ​ភាពជា​ចំបង​ប៉ុន្មាន​នោះទេ និង​ការធ្លាក់​តំលៃ​ជ្រូក​ក្នុងស្រុក​ដែល​ធ្វើ​ប្រជា​ពល​រដ្ន​ជួប​និង​វិ​ប​ត្ត​សេ​ដ្ន​កិច្ច ក្នុងនោះដែរ​ប្រជា​ពល​រដ្ន​សំណូមពរ​អោយ​រាជរដ្ឋាភិបាល បញ្ឈប់​ការនាំ​ជ្រូក​ចូល​ពីរ​បរទេស ព្រោះ​ប៉ះពាល​ដល់​សុខភាព​និង​ជីវភាព​ពល​រដ្ន​ខ្លាំងណាស់ ។​1610972_1617692431811839_8861952308629429324_n
លោក ធី​វ វ​ទ្ធី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ប្រាប់ ថា ជ្រូក​ក្រហម​ដែល​នាំចូល​គឺមាន​ច្បាប់ តែ​ការដឹក​លើស​ច្បាប់ លោក​ពុំ​បានដឹង ព្រោះ​ពេលខ្លះ​ឈ្មួញ​និង​មន្ដ្រី​ជំនាញ​ពុំបាន​ឆ្លង​ការ​មក​មន្ទីរ​កសិកម្ម​យើង​ទេ តែ​ឥឡូវ​មាន​លិខិត​២​ច្បាប់​កំពុងតែ​រត់ការ​មកដល់​មន្ទីរ​យើង ។​បន្ទាប់មក​យើង​ធ្វើ​កិច្ច​សម្ភាស​ជាមួយ​លោក ល៉ូ​វ លី អនុប្រធាន​ពេទ្យសត្វ បាន​ប្រាប់ថា​ជ្រូក​ទាំងនេះ​គេ​ពិនិត្យ​សុខភាព​នៅ​ព្រំដែន​រួចហើយ និយាយ​បែបនេះ​ប្រហែលជា​លោក​មិនបាន​ពិនិត្យ​បន្ដ​នោះទេ​ហើយ​ការដឹក​ជ្រូក​លើស​ច្បាប់​នោះ​លោក​ពុំបាន​ដឹង​ដែរ សុំអោយ​សួរ​ទៅ​លោក​សុខ សុវណ្ណ ។ ក្រោយមក​យើង​បាន​សួរ​ទៅ​លោក សេង សំបូរ លោក​បាន​ទទួលស្គាល់ថា​គាត់​អ្នករៀបចំ​បែងចែក ជ្រូក​នៅក្នុង​ខេត្តកំពង់ធំ​ដោយ​ប្រាប់ថា លោក​ជា​ឈ្មួញកណ្ដាល​មិនបាន​ដឹងថា​ជ្រូក​ក្រហម​ហាម​នាំចូល ឬ​មានច្បាប់ លើស​ច្បាប់​នោះទេ លោក​គ្រាន់តែ​ជា​អ្នកទិញ​លក់​តែប៉ុណ្ណោះ ចំណែក​លោក ឈួន ប៊ុន ឈឿន ហៅ វី ជា​អ្នកទទួល​ជ្រូក សំរាប់​អាជីវ​ករលក់ និង​ជា​អ្នកដើរ​យកលុយ​ពី​អាជីវករ បាន​ឆ្លើយ​ដោះសារ​យករួចខ្លួន​ធ្វើជា​មិនដឹងខ្យល់​អ្វី​ទាំងអស់​។​11169168_1617692401811842_1797059272876825542_n
តាម​ប្រភព​ព​ត័​មាន​ច្បាស់ការ​មួយ​បាន​ប្រាប់ថា ច្បាប់​របស់​ឧ​ញ្ញា ជឹម សុខ ច្បាប់​អស់​សុ​ព​លះ​ភាព​តាំងពី ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥​មក​ម្លេះ តែ​សកម្មភាព​ដឹក​ជ្រូក ប្រព្រឹត្ត​បាន​រហូតមកដល់​ថ្ងៃនេះ និង​ម្យ៉ាងទៀត លោក​ឧ​ញ្ញា ជឹម សុខ
តាមច្បាប់​អោយ​ដឹក ផ្លូវ​ខេត្តកំពង់ឆ្នាំង ពោធិ៍​សាត ភ្នំពេញ កំពង់ចាម ពុំមែន​ដឹក​ឆ្លងកាត់​ខេត្តសៀមរាប ខេត្តកំពង់ធំ​នោះទេ ហើយក៏​ពុំមាន​សិទ្ធិ​ទំលាក់​នៅ​ខេត្តកំពង់ធំ​នោះដែរ ហើយ​រាល់​ការ​ទំលាក់​ជ្រូក​នោះ គឺ ពុំបាន​ឈប់​អោយ​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ពិនិត្យ​សុខភាព​នោះដែរ ពេល​ទំលាក់​គឺ​គេ​ដឹក​តាម​ម៉ូតូ រ​ម៉ក​ជាដើម ៕ ប៊ុន រិទ្ធី​Image83