ស្ដ្រី​មា្ន​ក់បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ

0

​កំពង់ធំ​= នៅ​ថ្ងៃទី​០១ ខែសីហា​ឆ្នាំ​២០១៥ វេលា​ម៉ោង ៥​និង​៤៥​នាទី​ល្ងាច ស្ដ្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​នៅពេល​កំពុង​បូមទឹក ជួន​មេឃ​កំពុង​ភ្លៀង​ផង ធ្វើ​ចរន្ដ​ភ្លើងអគ្គិសនី​ឆ្លងតាម​ខ្សែរ​ស្រាត​ដែល​ពុំមាន​ស្រោម​ជិត បណ្ដាល​ស្លាប​11830297_1452351721757504_1018959410_n
អោយនៅ​ក្នុង​បរិវេណ​ប្លង់ដី​ផ្ទះរ​របស់ខ្លួន​។​
​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ អ៊ឹម ប៊ូ​ជុំ ភេទ​ស្រី​អាយុ​៣៦​ឆ្នាំមាន​ប្ដី​ឈ្មោះ ឈី​វ សាវ​ង់ មានកូន​៣​នាក់ ប្រុស​១ ស្រី​២ រស់នៅ​ក្នុងភូមិ សំពៅ​មាស ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មូលហេតុ ដែល​ធ្វើអោយ​ឆក់​ខ្សែរ​ភ្លើង​នេះ​គឺ​បណ្ដាលមកពី​ខ្សែរ​របក​ស្រោម ហើយ​ពេលដែល​បូមទឹក​នោះ​គឺ​ដោត​ឌុយ​ភ្លើ​និង​ពីរ​ព្រី​រួច​អូស​ខ្សែរ​បណ្ដាលអោយ​ប៉ះចំ​កន្លែង​ខ្សែរ​របក​នោះ​ស្រាប់តែ​ឆក់​តែម្ដង ដោយ​ពុំមាន​អ្នកណា​នៅក្បែរ​និង​ឃើញ ជនរងគ្រោះ​នេះ​ទេ​ទើប​បណ្ដា​អោយស្លាប់​បាត​បង់ជីវិត​យ៉ាង​អាណោចអាធម្ម​ចោល​ប្ដី​និង​កូន​ទាំង​៣​នាក់​បែបនេះ​។
​ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើ​កុសល​វិ​ច្ច័​យ រួច​ប្រគល់​សាកសព​ជូន​សាច់ញាតិ​និង​ក្រុមគ្រួសារ​តំកល់ទុក​ថ្ងៃស្អែក ជា​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៥ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសន៍​នា ដំណឹង​នេះ​ទុកដូចជា​ការ​អ​ញ្ចើ​ញ​សាច់ញាតិ បងប្អូន ជិត​ឆ្ងាយ ដើម្បី​ជួយ​ចាប់​ជា​កុសលផល​បុណ្យ​រាងៗ​ខ្លួន ៕ ប៊ុន រិទ្ធី​

11798200_1452351785090831_1696389982_n