ផ្លូវ​កំពង់​ក្របៅ​ដែល​កំពុងតែ​រង​ការខូចខាត​នោះ​!​ថែមទាំង​ដី​ហុយ​ដោយសារ​ការដឹក​ដី​លក់​

0

​កំពង់ធំ​៖ ផ្លូវ​ចាក់​កៅស៊ូ​១​ខ្សែ​ឆ្លងកាត់​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ​ក្រុង​ស្ទឹងសែន​ក្រោយ​ ​ពីរ​ត្រូវបាន​ទឹកជំនន់​បំផ្លិចបំផ្លាញ​រួចមក​នោះ​!​ពុំទាន់​បាន​ជួសជុល​ផង​នៅឡើយ បែរជា​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អម​សងខាង​ផ្លូវ​!​ដែល​បណ្តាលមកពី​ម្ចាស់​អាជីវកម្ម​ដឹក​ដី​លក់ កំពុងតែ​ធ្វើ​សកម្មភាព​បែប​ព្រ​ហ៊ឺ​ន គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៏​របស់ខ្លួន ដោយ​ពុំបាន​គិតពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នេះនោះ​ឡើយ​! ​។

តាម​ប្រភព​ពត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា​!​ពួកគាត់​មានការ​ខឹងសម្បារ​ជាខ្លាំង​ដោយ​នាំគ្នា​និយាយ​រិះគន់​ដល់​ក្រុម​អាជីវកម្ម​ដឹក​ដី​នេះ​ថា​!​គិតតែ​ប្រ​យោ​ជ​ផ្ទាល់ខ្លួន​ធ្វើអោយមាន​ផលប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ន​បំពុល​បរិ​ដ្នា​ន​តាម​ដងផ្លូវ ដែល​កំពុង​ធ្វើចរាចរ​ដឹក​ដី​រៀងរាល់ថ្ងៃ​ក្នុង​១​ថ្ងៃៗ​រាប់រយ​ឡាន​!​ដោយ​ផ្ទុក​ដី​ពេញ​ហៀរហូរ​ពុំមាន​កម្រ​ប​គ្រប​នោះទេ​! ។

នៅពេល​ធ្វើចរាចរ​ណ៏​ធ្វើ​ឲ្យ​ដី​ជ្រុះ​ធ្លាក់​ពី​ឡាន​មកលើ​ផ្លូវ ជាហេតុ​បណ្តាល​ឲ្យ​ហុយ ចំណែក​ឡានទឹក​វិញ​នោះ​ស្រោច​តែ​បន្តិច​បន្តូច​ក៏​ឈប់​ទៅ ដែល​ធ្វើ​ឲ្យ​ហុយ​ដី​ទ្រលោម​!​រីឯ​រណ្តៅ​ដី​ដែល​ម្ចាស់​អាជីវកម្ម​កំពុងតែ​ជីក​កកាយ​យក​ដី​នោះ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ចុង​ភូមិ​កំពុង​ក្របៅ​មាន​ជម្រៅ​ពី​៦​ទៅ​៧​ម៉ែត្រ​ទៅហើយ​!​នៅ​មិនា​ន់​ឈប់​ជីក​ទៀត​!​ពួកគាត់​សួរថា​!​តើ​ជម្រៅ​ប៉ុន្មាន​ទើប​ឈប់​ជីក​?​ចុះបើ​ជីក​ជ្រៅ​របៀប​

នេះនោះ នៅពេល​រដូវវស្សា​មក​ដល់​ទឹក​ដក​!​ហើយ​មាន​មនុស្ស និង​សត្វ គោ ក្របី ដើរ​ចំ វា​និង​ធ្លាក់​លួង​ទឺ​ក​ស្លាប់​ជាក់​ជាមិនខាន​ឡើយ​!​ហេតុអ្វី​ក៏​មិនឃើញ​មាន​អាជ្ញាធរ​បើកភ្នែក​ក្រលេក​មើលឃើញ​ផង​ពី​បញ្ហា​ខាងលើនេះ​!​ឬមួយ​ក៏ត្រូវ​សំណែន​របស់​ម្ចាស់​អាជីវកម្ម​ផ្អែមមាត់ផ្អែមក​រហើយ​ទេ​ដឹង​!​បានជា​មើលមិនឃើញ​ពីរ​ផល​លំបាក​របស់​ប្រជា​ពល​រដ្ន​!​ពួកគាត់​បាន​បន្តថា​ម្ចាស់​អាជីវកម្ម​ដឹក​ដីឯកជន​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ

វេ​ង ប៊ុនធឿន និង​លោក ឆាង សា​រ៉ា​ត ការដឹក​ដី​នេះ​មាន​ឡាន​កូរ៉េ​ទាំង​តូច​ទាំង​ធំ បើកបរ​ក្នុង​ល្បឿន​លឿន​! ប្រជា​ពល​រដ្ន​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ចាត់វិធានការ​ចុះ​ត្រួតពិនិត្យ​លើ​ក្រុម​ដឹក​ជ​ញ្ចូ​ន​ដី​នេះ​ផង ធ្វើយ៉ាងណា​ស្រោច​ទឹក​អោយបាន​ច្រើនដង​ក្នុង​១​ថ្ងៃៗ ចំណែក​ការដឹក​ដី​វិញ​ក៏​គ្មាន​គម្រប​គ្រប​ហើយ​ធ្វើចរាចរ​ណ៏​ឆ្លងកាត់​ក្រុង រីឯ​ការ​ជីកដី​នោះ​ហេតុអ្វី​ក៏មាន​ជម្រៅ​អី​ដល់​ថ្នាក់​ហ្នឹង​!​ព្រោះ​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​ទៅ​ថ្ងៃក្រោយ​!​ឬមួយ​រងចាំ​ទាល់​តែមាន​មនុស្ស​ធ្លាក់​រណ្តៅ​នេះ​ស្លាប់ ទើប​ចាត់វិធានការ​ទៅ​ន៎​! ​។Image1 Image3 Image4