កំពង់ធំ=ចាប់តាំងពីររដូវវស្សាឈានមកដល់ភ្លៀងបានបង្អោរគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាជាពិសេសខេត្តកំពង់ធំដែលជាខេត្តមួយដែលមានផ្ទៃដីទំនាបជាងគេ ជាហេតុបណ្ដាលអោយខេត្តមួយនេះទទួលរងនូវផលប៉ះពាលខាងទឹកជំនន់ខ្លាំងជាងគេ ដូចជាដំណាំកសិកម្ម
ឧស្សាហកម្ម សត្វពាហះនះគ្រប់ប្រភេទ ជាពិសេសមនុស្សចាស់និង កូនក្មេងងាយប្រឈមមុខនិងការលិចលង់ មិនតែប៉ុណ្ណោះហត្ថារចនាសម្ព័ន្ធនានាត្រូវបានខូចខាតជារាងរាល់ឆ្នាំក្នុងរដូវវស្សាម្ដងៗ។
ទទឹមនិងនោះយើងបានឃើញកំរឹតទឹកស្ទឹងបន្ដឡើង បន្តិចៗគួរអោយបារម្មណ៍តែទោះជាយ៉ាងណាក៏ដោយកំរឹតប្រកាសអាសន្ន មិនទាន់មកដល់នៅឡើយទេ តែចំពោះមាត់ស្ទឹងសែន កំពុងតែបន្ដបាក់ច្រាំង ធំឡើងៗជារាងរាល់ឆ្នាំដែលធ្វើអោយមានការព្រួយបាររម្មណ៍ចំពោះប្រជាពលរដ្ន ដែលមានលំនៅដ្ឋាន ជាប់មាត់ស្ទឹង ងាយនិងប្រឈមមុខ បាក់ផ្ទះសំបែងចូលស្ទឹងណាស់។
លោក ហាក់ពុទ្ធី ប្រធានធនធានទឹកនិងអតុនិយមខេត្តកំពង់ធំបានប្រាប់អោយដឹងថា កំពស់ទឹកបានឡើងដល់កំរឹត១២,៥៤ម៉ែត្រគិតត្រឹមល្ងាចថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥នេះ មិនទាន់ដល់កំរិតប្រកាសអាសន្នទេ ។
នៃឳកាសនោះដែរឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមបណ្តោយមាត់ស្ទឹងទាំង៤ខាងលើនេះ សូមឲ្យ មានការប្រុងប្រយ័ត្ន ថែរក្សាកូនចៅ និងសត្វពាហនៈ ដំណាំកសិកម្ម ព្រមទាំងសម្ភារៈផ្សេងៗការពារដោយ កុំឲ្យមានការខូចខាត បាត់បង់ដោយសារទឹកជំនន់ ព្រមទាំងថែរក្សាសុខភាពអនាម័យ កុំអោយកូនចៅផឹកទឹកឆៅព្រោះវាអាចកើតជំងឺរាគបាន ដោយសារមេរោគវាហូរមកតាមទឹកជំនន់។ ប៊ុន រិទ្ធី








































