ខ្សែការពារក្លិបតោខៀវ Chelsea គឺកីឡាករ Branislav Ivanovic (ប្រានីស្លាវ អ៊ីវ៉ាណូវីក) បានអះអាងថា រូបគេបានធ្វើការបដិសេធលើការផ្លាស់ទៅលេងឲ្យក្លិបអ្នកមាន Paris Saint-Germain ។ យោងតាមការតាមដាននាពេលថ្មីៗនេះបានឲ្យឃើញថា ក្លិបជើងឯកបារាំងមួយនេះនឹងដាក់សំណើរដល់កីឡាករអន្តរជាតិស៊ែបប៊ីរូបនេះនៅអំឡុងរដូវក្តៅខាងមុខ ។ ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រ Daily Mail បានអះអាងថា ខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះទំនងជាបន្តលេងនៅ
ទឹកដី Stamford Bridge ទៀតហើយបច្ចុប្បន្នរូបគេកំពុងតែពិភាក្សាជាមួយក្លិបលើការបន្តកិច្ចសន្យាថ្មី ។ គួរបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នរបស់ Ivanovic នៅជាមួយ Chelsea គឺនៅសល់រយៈពេល ២ ឆ្នាំទៀត ៕