សៀមរាប =ប្រជាពលរដ្នដែលជាអាជីវករនៅផ្សារពួកបានរឹះគន់អ្នកទាផាស៊ីដែលធ្លាប់តែសំលុតគំរែមកំហែងទាលុយផាស៊ីហួសគោលការណ៍កំណត់របស់រដ្ន ដោយមានការសង្ស័យថាអភិបាលស្រុកពួករួមគំនឹតឃុបឃឹតជាមួយម្ចាស់ផ្សារពួកទាផាស៊ីលើស
គោលការណ៍របស់រដ្នសំរាប់ដាក់ហ៊ោប៉ៅរបស់ខ្លួនដែលធ្វើអោយប៉ះពាលយ៉ាងខ្លាំងចំពោះជីវភាពប្រជាពលរដ្នទីទាលរកព្រឹកខ្វះល្ងាច ។
លោកមីងយែម អ្នកលក់បន្លែព្រៃបានប្រាប់អ្នកសារពត័មានថាគាត់បានបេះបន្លែព្រៃយ៉ាងលំបាក់លំបិន ដើម្បីផ្គត់ផ្គងអោយកូនៗ៣នាក់បានរៀនសូត្រ ដោយលក់ក្នុង១ថ្ងៃបានប្រាក់តែ៨០០០រៀលតែប៉ុណ្ណោះ ពេលខ្លះទើបតែលក់បាន១៥០០រៀលស្រាប់តែអ្នកយកផាស៊ីមកយកអស់១០០០រៀលទាំងព្រលឹម ពេលខ្លះមិនទាន់ទាំងបានដាក់លក់ផងគេមកយកផាស៊ី
ទៅហើយ ដោយពុំមានបង្កាន់ដៃអោយទេគឺមកយកតែលុយ ចំណែក មីង ទូច វិញបានប្រាប់អ្នកសារពត័មានយើងថាខ្ញុំខំដក់ព្រលឹត ម្អម ក្រសាំង អាចលក់បានប្រហែល៦០០០រៀល តែអ្នកទាផាស៊ីមកយក ១០០០រៀល ដោយសុំតែ៥០០រៀលក៏មិនព្រមដែរក្នុងនោះដែរមហាជនបានមើលឃើញថា អ្នកទាផាស៊ីពេលខ្លះហាក់ដូចជាជ្រុលពេក ដោយទាលុយមិនបានស្រាប់តែចាក់បន្លែពួកគាត់ចោលហើយក្រវែង ជៀលចោល ធ្វើដូចពួកគាត់មិនមែនជាមនុស្ស មិនមែនជាខ្មែរ នៅព្រឹកព្រលឹមថ្ងៃសុក្រនេះពួកអ្នកទាផាស៊ី១ក្រុម ប្រើអំណាចរបស់ខ្លួនបានរើបន្លែបង្កាប្រជាពលរដ្នដែលលក់ដូរនៅតាមដងផ្លូវដាក់ក្នុងឡានរបស់ពួកគេដោយខឹងនិងប្រជាពលរដ្នដែលបានប្ដឹងអ្នកសារពត័មានអោយចុះមកថត។
ទាក់ទិនទៅនិងការចោតប្រកាន់នេះត្រូវបានលោក ម៉ៅ វិសុទ្ធ អភិបាលស្រុកពួកថាមានប្រសាសន៍ថា បើតាមគោលការណ៍របស់រដ្នក្នុងសៀវភៅបន្ទុក គឺរដ្នបានកំណត់ក្នុង៤ម៉ែត្រការ៉េ យក៤០០រៀល ៥ម៉ែត្រការ៉េ៥០០រៀល ហើយគោលការណ៍នេះលោកបានផ្សព្វផ្សាយ និងដាក់អោយប្រើប្រាស់រួចហើយ បើសិនជាការអនុវត្តន៍ខុសសៀវភៅបន្ទុកសុំអោយធ្វើការណ៍តវ៉ា និងចាតវិធានការណ៍ លោកបានបន្ថែមថាលោកបានហៅអាជីវករនិងអ្នកកាន់កាប់ខាងផាស៊ីផ្សារមកប្រជុំ៣លើកមកហើយ ថាប្រសិនបើមានបញ្ហាអ្វីត្រូវប្ដឹងតវ៉ាតាមគណះកម្មការផ្សារ កុំតែប្រទូសសារ៉ាយប្រើហឹស្សាដាក់គ្នា ហើយលោកបានប្រាប់ថានិង
កោះហៅអ្នកទាផាស៊ីផ្សារ ប្រធានផ្សារមកសួរនាំនៅល្ងាចនេះបើសិនជាមាមការចាំបាច់លោកនិងធ្វើលិខិតជូនលោកអភិបាលខេត្តដើម្បីដោះស្រាយ លោកបន្ដថាលោកនិងចាត់វិធានការណ៍ក្នុងរឿងនឹង ទៅតាមគោលការណ៍នៃសៀវភៅបន្ទុក ដើម្បីកុំអោយមានបញ្ហាបែបនេះទៀត ដូច្នេះយើងក៏រងចាំតាមដានមើលក្រោយពីលោកអភិបាលស្រុកមានចំណាត់ការណ៍រួចតើមានហេតុការណ៍អ្វីបន្ដទៀត ក្នុងនោះដែរអ្នកទាផាស៊ីផ្សារហាក់ដូចជាសំដែងរិទ្ធរបស់ខ្លួនដោយថតអ្នកសារពត័មានយើងវិញដោយពុំដឹងថាមានគោលបំណងធ្វើនោះទេ ។
លោក សន នី អ្នកគ្រប់គ្រោងផ្សារពួកបានប្រាប់អ្នកសារពត័មានក្នុងកិច្ចសម្ភាសតាមទូស័ព្ទថា លោកសារះភាពកំហុសដែលលោកបានបញ្ចាអោយសន្ដិសុខរបស់គាត់លើកបន្លែបង្ការបស់ប្រជាពលរដ្នដែលលក់នៅតាមដងផ្លូវនៅព្រឹកថ្ងៃនេះដោយសារលោកចង់ដឹងថាប្រតិកម្មចេញមកពីណាព្រោះអាជីវករដែលបានជួលកន្លែងមុខទប់សំរាប់លក់ ទាំងនោះបានចោតប្រកាន់លោកថាយកផាស៊ីលើសសៀវភៅបន្ទុក លោកក៏បានបញ្ចាក់ដែរថា លោកបានគឹតក្នុង១កញ្ចែង២០០រៀលក្នុង១ម្ចាស់មានរហូតដល់៥ តៅ៦កញ្ចែង អញ្ចឹងគាត់ត្រូវយក១០០០រៀល សំរាប់បង់អោយអ្នកយកសំរាមចេញផង និងម្យ៉ាងចង់អោយអាជីវករទាំងនោះចូលទៅលក់ក្នុងផ្សារវិញ តែធ្វើបែបនេះត្រូវបានមហាជនរឹះគន់ថាឆ្លើយយករួចខ្លួននិងកៀបសង្កត់ប្រជាពលរដ្នក្រីក្រលំបាកយ៉ាងខ្លាំង ព្រោះកន្លងមកទូទស្សន៍មិនហ៊ានចាក់ផ្សាយទេព្រោះតែលោកបានផ្ដល់លាបសក្ការះដល់ពួកគេ៕ ប៊ុនរិទ្ធី







































