ក្រុមហ៊ុន ហួត ម៉េង រីតា បច្ចុប្បន្ន​កំពុងតែបន្ត​កាត់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​បំផុត ដោយ​គ្មាន​ញញើត​ច្បាប់ ស្ដីពី​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​

0

កំពង់ធំ​៖ ប្រភពពី​កន្លែងកើតហេតុ​បាន​នេះ​ឲ្យ​ដឹងថា ទីតាំង​ក្រឡាប់​ស្ថិតនៅ​ទល់មុខ មណ្ឌល​សុខភាព​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ចំណែក​បើកបរ​រថយន្ដ​រងរ​បួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​ស​ង្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ​11951940_1626574544298548_3640126132209778243_n
​តាម​សេចក្ដីរាយការណ៍ បាន​ឲ្យ​ដឹងថា​នៅ​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៦ កញ្ញា​ឆ្នាំ​២០១៥​យប់​ម៉ិ​ញ​នេះ រថយន្ត​យី​ឌុប​របស់​ក្រុមហ៊ុន​ហួត​ម៉េង រីតា បាន​ក្រឡាប់ ក្អែ​ចេញ​សុទ្ធតែ​ឈើ​ដែល​ទីផ្សារ​កំពុង​ត្រូវប៉ាន់​។​
​ប្រភព​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា បន្ទាប់ពីរ​កើតហេតុ​ភ្លាមៗ​នោះ មេការ ក្រុមហ៊ុន​ហួត ម៉េង រីតា បាន​ព្យាយាម​រត់ការ​បិទបាំង​មិន​ឲ្យ​អ្នកព័ត៌មាន​ចេញ ផ្សាយ​នៅ​អំពើពុករលួយ​ដែល​ក្រុមហ៊ុន​មួយ​នេះ​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​និង​ដឹក​លើស​ប៉េសេ​នៃ​ច្បាប់​កំណត់​។​11949444_1626574597631876_6629419107387968177_n
​ប្រជាព​លេ​ដ្ឋ​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមហ៊ុន​ហួត ម៉េង​រីតា បាន​ដឹកជញ្ជូន​ឈើ​ចេញពីរ​ចំណុច​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ពួកគាត់​បាន​រិះគន់ថា ក្រុមហ៊ុន​មួយ​នេះ មិន​បានធ្វើ​ការដាំដុះ​នៅ​ដំណាំ​ឧ​ហ្សា​ហក​ម្ម ដូចជា​ដំណាំ កៅស៊ូ តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល​នោះទេ និយាយ​ឲ្យ​ចំ​គឺ​បានត្រឹមតែ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រ៉ុង​កៀល និង​ដឹកជញ្ជូន​ឈើ​លក់ តា​ដេប៉ូ​តែប៉ុណ្ណោះ ហើយ​កាល​កន្លងទៅ​ក្រុមហ៊ុន​មួយ​នេះ​ក៏​ធ្លាប់បាន​ដឹក ឈើ​គ្រញូង​ទៅ​លក់​នៅ​ព្រុំដែន​យួន​ដោយ​រថយន្ត​យី​ឌុប​ធំៗ​ផងដែរ​។10390473_1626574557631880_1769019878560147362_n

រួមទាំង​ធ្លាប់​បង្ក​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​ក្រឡាប់​ជាច្រើនលើក បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស និង​ស្លាប់​ទៀតផង​។ អ្នក​សារ​ព័​ត៏​មាន​ព្យាយាម​សុំ​ការបំភ្លឺ​ពីរ​តំណាង​ក្រុមហ៊ុន ហួត ម៉េង រីតា​តា​រយះ​លេខ​ទូរ​សព្ទ័ ០១៧៧៦៧៧៨៩ តែ​មិនអាច​ទំ​ទាក់​ទំនង​បានទេ​។ រហូតមកដល់​ទល់​ពេលនេះ ប្រភព​ខាងលើ​បាន​ទម្លាយ​ថា អគ្គនាយក​ក្រុមហ៊ុន ហួត ម៉េង រីតា មាន​ឋា​នះ​ផ្កាយ​២ នៅ​នាយកដ្ឋានអង្គរក្ស រង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង កូនលោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ដន្លង សម្ដេច តេ​ជោ ហ៊ុនសែន តែ​បច្ចុប្បន្ន​ត្រូវបាន​ប្ដូរ​ទៅ ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ពាក់​ផ្កាយ​៣​ទៅហើយ​៕​ប៊ុន​រិទ្ធី