កំពង់ធំ= លោក ហុករិន អភិបាលក្រុងស្ទឹងសែន ដោយយោងតាមអង្គប្រជុំគណះបញ្ចាការ េកភាពក្រុង កាលពីថ្ងៃ០៧ ខែតុលាឆ្នាំ២០១៥ បានដាក់ចេញនូវផែនការធ្វើទិវាពលកម្មសម្ពាត ទីក្រុងដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីឆ្នាំមមែ សប្តស័ក ព ស ២៥៥៩ គ
ស ២០១៥នាពេលខាងមុខនេះ។
ក្នុងនោះដែរកំលាំងចូលរួមធ្វើពលកម្មមានមានមន្ដ្រីជុំវិញសាលាក្រុង និងសង្កាត់សរុប៧៨៨នាក់ក្នុងនោះ ស្រី២៤៧នាក់ ព្រមទាំងប៉ូលិសខេត្ត ១៣០នាក់ ស្រី២៥នាក់ ទាហានតំបន់សឹករង ១១៣នាក់ មន្ដ្រីសាលាខេត្ត១២០នាក់ ស្រី៣៧នាក់ អង្គភាពវិទ្យាស្ថានក្រុងអង្គ ១០០នាក់ ប្រជាការពារសង្កាត់កំពង់រទេះនិងដំរីជាន់ខ្លា ៥០នាក់ ព្រមទាំងយុវជនកាកបាទក្រហម និងវិទ្យាល័យកំពង់ធំសរុប ៣០នាក់។
ទីតាំងធ្វើពលកម្ម ទី ១ ចាប់ពីពីចំនុចផ្លូវជាតិលេខ៦ ផ្លូវចូលសាលាក្រុង រហូតដល់បរិវេណសាលាក្រុង
ទី២ ចាប់ពី ស្ពាន់ត្បូងចាមរហូតដល់ វិទ្យាល័យ ហ៊ុន សែន បល្ល័ង្គ
ទី៣ ចាប់ពីស្ពាន់ត្បូងចាប់រហូតដល់ដំរីជាន់ខ្លា
ទី៤ ចាប់ពី សួន ដំរីជាន់ខ្លា ដល់ ស្ពានកំពង់ធំ
ទី៥ ចាប់ពីសណ្ឋាគាស្ទឹងសែន ដល់សាលាខេត្ត
ទី៦ ចាប់ពីចំណតរថយន្ដ ខេត្ត ដល់មន្ទីរសុខាភិបាលខេត្ត
ទី៧ ចាប់ពីស្ពាន់កំពង់ធំដល់ ស្ពាន គម្ហា
ទី៨ ចាប់ពីស្ពាន គម្អា ដលស្ពាន អាចារ្យលាក់
ទី៩ ចាប់ពីស្ពាន់អាចារ្យលាក់ដល់ព្រំប្រទល់ស្រុកកំពង់ស្វាយ
ទី១០ ក្រុម ហ៊ុន ហ្កា អ៊ីយ៉ានិងក្រុមហ៊ុនផាស៊ីផ្សារ ត្រៀមរថយន្ដ២គ្រឿងប្រមូលសំរាមតាមតាមប្លងើបែងចែកនិងសំរាមក្នុងផ្សារទាំង២ អោយអស់។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែនបានមានប្រសាសន៍ ថ្លែងអំណរគុណដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងក្រុងស្ទឹងសែនក៏ដូចជាកងកំលាំងតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងប្រជាការពារដែលបានមកចូលរួមក្នុងទិវាពលកម្មអនាម័យសំអាតបរិស្ថាន ថ្ងៃនេះដើម្បីអបអរសាទរក្នុងឪកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ ដោយមានការសហការគ្នារវាងមន្ដ្រីតាមបណ្ដាមន្ទីរជុំវិញខេត្តក្នុងនោះក៏មានកំលាំង កាយ៉ារិទ្ធកាកបាទក្រហម លោកគ្រូអ្នកគ្រូសិក្សានុសិស្ស ដែលបានចូលរួមរើសសំរាម ជុំវិញបណ្ដាច្រកចេញចូលនានាក្រុងស្ទឹងសែនដែលមាន១០គោលដៅខាងលើ ក្នុងគោលបំណង់អោយក្រុងយើងមានភាពស្អាតផងនិងដើម្បីអបអរសាទរក្នុងឪកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះផង៕ប៊ុន រិទ្ធី











































