ឈើប្រណិតស្ថិតក្នុងដែនគ្រប់គ្រង់អាជ្ញាធរអប្សរាប្រាសាទកោះកែរប្រឈមនិងរលាយហិនហោចដោយសារឈ្មួញលួចកាប់យ៉ាងរង្គាល

0

ព្រះវិហារៈ ឈើប្រណិតជាច្រើនស្ថិតនៅដែន គ្រប់គ្រងរបស់អាជ្ញាធរអប្សរា ប្រាសាទកោះកែរត្រូវបានជនល្មើសលប លួចអាកាត់យ៉ាងរំភើយ ដោយពុំមានការទទួលខុសត្រូវពីសំណាក់អាជ្ញាធរអប្សរា និងសមត្ថកិច្ចប៉ូលិសបេត្តិកភ័ណ្ទ ដែលបានឈរជើងការពារនៅក្នុងដែនអភិរក្សនេះ ជាហេតុធ្វើឲ្យមានការសង្ស័យថា មកពីមានការបើកដៃនិងឃុប ឃិតគ្នា ឬខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏មិនហ៊ាន។

ជាក់ស្តែងជនល្មើសបាននាំគ្នាអាកាត់ដើមឈើប្រណិត មានឈើធ្នង់ ឈើបេង និងឈើមានតំម្លៃជាច្រើនទៀតស្ថិតនៅ មុខប្រាសាទប្រាំ និងឈើធ្នង់នៅតាមបណ្តោយផ្លូវ ឆ្ពោះទៅប្រាសាទកោះកែរ ត្រូវបានជនល្មើស ព្រមទាំងបក្សពួកនាំ គ្នាលួចអារ ដែលមានមុខ១០០ ប្រវែង១២ម និងឈើបេង ឈើធ្នង់ ជាច្រើនដើមដែលត្រូវបានគេសណ្ឋានថាគឺបានលួច អាក្នុងអំឡុងយប់ថ្ងៃទី​១២ ខែ តុលា ឆ្នាំ ២០១៥ ត្រូវនឹងថ្ងៃប្រជាពលរដ្ឋខ្មែរ ប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ ទើបជនល្មើស ឆ្លៀតឳកាសនាំគ្នាលួចកាត់តែម្តង ។

លុះនៅរសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៤ លោក ឃឹម ប៉ាន់ នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយលោកអនុសេនីយ៍ទោ នួន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន សមត្ថកិច្ច ប៉ូលិស និងលោកអនុសេនីយ៍ឯក អ៊ូច បូរិទ្ធ ដឺបេជើងគោកប្រចាំទិសស្រុកគូលែន ចុះទៅពិនិត្យសស្ថានភាពការកាប់ បំផ្លាញព្រៃឈើ ស្ថិតក្នុងដែនអភិរក្សប្រាសាទកោះកែរ ។

លោក ឃឹម ប៉ាន់ នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន លោកបានទទួលបញ្ជាពីលោក ព្រះរាជអាជ្ញាខេត្តព្រះវិហារ ឲ្យចុះមកប្រមូលវត្ថុតាង ដែលនៅសេសសល់ យកទៅទុក នៅខណ្ទរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដើម្បីចងក្រងសំណុំរឿងតាមផ្លូវច្បាប់ ហើយនិងធ្វើការស្រាវជ្រាវរកមុខសញ្ញា ជនល្មើសដាក់ពាក្យបណ្តឹងទៅតុលាការ ។

ប្រជាពលរដ្ឋបានសំណូមពរ យ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ឋ ជាពិសេសអាជ្ញាធរអប្សរា និងសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើ មេត្តាជួយថែរក្សានិងអភិរក្សព្រៃឈើ និងក្នុងប្រាសាទផង ដោយសារតែមានការកាប់បំផ្លាញជារៀងរាល់ថ្ងៃ តែសមត្ថកិច្ចពុំអាចនិងចាប់ជនល្មើសបាន ។

ដោយ  សែម ឡុំ

s7 s6 s5 s4 s3 s2 s1