កំពង់ធំ=រថយន្ដដឹកឈើប្រណឹតរបស់ឈ្មួញដុះស្លែរឈ្មោះសេងប៊ុនតេង មន្ដ្រីកងរាជអាវុធហត្ថខេត្តកំពង់ធំបានក្រឡាប់ផ្ងារជើង ពេលអ្នកសារពត័មានចុះថតយករូបភាព គំរាមវាយអ្នកសារពត័មានហើយស្ទូងរំដោះយកវត្ថុតាងចូលទៅរក្សាទុកនៅក្នុងទីបញ្ចាការ
កងរាជអាវុធហត្ថខេត្តកាលពីរសៀលម៉ោង២និង២០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅលើចំនុចផ្លូវអាស៊ាន ផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិកំពង់រទេះឃុំកំពង់រទេះក្រុងស្ទឹងសែន ។
យោងតាមប្រភពពត័មានសាក្សីនៅនឹងកន្លែងកើតហេតុនិយាយថានៅពេលកើតហេតុពួកគាត់ឃើញ រថយន្ដម៉ា ឆែរីលែត ពណ៍សរ មួយគ្រឿង ពាក់ផ្លាកលេខ2AG4440 បានក្រឡាប់ផ្ងារជើងពេលបើកបរឡើងផ្លូវព្រែកស្បូវ មកផ្លូវអាស៊ាន ហើយក៏បោះពួរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំនុចកើតហេតុត្រង់ផ្លូវកោង ក៏រ៉េចង្កូត ក្រឡាប់ផ្ងាជើងធ្លាកពីលើចិញ្ចើមថ្នល់តែម្ដង ភ្លាមៗនោះកំរប រថយន្ដខាងក្រោយរបើកឃើញមានឈើប្រណឹត បន្ដិចក្រោយមកក៏មានកំលាំងរាជអាវុធហត្ថ១ក្រុមជិះរថយន្ដឆ្លាមពណ៍ត្រីឈ្លូញ គ្មានផ្លាកលេខមកដល់ហើយកាងបទល្មើស និងគំរាមអ្នកសារពត័មាន រួចស្ទូងរំដោះវត្ថុតាងដឹកចូលក្នុងបន្ទាយទីបញ្ចាការកងរាជកងរាជអាវុធហត្ថតែម្ដង។
បើតាមទិដ្ឋភាពជាស្ដែង ពេលដែលរថយន្ដស្ទូច រថយន្ដដឹកឈើនោះបានដឹកចូលក្នុងទីបញ្ចាការកងរាជអាវុធហត្ថហើយ រថយន្ដសមត្ថកិច្ចមេព្រៃបានសំរុកចូលក្នុងបន្ទាយ បាន១គ្រឿង ហើយកំលាំងកងរាជអាវុធហត្ថដែលនៅចាំបិតទ្វានោះស្ទុះយ៉ាងលឿនទៅបិតទ្វាមិនអោយអ្នកសារពត័មានចូលបានឡើយ ធ្វើអោយមានការរឹះគន់ពីសំណាក់មហាជន ថាមេព្រៃបានឃុបឃឹតជាមួយ កងរាជអាវុធហត្ថដែលមានឈ្មោះវីរះសេនីយ៍ត្រី សេងប៊ុនតេង ជំនួយការមេបញ្ចាការកងរាជអាវុធហត្ថខេត្ត ដែលមានឈ្មោះល្បីជាឈ្មួញដុះស្លែរ រកស៊ីក្រញូង និងឈើប្រណឹត និងមានបានពីការចាប់ឈើពីគេហើយ លួចរំដោះឈើទាំងនោះដឹកតាមរថយន្ដរបស់ខ្លួនយកទៅលក់ ធ្វើព្រងើយប្រៀបដូចទៅនិងធ្វើនំអត់ម្សៅអញ្ចឹង ម្យ៉ាងទៀត សមត្ថកិច្ចក្នុង
ខេត្តកំពង់ធំបានរាយការណ៍ថាលោក សេងប៊ុន តេងរូបនេះតែងតែដេញរថយន្ដដឹកឈើស្ទើរតែរាល់យប់ដោយក្រុមកូនចៅរបស់ខ្លួនដើម្បីជំរឹតយកលុយ បើសិនឆែកពុំឃើញឈើទេគឺក្រុមកូនចៅរបស់ខ្លួនរត់ឡើងឡានវិញក្នុងសកម្មភាពដូចចោរប្លន់អញ្ចឹង រហូ់តមកដល់ពេល លោកសេងប៊ុនតេងមានទ្រព្យសម្បត្តិស្ដុកស្ដម ហើយមានចរឹកព្រហើន អាងអំណាចបែបនេះក៏ដោយសារការឃុបឃឹតនិងការធូរលុងនៃមេដឹកនាំ ប៉ុន្ដែរពុំឃើញមានសមត្ថកិច្ចឬអង្គភាពប្រឆាំងអំពើពុករលួយណាចាត់វិធានការចំពោះបុគ្គលរូបនេះឡើយ ព្រោះនេះជាលើកទី២ហើយ និងច្រើនលើកច្រើនសារមកហើយការចាប់ឈើប្រណិតដឹកចូលបន្ទាយរបស់ខ្លួន នេះជាឆ្នាំងបាយលោកធំទុកអោយបុគ្គលរូបនេះដើធ្វើព្យុះភ្លៀងតាមអំពើចិត្ត។
ប៊ុន រិទ្ធី









































