ក្រុម​អ​ជីករ​សំណូមពរ​ឲ្យ​អាជ្ញាធរ​និង​មន្ទីរ​កសិកម្ម រឹតបន្តឹង​ការកាប់​ជ្រូក​ក្រៅ​សត្វ​ត​ឃាត​បង្ករ​ភាព​អាណាធិបតេយ្យ​

0


​កំពង់ធំៈ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទំរីង បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ណ៍ ចំពោះ​បញ្ហា​អានា​ម័​យ និង​ការខ្វះចន្លោះ​របស់ សមត្ថកិច្ច​ជំនាញ​ក្នុង​ការកាប់​ជ្រូក​លក់ ដែលមាន​ការកាប់​ដោយ​ប្រសេចប្រសាច​ដោយ​អាណាធិបតេយ្យ ដោយ​កន្លង អ្នក​ដែល​ទទួល​សិទ្ធិ​ក្នុងការ​ទទួលខុសត្រូវ​កាប់​ជ្រូក​លក់ ក្នុង​ផ្សា​ទំរីង​លើ និង​ផ្សា​៧​មករា​មានតែ​៧​នាក់​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អានា​ម័​យ និង​ទទួលខុសត្រូវ​ចំពោះ​សាច់មាន​គុណភាព ស្ថិតនៅក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់​ខេត្តកំពង់ធំ ។​
​ទើបតែ​ថ្មីៗ​នេះ​មាន​អ​ជិ​វករ​ចំនួន​៣​រូប ដែល​ពុំ​បានទទួល​សិទ្ធិ​ក្នុង​កាប់​ជ្រូក​គោ ក្របី ពី​ម្ចាស់​វិនិយោគ​ដែល​ទទួល​សិទ្ធិ ក្នុង​ការធានា​ខុសត្រូវ បែរជា​ជន​៣​រូបនេះ បានធ្វើ​សកម្មភាព​កាប់​ជ្រូក គោ ក្របី ដោយ​ពុំ​ទទួលបាន​ការអនុញ្ញាតិ​ឲ្យ​កាប់​ជ្រូក បាន​កាប់​យ៉ាង​អាណាធិបតេយ្យ បង្ករ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍ ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ ដែលជា អ្នក​បរិភោគ ទើប​ក្រុម​អ​ជីករ​បាន​សំណូមពរ​ឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​អាជ្ញាធរ និង​ការិយាល័យ​ពេទ្យសត្វ​ខេត្ត មេឃុំ​ទំរីង​ជួយ​ទប់ស្កាត់​កុំ​ឲ្យ មានការ​កាប់​ជ្រូក​ដោយ​ពុំបាន​ទទួលបាន​ការអនុញ្ញាតិ​ពី​អ្នកវិនិយោគ ហើយ​ឲ្យ​រក្សា​បុគ្គល​ទាំង​៧​នាក់​ដែល​បានទទួល​ការ អនុញ្ញាតិ​ក្នុងការ​កាប់​ជ្រូក​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​មាន​របៀប​ងាយស្រួល​ក្នុងការ​គ្រប់​គ្រង់​បញ្ហា​រីក​រាលដាល​របស់​ជំងឺ ទើប​សំណូមពរ​ឲ្យ​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ការិយាល័យ​ពេទ្យសត្វ រួមទាំង​មេឃុំ​ទំរីង​ជួយ​ទប់ស្កាត់ និង​សូម​ឲ្យ​រក្សា​សមាជិក​អ្នកកាប់ជ្រូក​ទាំង​៧​នាក់​នេះ​ដែល​ទទួល​ការអនុញ្ញាតិ ។​
​លោកជំទាវ ប្រាក់ គឹម​ហេង ដែលជា​អ្នកវិនិយោគ​ផ្សា​៧​មករា បាន​ឲ្យ​ដឹងថា លោកស្រី​មិន​ទំ​ទាស់​នោះទេ ឲ្យ​តែ​បុគ្គល​ដែរ មានបំណង​ចង់​ប្រកបមុខរបរ​កាប់​ជ្រូក​សត្វឃាត​ដ្ឋា​ន​ក្បាលដំរី មកសុំ​ឲ្យ​មានការ​អនុញ្ញាតិ និង​ធ្វើ​កិច្ចសន្យា​ពី​អ្នកទទួលបាន​ការវិនិយោគ ដើម្បី​មានការ​ឯកភាពគ្នា​និង​ធានាបាន​នូវ​គុណភាព​សាច់ ដែល​មិន​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មានការ​គ្រប់​គ្រង់​ច្បាស់លាស់ លោកស្រី​បាន​បញ្ជាក់ថា នៅក្នុង​ទឹកដី​ឃុំ​ទំរីង​មាន​ប្រជាពលរដ្ឋ​៦០០០​នាក់​និង​គឺជា​ឃុំ​មួយ​នៅ​ជនបទ​ដាច់​ស្រ​យ៉ា​ល​មិន​ដូច ទីប្រជុំជន​នោះទេ ហើយ​ប្រជាពលរដ្ឋ​បរិភោគ​សាច់ជ្រូក ៩​ខែ ចំណែក​៣​ខែ​គឺ​បរិភោគ​ត្រី ដូច្នេះ​បើសិនជា​មានតែ​អ្នកកាប់ជ្រូក ពុំមាន​អ្នកទិញ ទើប​សំណូមពរ​ឲ្យ​មន្ទីរ​កសិកម្ម និង​ការិយាល័យ​ពេទ្យសត្វ គួរ​ពិចារណា​និង​ផ្អាក​ការស្នើរ​សុំ​របស់​បុគ្គល​មួយចំនួន​ដែល​បានស្នើរ​សុំ​។​
​លោក​អុំ​ម្នាក់ ដែលជា​អជីវ​ករ​ផ្សារ​ទំរីង សុំ​មិន​ឲ្យ​ប​ញ្ជេ​ញ ឈ្មោះ បាន​ឲ្យ​ដឹងថា​បញ្ហារ​ការកាប់ ជ្រូក គោ ក្របី លក់​នៅ​ផ្សារ​នេះ​គឺ​លក់​មិនសូវ​ដាច់ ដោយសារ​តែមាន​អ្នកកាប់ជ្រូក​ជាច្រើន​នាក់ ហើយ​មិនសូវមាន​អ្នកទិញ ចំណែក​អ្នក​កាប់ ជ្រូក​ពុំមាន​ការអនុញ្ញាតិ​ត្រឹមត្រូវ មិនដឹងថា​យក​ជ្រូក​ចេញពី​ប្រភព​ណា សំណូមពរ​ឲ្យ​លោក ជំទាវ ប្រាក់ គឹម​ហេង ដែលជា​ម្ចាស់​សត្វឃាត ពង្រឹង​និង​ត្រួតពិនិត្យ​អ្នកមាន​សិទ្ធិ ក្នុង​ការកាប់​ជ្រូក​ឲ្យ​បាន​ម៉ត់ចត់ ចៀសវាង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។​ ​ ​ ដោយ ប៊ុន រដ្ឋាz220140609_050644 20140626_041321