ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ កំពុងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ

0

ភ្នំពេញ  ជាពិសេស​ផ្នែក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត កំណើន​រោងចក្រ​-​សហគ្រាស លំនៅដ្ឋាន និង​លំហូរ​ចូល​របស់​ប្រជាពលរដ្ឋ​មក​តាំងទី​លំនៅ ដើម្បី​សិក្សា​រៀនសូត្រ​ធ្វើការ​ងារ និង​ប្រកប​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ កាន់​តែមាន​ចំនួន​ច្រើនឡើង​កន្លងមក ហើយ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​រាជធានី​ភ្នំពេញ មាន​បញ្ហា​ប្រឈម និង​ការ​វ​ខ្វះខាត​មួយចំនួន​ដូចជា​៖

១.​ព្រំប្រទល់​មួយចំនួន នៅ​មិនទាន់​បានកំណត់​ច្បាស់លាស់ និង​ខ្លះទៀត​មិនទាន់បាន​ធ្វើការ​កែសម្រួល​ឱ្យបាន​សមស្រប ជាហេតុ​ធ្វើឱ្យ​មានការ​លំ​បាល​ក្នុងការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​។​
២.​ភូមិ​-​សង្កាត់ នៃ​ខណ្ឌ​មួយចំនួន​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាព​រាយប៉ាយ ដោយសារ​កត្តា​ភូមិសាស្ត្រ សេដ្ឋកិច្ច នគរូបនីយកម្ម និង​គម្លាត​នៃ​ការអភិវឌ្ឍ​ខុសៗ​គ្នា​។​
៣.​ភូមិ​-​សង្កាត់ នៃ​ខណ្ឌ​មួយចំនួន មាន​ផ្ទៃដី​រដ្ឋបាល​ធំ ដែល​មិនទាន់​សមាមាត្រ​ទៅនឹង​ចំនួន​មន្ត្រី​-​បុគ្គលិក​បម្រើការ ជាហេតុ​ធ្វើឱ្យ​ការផ្តល់​សន្តិសុខ និង​ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ មិនទាន់មាន​ភាពល្អប្រសើ​រ​។​
៤.​តម្រូវការ​នៃ​ការផ្តល់សេវា​សាធារណៈកា​ន់​តែ​កើនឡើង ក្នុង​មូលដ្ឋាន​ភូមិ​សង្កាត់​មួយចំនួន ដែល​ចាំបាច់​មាន​យន្តការ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ជៀសវាង​បាតុភាព​អសកម្ម និង​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល ការអភិវឌ្ឍ ការពង្រឹង​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់​សាធារណៈ និង​ពង្រឹង​ប្រសិទ្ធភាព​ការផ្ដល់សេវា​សាធារណៈ​ឱ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រាង​បង្កើត និង​កែសម្រួល​ព្រំប្រទល់​ភូមិ​-​សង្កាត់​ថ្មី កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ខណ្ឌ និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​រាជធានី​ភ្នំពេញ ជាមួយនឹង​ខេត្តកណ្តាល ។ ក្នុងនោះ​រដ្ឋបាល​សង្កាត់​ចំនួន ០៨ ដែលមាន​ប្រជាជន​រស់នៅ​ច្រើន គ្រោង​នឹងធ្វើ​ការ​បំបែក រួមមាន​៖
​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្នើសុំ​បំបែក​ជា ០៣ សង្កាត់​
​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ស្នើសុំ​បំបែក​ជា ០៣ សង្កាត់​
​សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ស្នើសុំ​បំបែក​ជា ០៣ សង្កាត់​
​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ស្នើសុំ​បំបែក​ជា ០២ សង្កាត់​
​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ស្នើសុំ​បំបែក​ជា ០២ សង្កាត់​
​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្នើសុំ​បំបែក​ជា ០២ សង្កាត់​
​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្នើសុំ​បំបែក​ជា ០២ សង្កាត់​
​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្នើសុំ​បំបែក​ជា ០២ សង្កាត់ ។​
​កិច្ចប្រជុំ​នេះ​ប្រ​ព្រឹ​ទ​ទៅនា​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៥​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​IMG_20151202_193812 IMG_20151202_193809 IMG_20151202_193801 IMG_20151202_193757 IMG_20151202_193755អធិបតីភាព ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជា​ធានី​ភ្នំពេញ​៕