​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ស្រូវ និង​ចុះ​ ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធ្លក​វៀន​

0

ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ថ្លែងថា​៖ “ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ដោយ​បានឃើញ​បងប្អូន​ប្រជាកសិករ ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង​ការប្រមូល​ផល​ស្រូវ​ឆ្នាំនេះ ហើយ​នេះ​ក៏​ដោយសារ​បងប្អូន​បាន​យល់ដឹង និង​ទទួល​យកតាម​ការណែនាំ របស់​មន្ទីរ​កសិកម្ម​ខេត្ត ដែល​តែងតែ​ពន្យល់ និង​បង្ហាត់បង្រៀន អំពី​ការដាំដុះ​ដំណាំ​ស្រូវ ដោយ​យ​កែប្រែ ពី​ការដាំ​ស្រូវធ្ងន់ មក​ដាំ​ស្រូវកណ្តាល​វិញ​” ។​ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន មានប្រសាសន៍​បែបនេះ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងពេល​ដឹកនាំ​ក្រុម​ការ ងារ​ចុះមក​ត្រួតពិនិត្យ​ការប្រមូល​ស្រូវ និង​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ក្នុងភូមិ​ប្រ​ខ្លូត ឃុំ​ធ្លក​វៀន ស្រុក​សា ម​គ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​
​ ​នៅក្នុងពេល​នោះដែរ ឯកឧត្តម​ក៏បាន​សួរ និង​បាន​ស្តាប់​ចម្លើយ ស្ត្រី​ប្រជាកសិករ និង​ជា​ម្ចាស់​ស្រែ​ឈ្មោះ ម៉ម យួន អាយុ​៧០​ឆ្នាំ បាន​និយាយ​អោយដឹងថា​៖ ឆ្នាំមុន​ក្រុមគ្រួសារ​គាត់​បានធ្វើ​ស្រូវធ្ងន់ មិនបាន​ទទួលផល​ទេ ដោយ​តែ​គ្មាន​ទឹក​គ្រប់គ្រាន់​នៅ​ចុងរដូវ ។​ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ​ដោយសារតែ​មានការ​ណែនាំ​ពី​មន្ទីរ​កសិកម្ម​ខេត្ត និង​កសិកម្ម​ស្រុក ក្រុមគ្រួសារ​គាត់ បាន​ផ្លាស់ប្តូរ​មក​ធ្វើ​ស្រូវកណ្តាល​វិញ ទើប​ទទួលបាន​ទិន្នផល​ល្អ​ពេញចិត្ត​បែបនេះ ។ ស្ត្រី​ជា​ម្ចាស់​ស្រែ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ក្រុមការងារ ដែល​បាន​ចុះ​មកជួយ​ច្រូតស្រូវ​របស់​ក្រុមគ្រួសា​គាត់​នៅពេល​ព្រឹក​នេះ ដែលជា​ធម្មតា បើ​គ្មាន​ការជួយ​ច្រូត​បែបនេះ​ទេ ក្រុមគ្រួសា​របស់​មាន​គ្នា​តែ​២​នាក់ អាច​ច្រូតស្រូវ​១​ហិកតា​នេះហើយ ក្នុង​រយៈពេល ២​ទៅ​៣​ថ្ងៃ​ឯណោះ ។
​ ​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បាន​ផ្តាំផ្ញើ ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ការិយាល័យ​កសិកម្ម​ស្រុក អោយ​យកចិត្តទុកដាក់​ចុះ​អប់រំ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តទៀត ក្នុងការ​ផ្លាស់ប្តូរ​ពី​ទម្លាប់​ការធ្វើ​ស្រូវធ្ងន់ មក​ធ្វើ​ស្រូវកណ្តាល ឬ ស្រូវស្រាល​វិញ ព្រោះថា​ការកែប្រែ​ទម្លាប់​បែបនេះ គឺ​ដើម្បី​សម្របសម្រួល ទៅ​នឹ​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​កើតឡើង​សព្វថ្ងៃនេះ ។
​ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ក​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ ការប្រមូល​
​ផល​ស្រូវ​រដូវ​ស្សា គិត​ត្រឹម​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ប្រជាកសិករ​បាន​ប្រមូល​ផល​ស្រូវ​បាន​ជាង​៣​ម៉ឺន​ហិកតា​ហើយ នៅលើ​ផ្ទៃដី​ដែល​អនុវត្តន៍​បាន​ចំនួន​១២៥ ០៨១​ហិកតា ស្មើនឹង​២៧ ភាគរយ ដោយ​ទទួលផល​បានជា​មធ្យម ២​តោន​៦០០​គីឡូក្រាម ក្នុង​ហិកតា ។ ចំណែក​ស្រូវប្រាំង​មកដល់​ថ្ងៃនេះ ធ្វើបាន​ជាង​១៦. ០០០​ហិកតា​ហើយ លើ​ផែនការ​ចំនួន​២៩. ៧០០​ហិកតា ស្មើនឹង​៦៧​ភាគរយ​។ ដោយឡែក​ការ​​សភាពការណ៍​ទឹក​ស្រោចស្រព​ស្រូវប្រាំង​គឺ​ធានា​បានល្អ មិនទាន់​មានការ​ប្រឈម​នៅឡើយ​ទេ​៕
​ ​DSC02450 DSC02438 DSC02436 DSC02410 DSC02407 DSC02393