គណៈកម្មការ​ចម្រុះ​ត្រូវ​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​ការកាប់​ព្រៃឈើ​និង​ការ​រុករាន​ដី​ខុសច្បាប់​ក្នុង​តំប់​អភិរក្ស​ប្រាសាទ កោះ​កេរ​

0

​សៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាលាខេត្ត​ព្រះវិហារ នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី និង​ការកាប់​ព្រែ​ឈើ ក្នុង​តំបន់​អភិរក្ស​នៃ​ប្រាសាទ​កោះ​កេរ​។ ការសម្រេច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​នេះ ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​មួយ​នៅ​សាលា12343340_1048485718506247_1293417016_oខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ មាស សុភា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តព្រះវិហារ ដែលមាន​ការចូលរួម ពី​សំណាក់​អភិបាល​បាល​ខេត្តព្រះវិហារ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​
​គណៈកម្មការ​ចម្រុះ​នេះ នឹងមាន​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទទួលបន្ទុក​អភិរក្ស​ប្រាសាទ​តំបន់​កោះ​កេរ​ជា​ប្រធាន និង​មាន​សមាសភាព​ចូលរួម​ពី​អភិបាលរង​ខេត្តព្រះវិហារ មន្ទីរ​ពាក់ព័ន្ធ និង​សមត្ថកិច្ច​មូលដ្ឋាន​។ គណៈកម្មការ​នេះ មាន​តួនាទី​សំខាន់​ក្នុងការ​ទប់ស្កាត់​បទល្មើស​រុន​រាន​ដី​ក្នុង​តំបន់​អភិរក្ស និង​បទល្មើស​កាប់​ព្រៃឈើ​ប្រណីត​ក្នុង​តំបន់​នេះ​។​
​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​លើកឡើង​នូវ​បទពិសោធន៍ ដែល​កំពុង​អនុវត្ត​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប គឺ​ការចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ អំពី​តម្លៃ​បេតិកភណ្ឌ​។ ឯកឧត្តម​បញ្ជាក់ថា រយៈកាល​កន្លងមក បទល្មើស​នៅ​តំបន់​កោះ​កេរ ភាគច្រើន កើតឡើង​ចេញពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​ផ្ទាល់ ដោយសារ​មិនបាន​យល់ដឹង​អំពី​តម្លៃ​នៃ​បេតិកភណ្ឌ​។ ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​សុំ​កិច្ចសហការ​ជាមួយ អាជ្ញាធរខេត្ត​ព្រះវិហារ ដើម្បី​ឲ្យ​មន្ត្រី​ចុះ​អប់រំ​បេតិកភណ្ឌ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​កោះ​កេរ ដូចដែល​បាន​អនុវត្ត​នៅ​រមណីយដ្ឋាន​អង្គ​រដែរ​។
​ឯកឧត្តម អ៊ុ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ​បាន​ឯកភាព​ទាំងស្រុង​លើ​ការបង្កើត​គណៈកម្មការ និង​ការបង្កើត​ឲ្យ​មាន​ការចុះ​អប់រំ​បេតិកភណ្ឌ​នេះ​។ ឯកឧត្តម​បញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត​ព្រះវិហារ​ក៏​មិនដែល​ព្រងើយកន្តើយ​ក្នុង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ឡើយ គ្រាន់តែ​យើង​មិនទាន់​មានការ​បង្កើតជា​គណៈកម្មការ​ផ្លូវការ​ណាមួយ​ប៉ុណ្ណោះ ដែល​ការ​នេះ អាចធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ទប់ស្កាត់​បទល្មើស​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​សម្រេច​តាម​សំណើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សុំ​ឲ្យ​មាន​សមត្ថកិច្ច​ឈរជើង​ជាប្រចាំ​ក្នុង​បរិវេណ​ប្រាសាទ​កោះ​កេរ ដើម្បី​អាច​ទប់ស្កាត់បាន​ភ្លាមៗ​នូវ​ករណី​បទល្មើស​ផ្សេងៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការកាប់​ព្រៃឈើ​។​
​ឯកឧត្តម មាស សុភា ក៏បាន​ឯកភាព​ទាំងស្រុង​លើ​ការបង្កើត​គណៈកម្មការ​ចម្រុះ​នេះ ហើយ​ឯកឧត្តម​បាន​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នករៀបចំ​ពង្រៀង​នៃ​សេចក្តីសម្រេច​នេះ ដាក់ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​អ្នកសម្រេច​។​
​តំបន់​កោះ​កេរ​មាន​ទីតាំងនៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​មាន​ផ្ទែ​ដី​៨១​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​ពី​ឆ្នាំ​២០០៥​មក​៕12351418_1048485981839554_1818776797_o 12343510_1048485665172919_891965914_o 12351721_1048485821839570_1527903832_o 12343340_1048485718506247_1293417016_oវេហាស៍​