ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានអត្តឃាតដោយចងកសម្លាប់ខ្លួនឯងស្លាប់នៅផ្ទះម្ដាយមីងដែលខ្លួនរស់នៅជាមួយ បន្ទាប់ពីតូចចិត្តនិងវាសនាខ្លួនឯងបង្ខំឲ្យម្ដាយមីុងទៅសួប្រពន្ធដែលខ្លួនស្រឡាញ់ខាងស្រីគេមិនព្រមយក។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាមោ៉ង១១ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភួមិនិគម ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ខែត្រ សេរី នាយប៉ុស្ត៍រដ្ឋបាលសមត្ថកិច្ចមូលដ្ឋានគ្រប់គ្រងកន្លែងកើតដែលដែលជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងកនេះបានប្រាប់ពីដំណើរឿងនេះថា៖ ជនរងគ្រោះឈ្មោះ ធឿន វុទ្ធី អាយុ៣២ឆ្នាំ ជាក្មេងកំព្រាឱពុកម្ដាយស្លាប់ចោលយូឆ្នាំហើយរស់នៅជាមួយម្ដាយមីងឈ្មោះ ខេង ខន អាយុ៥៤ឆ្នាំ នៅភួមិខាងលើ។ លោកបន្តថា បើតាមការៀបរាប់ពីម្ដាយមីុងបុរសនេះបានឲ្យលោកដឹង គឺបុរសរងគ្រោះបានទៅធ្វើការងារជាកម្មករោងច័ក្រកាត់ដេមួយកន្លែង នៅឯរាជធានីភ្នំពេញច្រើនឆ្នាំដែរ ដោយត្រឡប់មកផ្ទះវិញគេប្រាប់ថាបានស្គាល់នារីម្នាក់ជាអ្នកស្រុកស្វាយដូនកែវដូចយើងដែរ ខ្លួនស្រឡាញ់នាងណាស់ ដោយបុរសរងគ្រោះនោះ រំអុកព្រឹកល្ងាចដាក់ម្ដាយមីុងឲ្យទៅស្ដីដណ្ដឹងនារីនោះធ្វើប្រពន្ធ។
លោក សេរី ឲ្យដឹងទៀតថាបន្ទាប់ពីបុរសរងគ្រោះទទូចអង្វរខ្លាំងម្ដាយមីុងអាណិតក្មួយ ក៍សុខចិត្តកាត់កេរ្ត៍កាត់ខ្មាស់ទៅទាំងត្រដទោះជាគេដឹងថាខ្លួនក្រក៍ដោយ ព្រោះបំពេញបំណងរបស់ក្មួយដែលស្រឡាញ់ ហើយស្មានថាក្មួយប្រុសនោះបានស្គាល់ចិត្តថ្លើមខាងស្រីគេស្រឡាញ់វិញ ក៍ទៅដល់ផ្ទះខាងស្រីចូលស្ដីដណ្ដឹងតាមប្រពៃណី ស្រាប់តែខាងស្រីគេប្រាប់មកវិញថា នាងមិនយកបុរសជាក្មួយរបស់មីុងធ្វើប្ដីទេ។ ភ្លាមនោះម្ដាយមីុងបុរសនោះឈ្មោះ ខេង ខន សែនខ្មាស់សំដីនេះយា៉ងខ្លាំងក៍ត្រឡប់មកផ្ទះវិញ ប្រាប់ទៅក្មួយប្រុសគាត់ដូចសំដីកាប្រកែក របស់នារីដែលខ្លួនស្រឡាញ់នោះប្រាប់ក្មួយទាំងអស់ ពេលនោះក្មួយប្រុសរបស់គាត់ចេះតែស្រងូតស្រងាត់មិនមាត់មិនក៍ មិនហូបបាយទឹកឡើយ។ ក៍ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុខាងលើម្ដាយមីុងមិនបានចាប់អារម្មណ៍រវល់នៅក្រោមផ្ទះរាបចំបាយទឹកហូបពេលព្រឹករហូតដល់មោ៉ង១១ ក៍ស្រែកហៅក្មួយប្រុស វុទ្ធី នៅលើផ្ទះនោះមិនឆ្លើយក៍ឡើងទៅលើផ្ទះត្រូវជនរងគ្រោះខ្ទាស់ទ្វាផ្ទះជាប់ ក៍នាំគ្នាភ្ញាក់ផ្អើលធាក់ទ្វាផ្ទះឃើញជនរងគ្រោះយកខ្សែអន្រឹងចងក៍និងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ក៍ភ្នាក់ផ្អើលដល់សមត្ថកិច្ចមកពិនិត្យគេពិតជាស្លាប់ដោយអត្តឃាតខ្លួនឯងពិតប្រាកតមែន ដោយសពនេះបានធ្វើបុណ្យតាមប្រពៃណីខ្មែរ៕






































