ខេត្តព្រះសីហនុ៖បុគ្គលិកកសិដ្ឋានចញ្ចឹមជ្រូកឧកញ៉ាម៉ុង ឬទ្ធីចំនូន២នាក់ ម្នាក់បានស្លាប់ភ្លាមៗ ក្នុងថ្លុក ឈាម នៅនិង កន្លែងកើតហេតុយ៉ាងអាណោចអធម៏បំផុតនិងម្នាក់រងរបូសធ្ងន់ បន្ទាប់ពីរ ពូកគេទាំង ២នាក់បានជិះម៉ូតូម្នាក់ មួយ គ្រឿងបើកបុកគ្នា យ៉ាងពេញទំហឹងរូចមក។
ហេតុការដ៍អាក្រក់នេះបានកើតឡើងវេលាម៉ោង១៨’៣០នាទីថ្ងៃទី០៨ខែធ្នូ,ឆ្នាំ២០១៥ នៅចំណុច អាង ទឹក ភូមិកែវផុស ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
.ពាក់ពន្ធ័ករណីខាងលើនេះបើតាមសាក្សីរស់នៅចំណុចកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ យុវជនទាំងពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនដូចគ្នាក្នុងគោលដៅបញ្ចាស់ ទិសគ្នាលុះបើកបរមកដល់ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងបានគេចផ្លូវគន្លុក ប៉ុន្តែរដោយសារតែ ល្បឿន ម៉ូតូលឿនពេក កាច់ចង្កូតមិនទាន់ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលបើកមកពីមុខយ៉ាង ពេញ ទំហឹង បណ្តាលឲ្យកើតគ្រោះថ្នាក់ មានស្លាប់ មានរបូសធ្ងន់ ដូចនេះតែម្តងទៅ។
.សមត្ថកិច្ចប៉ូលិសរដ្ឋាលឃុំកែវផុសបានបរាប់ឲ្យដឹងថាយុវជនរងគ្រោះដល់អាយុជីវិតមានឈ្មោះ ទឹម សុផា អាយុ ២៣ ឆ្នាំ ទីលំនៅ ខេត្តកណ្តាល បាក់ កស្លាប់នៅកន្លែងកើតហេតុ ឯយុវជនម្នាក់ទៀត ឈ្មោះ មុត រៀម អាយុ ២២ឆ្នាំ មានទីលំនៅភូមិកែវផុស បានរងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅក្នុង មន្ទី ពេទ្យ។ យុវជនទាំងពីរជាបុគ្គលិកនៅកសិដ្ឋាន ចញ្ចឹមជ្រូកក្រុមហ៊ុនឧកញ៉ាម៉ុង ឬទ្ធីដូចគ្នា។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសនាំយកទៅរក្សាទុកដើម្បីធ្វើ ដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯសាកសពយុវជនរងគ្រោះត្រូវបានប្រគាល់ជូនក្រុមគ្រូសារនាំយក ទៅ ធ្លើបុណ្យតាមប្រពែណីរូចហើយ៕






































