ខេត្តសៀមរាបនៅស្រុកក្រឡាញ់ខេត្តសៀមរាបថ្ងៃទី8ខែធ្នូឆ្នាំ២០១៥មន្ត្រីចំរុះរួមមានមន្ត្រីមន្ទីរសុខាភិបាលខេត្ត កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលនិងកងរាជអាវុធហត្ថស្រុកបានត្រួតពិនិត្យនិងបិទកន្លែងព្យាបាលជំងឺមួយកន្លែងជ្រកក្រោមផ្លាកសមាគមគ្រូពេទ្យគុណធម៌កម្ពុជាស្ថិតនៅភូមិកំពុងថ្កូវ២ឃុំកំពង់ថ្កូវស្រុកក្រឡាញ់ខេត្តសៀមរាប។មន្ត្រីសុខាភិបាលឱ្យដឹងថា៖កន្លែងព្យាបាលជំងឺនេះគ្មានច្បាប់ជ្រកក្រោមផ្លាកសមាគមគ្រូពេទ្យគុណធម៌កម្ពុជា។ក្រោយពីការត្រួតពិនិត្យអស់ពេលមួយព្រឹកពេញ មន្ត្រីជំនាញបានពិនិត្យឃើញថាទីតាំងខាងនេះមានការផ្តល់សេវាជា
លក្ខណៈកន្លែងសម្រាកព្យាបាលដោយមានគ្រែចំនួន១២និងមានអ្នកជំងឺទាំង១២គ្រែកំពុងសម្រាកទទួលការព្យាបាលជាក់ស្តែង មានទទួលសេវាពន្លូតកូនព្រមទាំងសម្ភារៈឧបទេសមួយចំនួនដូចជា កន្លែងពន្លូតកូន វិទ្យុសាស្ត្រអេកូសាស្ត្រសុទ្ឋតែគ្មានលក្ខណៈបច្ចេកទេសនិងពិនិត្យឃើញឱសថមិន
បានចុះបញ្ជីការដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលចំនួន១០៣មុខមានជាង១សែនគ្រាប់។ឱសថទាំងនោះត្រូវបានពិនិត្យនៅនឹងកន្លែងផងនិងចំនួន២កែសទៀតត្រូវបានសមត្ថកិច្ចរកឃើញនៅលើដំបូលក្បែរទរទឹកជាន់ខាងលើ មួយចំនួនទៀតដាក់លើដំបូលដែរតែគ្របបិទបាំងដោយចានដែក សំពត់ខោអាវក្នុងបំណងបំភន្ត័ភ្នែកសមត្ថកិច្ច ដែលសមត្ថកិច្ចសង្ស័យថាអាចនឹងទើបតែជញ្ជូនយកមកលាក់ថ្មីៗខណៈដែលសមត្ថកិច្ចនិងមន្ត្រីជំនាញកំពុងតែធ្វើការសាកសួរត្រួតពិនិត្យនៅជាន់ខាងក្រោម។លើសពីនេះទៀត អ្វីដែលធ្វើឱ្យសមត្ថកិច្ចចំរុះនៅពេលនោះហួសចិត្តនោះគឺបរិស្ថានអនាម័យជំវិញនិងក្នុងរបស់កន្លែងព្យាបាលមួយនេះមិនល្អនិងមិនសាកសមជាកន្លែងសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលនោះទេ គឺមានសភាពគគ្រិចគ្មានអនាម័យ។លោក អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា៖ការមកកាន់ទីនេះដោយអនុវត្តទៅតាមច្បាប់ការគ្រងវិស័យឯកជននិងច្បាប់គ្របគ្រងឱសថបរិស្ថាននិងយោងទៅតាមការប្រកាសរួមរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ក្នុងការចាត់វិធានការទៅលើសេវាឯកជនពាក់ពន្ឋ័ទៅនឹងវិស័យសុខាភិបាលនិងដោយសារកន្លែងនេះកន្លងមកបានណែនាំឱ្យសុំច្បាប់ហើយនៅតែមិនឃើញធ្វើសម្រេចក៍សហការជាមួយសមត្ថកិច្ចចាត់វិធានការតែម្តង។លោកចាត់ទុកសកម្មភាពព្យាបាលនៅទីនេះថាមិនត្រឹមត្រូវតាមច្បាប់និងមិនត្រឹមត្រូវទៅតាមក្បួនខ្នាតបច្ចេកទេសម្យ៉ាងទៀតកន្លែងនេះស្ថិតនៅក្រោមផ្លាកសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ដែលមន្ត្រីសុខាភិបាលមានការលំបាកក្នុងការដឹងពីសកម្មភាព ហើយលក្ខន្តិកៈសមាគមនេះឃើញមានតែការអប់រំនិងណែនាំប្រជាជនឱ្យយល់ដឹងពីបញ្ហាសុខភាពពុំឃើញមានដាក់ថាព្យាបាលជំងឺទេ។ហេតុនេះទើបសម្រេចចិត្តបិទការព្យាបាលនៅទីនេះតែមិនមែនបិទសមាគមនោះទេព្រោះសមាគមគាត់មានច្បាប់និងជាសិទ្ឋិដាច់ដោយឡែករបស់គាត់ផ្សេងមួយទៀត ចំពោះឱសថដែលប្រមូល
បានគឺត្រូវដកហូតយកទៅកំទេចចោលនិងបញ្ជូនសំណុំរឿងទៅតុលាការ។







































