​ទីតាំង​ជួញដូរ​សត្វ​ស្លាប​បាន​ប្រមាណ ២០០​ក្បាល​នៅ​ស្រុក​មង្គល​បូរី​មន្ត្រី​មេព្រៃ​ចុះបង្ក្រាប​

0

​បន្ទាយមានជ័យ​:ស្របពេល​ទឹកសម្រក សត្វ​ស្លាប​ព្រៃ​ច្រើន​ប្រភេទ បាន​ចុះ​រកស៊ី​តាម​ទីវាល​បឹង​ធម្មជាតិ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះបង្ក្រាប​ទីតាំង​ជួញ​សត្វ​ស្លាប​បាន​ប្រមាណ​២០០​ក្បាល​នៅ​ព្រឹក​ថ្ងៃទី​០៩ ធ្នូ​២០១៥ ស្ថិត​ភូមិ​ព្រៃទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖ ក្រោយ​ពេលដែល​ធ្វើការ​ស្រាវជ្រាវ​ទទួល​មុខសញ្ញា​អ្នកជួញដូរ​សត្វ​ស្លាប ហើយ​បាន​ចុះបង្ក្រាប​រឹបអូស​បាន​សត្វ​ស្លាប​ចម្រុះ​ប្រមាណ​ជាង​២០០​ក្បាល ភាគច្រើន​សត្វ​ស្លាប​ត្របក​ត្រពាំង ក្នុង​ទីតាំងនៅ​ព្រៃ​ឫស្សី​ក្រោយ​ផ្ទះ​ប្រមាណ​ជា​១០០ ម៉ែត្រ មាន​រោមសត្វ​២​គំនរ និង​ឆ្នាំង​ដាំទឹក​ក្តៅ​បោច​សត្វ​និង​កៅ​អ៊ី​ជ័រ​អង្គុយ​បោចរោម​សត្វ​ជាង​១០​។​
លោក ជា ផល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បាន​ប្រាប់ថា​៖ ការចុះ​បង្ក្រាប​ទោះជា​ចាប់​មិនបាន​អ្នកជួញដូរ តែ​មន្ត្រី​ជំនាញ​បាន​ណែនាំ​អប់រំ​ដល់​អ្នកជិតខាង​អោយ​បញ្ឈប់​ការជួញដូរ​សត្វ​ស្លាប​ជា​អំពើរ​ល្មើស​និង​ច្បាប់​នេះ​។​
លោក ជា ផល្លី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​ប្រាប់ថា​: មន្ត្រី​បែងចែក​ជា​ក្រុម​ចុះ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ទប់ស្កាត់​និង​អប់រំ​ពលរដ្ឋ​ថែរក្សា​នូវ​ពូជ​សត្វ​ដែល​នៅ​សេស សល់ ព្រោះ​វា​ជា​សម្បា​ត្តិ​ដ៍​កម្ររ ទាំង​នៅ​តំបន់​អភិរក្ស និង​តាម​ទីវាល​បឹង​ធម្មជាតិ ។​
លោក ជា ផល្លី សំណូមពរ​ពលរដ្ឋ​បញ្ឈប់​ការចាប់​សត្វព្រៃ គ្រប់​ប្រភេទ​ហើយ សូម​រាយ​ការ​ដល់​មន្ត្រី​ជំនាញ​នៅពេល​មាន​ករណី​ចាប់​សត្វ​ស្លាប​ព្រៃ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕

IMG_0604 IMG_0601 IMG_0600 IMG_0596 IMG_0597ដោយ​:​ឃិន គ​ន្ធា​