​គ្រួសារ​ផ្ទុកមេរោគ​អេដស៍​៥៦​គ្រួសារ​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ :លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​គ្រួសារ ផ្ទុកមេរោគ​អេដស៍ ចំនួន​៥៦ គ្រួសារ​នៅ​ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃទី​០៨ ធ្នូ ២០១៥ នៅ​ស្នា​ការ​កាកបាទក្រហម​ខេត្ត ។​
អំ​ណោ​ដែល​ត្រូវបាន​ចែកជូន​ក្រុមគ្រួសារ​ផ្ទុក មេរោគ​អេដស៍ រូ​ម​មាន អង្ករ​២៥​គីឡូក្រាម ត្រីខ​៥ កំប៉ុង ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប ទឹកដោះគោ ខាប់​៣​កំប៉ុង ស្កសរ​១​គីឡូក្រាម ប្រេងឆា​១​លីត្រ សាប៊ូ​ម្រៅ​១​គីឡូក្រាម ទឹក​សុទ្ធ​២​យួ ថវិការ​២ ម៉ឺន រៀល ។​
លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ​មា​ជ័យ បាន​មានប្រសាសន៍ថា​បងប្អូន ទាំងអស់ ត្រូវ​គិតថា ជម្ងឺអេដស៍​មិនមែន ជា​របស់​ន​ណា​ម្នាក់​ឡើយ តែ​វា​ជា​បញ្ហា​របស់ ពួកយើង ទាំងអស់គ្នា ពោលគឺ​យើង​ទាំងអស់​ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​មេរោគ​អេស៍ ។ ដូចនេះ​សូមកុំ​អៀនខ្មាស់​ចំពោះ​ការនិយាយ​អំពី​ជម្ងឺអេដស៍ តែ​ប្រសិនបើ​បងប្អូន​សង្ស័យថា​ខ្លួន អាចមាន​ផ្ទុក​នេះ​សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ទទួល​ការពិនិត្យ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​កម្រៃ​ឡើយ ។​
បន្ទាប់ពី​ការនាំ​អំណោយ​ចែកជូន​ក្រុមគ្រួសារ​ផ្ទុកមេរោគ​អេដស៍​ខាងលើ លោក លី សារី ក៏បាន​នាំ​អំណោយ កាកបាទក្រហមកម្ពុជា​ចែកជូន​ក្រុមគ្រួសារ​ដែល​ស្វា​ម៉ី​ដេកស្លាប់ រួមមាន ថវិការ​១០​ម៉ឺន​រៀល អង្ករ​២៥ គីឡូ ក្រាម ទឹក​សុទ្ធ​១​យួ ភេ​ស​ជ្ជះ​១​កេះ និង​ថវិការ​ផ្ទាល់ ខ្លួន​របស់លោក​ចំនួន​១០០​ដុល្លា ដើម្បី​ជាការ​ចូលរួម រំលែក​ទុក​ដល់​ក្រុមគ្រួសារ​សព និង​បានផ្តល់ ថវិការ ផ្ទាល់ខ្លួន​មួយចំនួន ដល់​ក្រុមគ្រួសារ​ជួប​ការ លំបាក មានមុខ​បរជា​អ្នក​រើស​អេដស៍​ចាយ​ផងដែរ ៕ : ដោយ ឃិន គ​ន្ធា​

​ ​