​សណ្ឋាគារ​ផ្កាយ​៥​ត្រូវបាន​បញ្ចុះបឋមសិលា​សាង​ ​សង់​នៅលើ​កោះរុង​ខេត្ត​ព្រះសីហនុ

0

​​ខេត្ត​ព្រះសីហនុ​៖​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នា យក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃ បាន ប្រកាស​កាត់​ដី ឃ្វាល​ស្បែក​ខ្លារ ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះរ៉ុង នៅ​ណ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០ ១៥​ក្នុង​ឪ​កាស​ដែល​សម្តេច​ក្រឡាហោម​អញ្ជើញ​ជា​អធិបតី​បញ្ចុះ បឋមសិលា​សាងសង់ ស​ណ្ឋា គា រ​ផ្កាយ ៥ របស់​ក្រុមហ៊ុន​(​រូ​យា​ល់​សេន​)​នៅលើ​ទឹកដី​កោះរ៉ុង ស្តិ​ត​ក្នុង​សង្កាត់​កោះរ៉ុង ក្រុង ខេត្ត​ព្រះសីហនុ ។​

​.​សម្តេច​ក្រឡាហោម ស ខេង មាន​ប្រ សាសន៍​បើក​ការដ្ឋាន​សាងសង់​ស​ណ្ឋា គារ​ផ្កាយ​៥ ថា ការ សាងសង់​សណ្ឋាគារ​ផ្កាយ​៥ នៅ​តំបន់​កោះរ៉ុង ជា​ព្រឹ​ត្ត​ការ ប្រវត្តិ​សាសន៍​ថ្មី​មួយទៀត​ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់ សេន កោះរ៉ុង​អភិវឌ្ឍន៍​សណ្ឋាគារ​ផ្កាយ​៥ សហការ​ជាមួយ​ក្រុមហ៊ុន​ស្វី​ស​ដើម្បី​ទាក់ទាញ ខាង​វិស័យ​ទេស ចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ។ រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​សំណើរ​សាងសង់​សណ្ឋាគារ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​សេន កោះរ៉ុង និង​ជាការ​ឆ្លើយតប​ទៅ​និង​ក្រុមហ៊ុន រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​អោយ​ក្រុម​ព ហ៊ុន​វិនិយោគ​អភិ វឌ្ឍន៍​នៅលើ​កោះរ៉ុង ទី​១ លើកទឹកចិត្ត​តាម​គោល​កាណ៍​ជម្រុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ២ ចង់ដឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ដី​កោះ ៣ គិតគូរ​ពី​អនាគត​ប្រជាពលរដ្ឋ​សង្កាត់​កោះរ៉ុង ស្ថិតក្នុង ក្រុង ខេត្ត​ព្រះ សីហនុ ព្រោះ​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង មាន​សក្តា​នុព​ខាង​វិស័យ​ទេសចរ នៅ​ឆ្នាំ​២០១៧ ឬ​២០១៨​ខាងមុខ រដ្ឋាភិបាល​បង្កើត​សង្កាត់​កោះរ៉ុង ថ្នាក់​ស្មើ​ក្រុង ស្រុក​ដ៍ទៃទៀត នៅក្នុង​ព្រះរាជា​ណា​ច ក្រ​កម្ពុជា ដើម្បី​បង្ខិត​រដ្ឋបាល​ឲ្យ​នៅ​ជិត​ប្រជា​ពល រដ្ឋ រដ្ឋបាល​ជួយ​ដោះស្រាយ​បញ្ហារ​កង្វល់​នានា​ក្នុងកា រ​អភិវឌ្ឍន៍ វា​ផ្សាភ្ជាប់​ទៅ​និង​ជីវភាព​ប្រជាពលរដ្ឋ ។ រដ្ឋាភិបាល​បានធ្វើការ​សិក្សា​ស្ថាន ភាពជាក់ស្តែង របស់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរខេត្ត​ក្នុង​ការចូល​រូ​ម​អភិវឌ្ឍន៍​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​វិស័យ​ទេសចរណ៍​រក​ចំណូល​ថវិកា​ជូន​ជាតិ និង​ប្រជាពលរដ្ឋ មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។​

​សម្តេច​ក្រឡាហោម​បញ្ជាក់ថា ក្រុមហ៊ុន​រ៉ូយ៉ាល់​សេន កោះរ៉ុង បានស្នើរ​សុំ​ធ្វើការ​ផ្លាស់ប្តូ​ភូមិ​ប្រជា​ពល រដ្ឋ​នៅ​កោះរ៉ុង​កាលពី​ឆ្នាំ ២០០៨ ហើយ​រយះពេល ៣​ឆ្នាំ ក៍​ប៉ុន្តែ​ក្រុមហ៊ុន​ធ្វើ​មិនបាន ហើយ​សំណើរ ត្រូវ​លប់ ចោល ព្រោះ​ការ​រើ​ភូមិ​រហូតមក​ដល់ពេលនេះ​មាន​រយះពេល​ជាង​៧​ឆ្នាំ​មកហើយ ដូច្នេះ​ប្រជាពលរដ្ឋ​មិន បាច់​ភ័យ ក្លាច​រឿង​ក្រុមហ៊ុន​ធ្វើការ​ផ្លាស់ប្តូរ​ភូមិ​ទៀត​ទេ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​រស់នៅ​ក្នុងភូមិ​ជាធម្មតា ។​

.​ការ​អភិ វឌ្ឍន៍​សណ្ឋាគារ​នៅលើ​កោះរ៉ុង​បើ​មាន​ផលប៉ះពាល់​ជា មួយ ប្រជា ពលរដ្ឋ ក្រុមហ៊ុន ត្រូវតែ កាត់ ឃ្វាល​អនុវត្តន៍​តាម​គោលនយោបាយ​(​ឃ្វាល​ស្បែក​ខ្លា​)​ជូន​ប្រជាពលរដ្ឋ​តាម​ចរាចរ​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​រាជ​រដ្ឋា ភិ​បាល បានដាក់​ចេញ​នូវ​គោ​លន​យោ បាយ​ឈ្នះៗ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ រាជ​រដ្ឋា​ភិ បាល​បាន បង្កើត​គណៈកម្មការ​វិវាទ​ដីធ្លី ដើម្បី​ពិនិត្យ ដោះស្រាយ​ជាមួយ​អា​ជ្ញ​ធរ​មូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ដើម្បី​ពិនិត្យថា បើ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ឯកសារ​កាន់កាប់​ដី​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​មែន យើង​ត្រូវ​កាត់ ឃ្វាល​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​ប្រកបមុខរបរ​រកស៊ី បង្កើន​ជីវភាព​គ្រួសារ និង​ចូលរួម​កាត់ បន្ថយ ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​កោះរ៉ុង ។​

​.​សម្តេច​ក្រឡាហោម ស ខេង ក៍បាន​ផ្តាំផ្ញើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សណ្ឋាគារ​ផ្កាយ ៥ ត្រូវ​ជួយ​បណ្តុះ បណ្តាល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​កោះ ដើម្បី​បំរើកា​រងារ​នៅក្នុង​សណ្ឋាគារ ឬ​ធ្វើក​ម្មករ ដើម្បី​ឈានទៅ ចាប់ បាន​ជំនាញ​ថែមទៀត ម្យ៉ាងទៀត​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​តាម​គំរូ​ប្លង់គោល មិន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ ហើយ​បញ្ហា​បរិស្ថាន ជា​ចំណុច​សំខាន់​ណាស់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេស​មក​កំសាន្ត តំបន់​កោះ​កាន់ តែ ច្រើន ឡើង​ថែមទៀត នៅពេលដែល​សណ្ឋាគារ​ផ្កាយ​៥ នៅលើ​ទឹកដី​កោះរ៉ុង​ចាប់ដំណើរការ នៅ​ប៉ុន្មាន ឆ្នាំ​ខាងមុខ​ទៀត ។

​.​ក្នុង​ឪ​កាស​នោះ​ផងដែរ សម្តេច​ក្រឡា ហោម ស ខេង បានផ្តល់​អាគារ​សិក្សា​មួយ​ខ្នង ស្មើនឹង​៥​បន្ទប់ ដល់​សាលា បឋមសិក្សា​ភូមិ​សុខ​សាន និង​ជីក​អណ្តូង​ចំនួន​៤ ដើម្បី​ឪ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ប្រចាំថ្ងៃ ផង ដែរ ។ 20151212_103828_resized 20151212_103806_resized 20151212_103512_resized 20151212_103459_resized 20151212_084957_resized 20151212_084948_resized 20151212_084906_resized