​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ប​ញ្ជួ​ន​ទៅ​តុលាការខេត្ត

0

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៦​កញ្ចប់​ធំ​និង​តូច ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង ស្រុក​សាមគ្គី​មានជ័យ សហការ​ជាមួយ​នគរបាល​ប្រ ឆាំង​គ្រឿងញៀន​ខេត្ត ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​កន្លែង​២​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ។ កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​នៅ រសៀល​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ករណី​ទី​១​បង្ក្រាប​នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​លើក​ទី​២​បង្ក្រាប​នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ ។
​ ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​៖ កិច្ចប្រតិបត្តិការ​បង្ក្រាប​ថ្នាំញៀន​លើក​ទី​១ ធ្វើឡើង​នៅក្នុង​ភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ គឺ​៖ ១.​ឈ្មោះ ង្វៀង យ៉ាំង​អ៊ុក ហៅ​អ៊ូ​ក អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មានមុខ​របរ​មិន​ប្រាកដ ស្នាក់នៅ​ភូមិ​ត្រពាំង​បី ២.​ឈ្មោះ កា​រិ​ន សូរិយា​រង្សី ហៅ​ចង្រិត ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង និង​៣.​ឈ្មោះ តេង ណា​រុន អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ។
​ដោយឡែក​ករណី​បង្ក្រាប​លើក​ទី​២ ធ្វើបាន​ឡើង​នៅលើ​ផ្លូវលំ​ក្នុង ភូមិ​ស្ពានដែក ឃុំ​ធ្លក​វៀន ស្រុក​
​សាមគ្គី​មានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ធឿ​ង ធា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ឃុំ​ខាងលើ ខណៈពេល​កំពុង​ចែកចាយ​ថ្នាំញៀន ។​សមត្ថកិច្ច​បានអោយដឹង​ថា​៖ វត្ថុតាង​ដែល​បាន​ម​រឹបអូស​បាន​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ទាំង​២​ករណី​ខាងលើនេះ​រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​៤​កញ្ចប់​ធំ និង​២​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​១​គ្រឿង និង​សំភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។​វត្ថុតាង​និង​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​តាម​និតិ​ធី បញ្ជូនទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕DSC00152