​អាជ្ញាធរខេត្ត និង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ចុះមក​ធ្វើ​ត្រី​ប្រហុក​អោយ បាន​រួសរាន់​ព្រោះ​ត្រី​ប្រហុក​ន​ចាប់ផ្តើម​ត្រូវ​ហើយ

0

ខេត្តកំពង់ឆ្នាំង ៖ លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល កំពង់ឆ្នាំង បាន​និយាយថា​៖ “​នៅក្នុង​ខ្នើត​ខែ​មិគសិរ​នេះ ត្រី​ប្រហុក​ចាប់ផ្តើម​សំបូរ​ហើយ ដោយ​ត្រី​នឹង​សំបូរ​ខ្លាំង ចាប់ពី​ថ្ងៃ ៤ – ៥​កើត រហូតដល់​ដាច់​ខ្នើត​ខែ​នេះ បើសិនជា គ្មាន​ការប្រែប្រួល​អាកាសធាតុ ទេនោះ​” លោក​បាន​និយាយ​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៥ នៅពេល​លោក​បាន​ដឹកនាំ​មន្ត្រី​ខ​ណ្ឌ័​រដ្ឋបាល​ជលផល ចុះ​ពិនិត្យ​ស្ថានភាព ត្រី​ចុះ និង​ការនេសាទ​ត្រី របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ ពី​ភូមិ​ចុង​កោះ ក្រុង​កំពង់ឆ្នាំង រហូតដល់​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។
​ ​លោក​បានអោយដឹងថា​៖ បើ​មើល​តាម​ស្ថានភាព​ត្រី ដែល​ចាប់ផ្តើម​ត្រូវ​ពី ថ្ងៃ​២​កើត​នេះ​ទៅ ផល​ត្រី​អាច នឹង​សំបូរ​ខ្លាំង​ក្នុងឆ្នាំនេះ ព្រោះថា​តាម​ធម្មតា​រាល់​ឆ្នាំ ត្រី​ប្រហុក​សំបូរ ពីថ្ងៃ ៥-៦​កើត ខែ​មិគសិរ ។ ទន្ទឹមនឹង​ត្រី ប្រហុក​ចាប់ផ្តើម​ត្រូវជា​បណ្តើរៗ​ហើយ​នោះ គឺជា​សញ្ញា​ថា​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ត្រី​នឹង​ស​ម្រុ ក ត្រូវ​ខ្លាំង លោក​សូម​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ខេត្ត​សូម​ត្រៀមលក្ខណៈ មក​ធ្វើ​ត្រី​ប្រហុក​
​អោយបាន​រួសរាន់ កុំអោយ​ហួសពេល ។
​ដោយឡែក​ទីតាំង​ដែល​សំបូរ​ត្រី​ប្រជាពលរដ្ឋ​និយម​មក​ធ្វើ​ត្រី​ប្រហុក​នោះ​មាន នៅ​មាត់​កំពង់ទឹក​ផ្សារ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ នៅ​ភូមិ​ចុង​កោះ ក្រុង​កំពង់ឆ្នាំង នៅ​ភូមិ​កំពង់ប្រាសាទ និង​ភូមិ​កំពង់​ត្រ​ឡា ច​ក្រោម ក្នុងស្រុក​កំពង់ត្រឡាច ។ ចំណែក​មាត់កំពង់​ឃុំ​ឆ្នុកទ្រូ និង​កំពង់ផែ​យឿ​ត្រី​ភូមិ​ចិ​ង​កោះ​វិញ គឺជា​ចំណតរថយន្ត​ដឹក​ត្រី​គ្រប់​ប្រភេទ យកទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ មាន ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ប៉ោយប៉ែ​ត្រ និង​រាជធានី​ភ្នំពេញ​ជាដើម ។​
​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ ត្រី​ដែល​ឈ្មួញ​ចាំ​ទិញ​ពី​ប្រជា​នេសាទ គឺ​ត្រី​រៀល​ថ្លៃ ៨០០​រៀល ត្រី​ច​ង្កែ​ង​ថ្លៃ​៣.៥០០​រៀល ត្រី​រ៉ស់ ត្រី​អណ្តែង និង​ត្រី​ឆ្កោក ថ្លៃ​៧.០០០​រៀល ក្នុង​១​គីឡូក្រាម ដែល​កាល​ត្រី​មិនទាន់​ត្រូវ គឺ​ត្រី​ខាងលើនេះ​មានតម្លៃ​១​គុណ​និង​២​។​
​ ​អាជ្ញាធរខេត្ត និង​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង សូម​អំពាវ ដល់​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ និង​ស្រុក រួមទាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ សូម​មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជា​ពល រដ្ឋ​ដែល​មក​ស្នាក់នៅ​ធ្វើ​ប្រហុក ផ្អក ដោយ​សូម​យកចិត្តទុកដាក់ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុ​វត្តិភាព​អោយបាន​ល្អ ជូន​ប្រជាពលរដ្ឋ​យើង​ផង ។
​ ​ប្រជា​នេសាទ​ជា​អ្នក​បណ្តែតមង​ម្នាក់ បាន​និយាយ​អោយដឹងថា​៖ ត្រី​ចាប់ផ្តើម​ត្រូវ ពីថ្ងៃ​១​កើតមក គាត់​នេសាទ​បាន​ត្រី​ពី​ដើម​ខ្នើត​នេះ គាត់​មិនទាន់​លក់​ទេ គឺ​បានធ្វើការ​ឆ្អើរ​ទុក​លក់​រយះ​២​ថ្ងៃ​កន្លងទៅនេះ​គាត់​ឆ្អើរ​បាន​ជាង​២​រយ​ចង្កាក់ ក្នុង​១​ចង្កាក់ៗ​លក់បាន​១.៥០០ រៀល ប៉ុន្តែ​បើ​ត្រី​ត្រូវ​ខ្លាំង ក៏ត្រូវ​តែ​លក់​ត្រី​ស្រស់​ដែរ​ព្រោះ​ធ្វើ​ឆ្អើរ​មិនទាន់ ៕DSC02675 DSC00149 12375977_1021231511268708_1222445607944209879_n 12373270_1021231621268697_7656725675429146566_n 12313655_1021231467935379_2123143939682598466_n