ខេត្តពោធិ៍សាត់៖ អ្នកភួមិបានភ្ញាក់ផ្អើលពីដំណេកទាំងយប់អាទ្រាធបន្ទាប់ពីឮសម្លេងលើកទីមួយហើយបានប្រហែល៩ទៅ១០នាទីក៍បានឮសម្លេងលើកទី២ទៀត ពេលដែលចុះមកមើលកន្លែងសម្លេងនោះទើបជួបហេតុការណ៍យា៉ងរន្ធត់ដោយរថយន្តធុនធំផ្ទុះកង់ត្រូវរថយន្តធុនធំមួយគ្រឿងទៀតមកបុកពីក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់គៀបនិងកាបីនរថយន្តនិងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង២និង០០នាទីទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភួមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អ្នកភួមិទីនោះដែលផ្ទះនៅជាប់ផ្លូវជាតិកន្លែងកើតហេតុបានប្រាប់ពីគ្រោះថ្នាក់នេះឲ្យដឹងថា ស្របពេលដែលពួកគាត់កំពង់ដេកលក់ក៍បានឮសម្លេងដូចផ្ទះយា៉ងខ្លាំងឲ្យកក្រើកដី ពួកគាក៍ភ្ញាក់មើលទៅថ្នល់ជាតិទើបដឹងថាផ្ទុះកង់រថយន្តធុនធំមួយគ្រឿងផ្នែកខាងក្រោយប្រភេទHINOពាក់ស្លាក់លេខភ្នំពេញ 3A.03-23ព័ណ៍ក្រហមលាយព័ណ៍ចម្រុះដែលបានដឹកជ័កៅស៊ូធ្វើថ្នល់ ដែលកំពងចរាចរណ៍ទិសដៅពីលិចទៅកើត ហើយមិនទាន់បានឃើញដាក់ស្លាក់សញ្ញាដោយម្ចាស់រថយន្តនិងព្រូរៀបចំប្ដូរកង់រថយន្ត លើចិញ្ចើមផ្លូវខាងស្ដាំដៃនោះ។ ស្រាប់តែបានប្រហែល៩ទៅ១០នាទីក៍មានរថយន្តធុនធំរបស់ថៃមួយគ្រឿងទៀតកុងតឺន័រប្រភេទ ISUZU ពាក់ស្លាក់លេខ 77 66 19 បើកបរដោយជនជាតិថៃ ចរាចរណ៍យា៉ងលឿនក្នុងទិសដៅស្របគ្នា ពីលិចទៅកើត មកដល់ចំនុចគីឡូមែ៉ត្រលេខ 171ចន្លោះ172 ក្នុងភួមិសាស្ត្រខាងលើនោះ ក៍បុករថយន្តធុនធំដឹកកៅស៊ូបែកកង់នោះចំពីក្រោយ ពេញមួយទំហឹងទៀត លាន់ដូចរន្ទះបាញរំពងទាំងអាទ្រាធ បណ្ដាលឲ្យតៃកុងរថយន្តយន្តថៃនោះស្លាប់ភ្លាមៗជាប់និងកាបីនរថយន្តនិងព្រូម្នាក់ទៀតអង្គុយក្បែរគ្នារបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីពេទ្យ ឯម្ចាស់រថយន្តដឹកជ័កៅស៊ូនោះនាំគ្នារត់គេចអស់។
ក្រោយពេលកើតហេតុភ្លាមៗនគរបានប៉ុស្ត៍និងនគរបាលចរាចរណ៍ស្រុកក្រគរបានទៅដល់កន្លែងកើតហេតុបន្តបន្ទាប់គ្នា ដើម្បីជួយដាក់ស្លាក់សញ្ញាទាំងយប់ជួយអន្តរាគមសម្រួលចរាចរណ៍ដល់អ្នកដំណើរទៅមក។បើតាម លោក អែម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថារថយន្តទាំងពីខូចខាតយា៉ងដំណំ ដោយជនរងគ្រោះ ស្លាប់ក្នុងឧប្បហេតុគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ បូតជុំ សាអេងបានជុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិថៃជាអ្នកបើករថយន្តរថយន្តកុងតឺន័រ និងម្នាក់ទៀតរងរបួសធ្ងន់ជនជាតិថៃដែរ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះបញ្ជូនសង្គ្រោះភ្លាមៗ។ លោកបន្តថាឧប្បហេតុនេះក្រោយពេលយកសពចេញប្រគល់ឲ្យក្រុមគ្រួសារនិងខាងក្រុមហ៊ុនដឹកកុងតឺន័រនេះហើយ ក៍
បានយកទៅរក្សាទុកនៅស្នងកាខេត្តបន្ទាប់ពីវាស់វែងរូច។
នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានស្ដីបន្ទោស ដល់រថយន្តទាំងពីថាបែកកង់ហើយមិនព្រមចតរថយន្តដាក់សញ្ញាចរាចរណ៍មុខក្រោយឲ្យគេដឹងទេ ហើយជនរងគ្រោះនោះក៍ប្រើប្រាស់ល្បឿនលឿនទៀត ទើបបង្ករឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង៕






































