បន្ទាយមានជ័យះ ក្រុមអ្នករកស៊ីទិញលក់ម៉ូតូនាំចូលពី ក្រៅប្រទេសបាននាំគ្នាផ្ទុះ ចម្ងល់ពីការបង់ពន្ធម៉ូតូ ដែលមានតម្លៃខុសគ្នាដូចមេឃនិងដីរវាងខេត្តបន្ទាយមានជ័យនិង ការនាំចូលនៅខេត្តព្រះសីហនុ ។តាមប្រភពប្រាប់ថា ហេតុការផ្ទុះជាចម្ងល់នេះបានកើត ឡើងដោយសារ មានឯកសារមួយច្បាប់ពាក់ពាន់និងឯកសារ បង្កាន់ដៃបង់ពន្យានយន្ត របស់ការិយាល័យគយនិងរដ្ឋាករច្រក កែវ ផុស ខេត្តព្រះសីហនុ ដែលបានបញ្ចាក់ថា ការនាំចូលតាមច្រកមួយនេះ ម៉ូតូប្រភេទ ( ស្កូបពី)ចាប់ពីកម្លាំងសេះ១១០ដល់១២៥សេ ត្រូវបង់ពន្ធ( ៩៣៨៦០០រៀល )
ក្នុង មួយគ្រឿងត្រូវបង់ពន្ធកិតជាដុល្លាត្រិមតែជិត (៣០០ដុល្លា)តែប៉ុណ្ណោះ ។ចំណែកម៉ូតូប្រភេទ p c x ដែលមានកម្លាំងសេះ១៥០ សេសេ ត្រូវបង់(១៤០៧៨០០រៀលប៉ុណ្ណោះគិតជាដុល្លា វិញគឹបង់ពន្ធត្រិមតែ ជិត(៤០០ដុលា្ល)តែ ចំណែកឯនៅខេត្តបន្ទាយមានជ័យវិញ ការបង់ពន្ធម៉ូតូ
នាំចូលគឹមានតម្លៃខុសគ្នាដូច មេឃនិងដី គឹម៉ូតូម៉ាក (ស្កូបពី)កម្លាំង១១០សេសេត្រូវបង់ពន្ធ ( ៧០៥ ដុល្លា)រីឯម៉ូតូមាន កម្លាំងសេះ១២៥សេសេ ត្រូវបង់(៧០៥ដុល្លា) ហើយម៉ូតូម៉ាក (ភីស៊ីអិច)កម្លាំងសេះ១២៥ សេសេបង់ពន្ធ (៧០៥ដុល្លា) ។ចំណែកម៉ូតូធុនធំៗវិញដូចជា (C B R)(PCX)
កម្លាំងសេះ ១៥០ CC ត្រូវបង់ពន្ធមួយគ្រឿង (១១១០ដុល្លា)ប៉ុន្តែម៉ូតូ (PCX)កម្លាំងសេះ១៥៣ សេសេ គឹត្រូវបង់ពន្ធដល់ទៅជិត (២០០០ដុល្លា)ហើយពិបាកបង់ទៀត ។ជុំវិញបញ្ហាខុសគ្នានៃការ បង់ពន្ធម៉ូតូនាំចូលនៅខេត្តបន្ទាយមានជ័យនិងខេត្តព្រះស៊ីហនុនេះ លោក សុ វណ្ណរី មន្ត្រី គយចលត័ក្រសួងប្រចាំខេត្តបន្តាយមានជ័យ បានប្រាប់តាមទុរសព្ទ័ថា…ពុំអាចបមភ្លឺបានទេព្រោះថាឯកសារដែលអ្នកសារពត៏មានទទួលបាននោះពុំដឹងជាឯកសារអ្វីបានពិណាតេ ។
បើទើជាមានការអះអាងបែបនេះក្ដីប៉ុន្តែអ្វីដែលសំខាន់នោះ មានមតិនាៗជាច្រើនបានរិះ គន់ទៅលើស្ថាបន្ធ័ គយចលត័ ក្រសួងដែលប្រចាំការនៅខេត្តបន្ទាយមានជ័យ ថាអាចមិន ជាប់ពាក់ពាន់ទៅនិងអំបោះពុករលួយ ទេ តែបើចំពោះស្ថាប័នគយនិងរដ្ឋករនៅច្រក កែវ ផុស ខេត្ត
ព្រះសីហនុឯណោះវិញ គឹមានការបញ្ចុះសេរីនិងឆ្នាំ ហើយតម្រូវឲ្យអ្នករកស៊ីលក់ទិញម៉ូតូបង់ពន្ធខុស ពីតម្លៃរដ្ឋកំណត់ ធ្វើយ៉ាងនេះទើប ដើម្បីយកប្រាក់ញ៉ាត់ហៅប៉ៅសំងំធ្វើមានធ្វើបាន ។ ដោយ ដុំ សំបូរ