អាជីវករ​ខ្មែរ​ផ្សា​រុង​ក្លឿ​បង្ខំចិត្ត​បិទតូប​មិន​ហ៊ាន​លក់​ព្រោះ​ក្លាច​សមត្ថកិច្ច​ថៃ​ចុះបង្ក្រាប​

0

​បន្ទាយមានជ័យ ៖ ដោយ​ក្លាច​ការចុះ​បង្ក្រាប​របស់​សមត្ថកិច្ច​ថៃ លើ​ទំនិញ​ក្លែងបន្លំ​ស្លាក​យីហោ​នៅក្នុង​ផ្សា​រុង​ក្លឿ​ទឹកដី​ថៃ​ឈម និង​ជាប់​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៃ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជីវករ​ខ្មែរ​ដែល​លក់ទំនិញ​ថ្មី ក្រៅពី​ខោអាវ​ជជុះ កំពុងតែ​ភិតភ័យ មិនunnamed (6)​ហ៊ាន​បើក​តូប​លក់ដូរ បណ្តាលអោយ​ស្ថានភាព​ផ្សា​រុង​ក្លឿ​មាន​ភាពស្ងប់ស្ងាត់​ខុស​ប្រក្រតី បន្ទាប់ពី​មានការ​ការផ្ទុះ​ការតវ៉ា​វាយកម្ទេច​រថយន្ត​រប​ស់​សមត្ថកិច្ច​ថៃ ដែល​ចុះ​ចាប់​ទំនិញ​ក្លែង​ស្លាក​យីហោ​របស់​អាជីវករ​ខ្មែរ កាលពី​ថ្ងៃទី​០៣ កុ​ម្ភះ ២០១៦ រហូតដល់​មានការ​ចាប់​ឃុំ​អាជីវករ​ខ្មែរ​២​នាក់ ។
​បើតាម​ការ​អោយដឹងពី​អាជីវករ​ខ្មែរ​លក់​ខោអាវ​ជជុះ​នៅក្នុង​ផ្សា​រុង​ក្លឿ បាន​ប្រាប់​អោយដឹងថា កាលពី​ព្រឹក​មិញ​ថា ចាប់តាំងពី​មុន​ចូលឆ្នាំ​ចិន​រហូតមកដល់​ថ្ងៃទី​១១ កុ​ម្ភះ ២០១៦ និយាយ​ជារួម​ចាប់តាំងពី​មានការ​ចុះ​ចាប់​ទំនិញ​ក្លែង​ស្លាក​យីហោ​ពី​សំណាក់​តំរួត​ថៃ លើ​អាជីវករ​ខ្មែរ​លក់​នាឡិកា និង​ខ្សែរ​ក្រវ៉ាត់ ហើយ​បង្ករ​អោយមាន​កា​ប៉ះទង្គេច​គ្នា រវាង​អាជីវករ​ខ្មែរ និង​សមត​ត្ថ​កិច្ច​ថៃ បណ្តាលអោយ​ខ្ទេច​រថយន្ត​មួយគ្រឿង និង​របួស​សមត្ថកិច្ច​ថៃ ធ្វើអោយ​អាជីវករ​ខ្មែរ ដែល​ចូលមក​លក់ដូរ​ទំនិញ​ថ្មី ដូចជា ខោអាវ​កីឡា ទ្រនាប់ជើង កាបូប ខ្សែរ​ក្រវ៉ាត់ នាឡិការ វ៉ែនតា ដែល​ភាគ​ច្រើ​លក់​នៅក្នុង​ផ្សារ​ដំបូល​ខៀវ បាន​បង្ខំចិត្ត​បិទតូប​មិន​លក់ដូរ ព្រោះតែ​ក្លាច​សមត្ថកិច្ច​ថៃ​ចុះ​ចាប់ ។ ដែល​ការចុះ​ចាប់បាន​ម្ដងៗ គឺ​ត្រូវ​ខាតបង់​ទាំង​ដើម​ទាំង​ចុង ហើយ​ត្រូវ​រកលុយ​បន្ថែម​លួស​យក​មនុស្ស​មកវិញ បើសិនជា​ចាប់បាន​អ្នកលក់ ចំណែក​ទំនិញ​ត្រូវបាន​ដកហូត​ជាដាច់ខាត ។ ទាំងនេះហើយ​ទើប​ធ្វើអោយ​ពួកគាត់​ត្រូវតែ​បិតទ្វារ​ដើម្បី​រងចាំ​ស្ថានភាព​ធូរស្បើយ ។
​តូប​ដែល​ត្រូវបាន​បិតទ្វារ​ស្ទឺ​រទាំង​ស្រុង គឺ​ស្ថិតនៅក្នុង​ផ្សារ​ដំបូល​ខៀវ និង​ផ្សារ​ថ្មី​បិត​ប្រហែលជា​៣០% ផ្សារ​ចាស់​បិត​ប្រមាណ​ជា​១០% ។
​អាជីវករ​ខ្មែរ​ជាច្រើន​បាន​បន្ថែម​អោយដឹងទៀតថា ការធ្វើ​អាជីវកម្ម​លក់ដូរ​រប​ស់​អាជីវករ​ខ្មែរ​ក្នុង​ផ្សារ​រុង​គ្លឿ នៃ​ស្រុក​អារញ្ញ ទឹកដី​ថៃ​ពីមួយ​ខែ​ទៅ​មួយខែ កាន់តែ​មានការ​រឹតត្បិត​យ៉ាង​តឹងរឹង ពី​សំណាក់​សមត្ថកិច្ច​ថៃ ជាពិសេស​លើ​ទំនិញ​ថ្មី​ដែលមាន​ស្លាក់​យីហោ​នាំចូល​ពី​ខ្មែរ មក​តាំង​លក់​ត្រូវបាន​ហាមឃាត់ ដោយ​អនុញ្ញាត​តែ​ទំនិញ​ជជុះ ឬ​ទំនិញ​ដែល​ចេញពី​ថៃ​តែប៉ុណ្ណោះ ។ ការដែល​តាង​តឹង និង​មានការ​ចុះបង្ក្រាប​នេះ​ធ្វើអោយ​ការលក់ដូរ មិនសូវ​ដាច់ ហើយ​ត្រូវ​រង​ការភិតភ័យ និង​រកលុយ​បង់ថ្លៃ​តូប ។
​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​មានការ​ប៉ះទង្គេច​គ្នា​រវាង​អាជីវករ​ខ្មែរ និង​សមត្ថកិច្ច​ថៃ ហើយ​អាជីវករ​ខ្មែរ​៣​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុង​ម្នាក់​ត្រូវបាន​តម្កល់​លុយ​ធានា​អោយនៅ​ក្រៅ​ឃុំ ចំណែក​២​នាក់​ទៀត​មកដល់​ថ្ងៃនេះ នៅ​មិនទាន់​ត្រូវបាន​ដោះលែង​នៅឡើយ​នោះទេ ទោះបីជា រដ្ឋាភិបាល​កម្ពុជា ដោយមាន​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ខិតខំ​ប្រើ​គ្រប់​វិធី​ដើម្បី​ជួយ​ដល់​អាជីវករ​ខ្មែរ​ទាំង​២​នាក់​អោយ​រួច​ផុតពី​ការឃុំខ្លួន​ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​ក៏ដោយ ។
​លោក វួ​ច អូន ប្រធាន​គណៈកម្មការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លើយតប​ជាមួយនឹង​ភាពភ័យក្លាច របស់​អាជីវករ​ខ្មែរ​ខាងលើ ខាង​សមត្ថកិច្ច​ថៃ​ពិតជា​បាន​ជូនដំណឹង​ដល់​អាជីវករ​ខ្មែរ នៅក្នុង​ផ្សារ​ថៃ​នូវ​ការចុះ​ចាប់​រាល​ឮ​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា (​ក្លែងបន្លំ​ស្លាក​យីហោ​) ដែល​ការអនុវត្ត​នេះ​មាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃទី​១០ កុ​ម្ភះ ២០១៦ តទៅ ។
​លោក​បន្ត​អោយដឹងទៀតថា ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​ច្រកទ្វារ លោក​បានស្នើរ​សុំ​ខាង​ភាគី​ថៃ រួមមាន​ខាង​តម្រួត ខាង​ទា​ហ៊ាន​ឈុតខ្មៅ និង​អាជ្ញាធរ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ជួយ​សម្របសម្រួល​ផ្តល់​ព័​ត៍​មាន​ក្នុងការ​ចុះបង្ក្រាប​ជាមុន ដើម្បីអោយ​អាជីវករ​ខ្មែរ​បានដឹង ។
​ជាមួយគ្នា​នោះ​បើតាម​តួរ​លេខ​នៃ​អាជីវករ​ខ្មែរ​ដែល​បានចេញ​ចូលទៅ​ប្រក​មុខរបរ​ជាប្រចាំ ក្នុង​មួយថ្ងៃ​ពី​១៨០០ ទៅ​២០០០​នាក់ ។ ហើយ​បើ​នៅតែ​មានការ​រឹតបន្តឹង លើ​អាជីវករ​ខ្មែរ​ដូចខាងលើ ប្រហែលជា​ពួកគាត់​ឈប់​ទៅ​លក់ដូរ​នៅ​ទីនោះ​ទៀតហើយ ៕unnamed (2) unnamed (5) unnamed (3) image4 image3 unnamed (1)