​លោកជំទាវ ម៉ែន សំអន ៖ ទោះបី​វិស័យ​កិច្ចការនារី​មានការ​រីកចម្រើន តែ​ស្ដ្រី ជា​មេ​គ្រួសារ​និង ការងារ នៅតែ​ជួប​បញ្ហា​ប្រឈម​

0

 

​ភ្នំពេញ​៖ ទោះបីជា​សព្វថ្ងៃ​វិស័យ កិច្ចការនារី មានការ​រីកចំរើន​ក្តី ប៉ុន្តែ​ស្ត្រី ជា​មេ​គ្រួសារ​ក្មេង ស្រី និង​ការងារ នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​ជួប​បញ្ហា​ប្រឈម​នៅឡើយ ដូចជា​ការ មាក់ ងាយ​ពី​បុរស ពី​អ្នកមានអំណាច ពិសេស​ការ រំលោភបំពាន​ផ្លូវភេទ ,​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ការជួញដូរ​ផ្លូវភេទ​, ការបោក​បញ្ឆោត ការ​រើស អើ​ង​, ភាពក្រីក្រ និង​សុខភាព​ទន់ ខ្សោយ​ជា ដើម ។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ ដឹង​ពី​លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ២៩ មីនាឆ្នាំ ២០១៦ ខណៈ ពេល​ចូលរួម ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និង​លើក​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួង​កិច្ចការនារី​នៅ​សណ្ឋាគារ​ភ្នំពេញ ។photo_2016-04-28_14-49-18
លោកជំទាវ​ម៉ែន សំអន បាន​បញ្ជាក់ថា បច្ចុប្បន្ន ការងារ​ស្ដ្រី ក្នុង វិស័យ​ជាច្រើន​គឺមាន​តួរ​នាទី​សំខាន់​ណាស់ នារី បាន​បំពេញ និង​បញ្ជ្រាប់ ទៅដល់​ស្ដ្រី​នៅ​មូលដ្ឋាន ដោយ​ភ្ជាប់ នូវ​ខ្លឹមសារ គ្រោះថ្នាក់ អំពី​ការរំលោភបំពាន​ផ្លូវភេទ ,​អំពើ​ហឹ​ង្សា​លើ​ស្ត្រី ការជួញដូរ​ផ្លូវភេទ​, ការបោក​បញ្ឆោត​, ការរើសអើង​, ភាពក្រីក្រ និង​សុខភាព​ទាំងអស់នេះ គឺ​ដោយសារ​មូលហេតុ​មួយចំនួន​ដូចជា កង្វះ​ការយល់ដឹង​ពី​តម្លៃ​របស់​ស្ត្រី ការរើសអើង​របស់​ម​នុស្ស​ខ្លះ​ក្នុងសង្គម ការ​ភ្លើតភ្លើន ទៅតាម​សម្ភារៈ​និយម ការ វិ​វ​ឌ្ឍ ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅលើ​ពិភព លោក និង​នៅ​កម្ពុជាphoto_2016-04-28_14-49-47 ការកើនឡើង​នៃ​ទេស​ន្ត​ប្រវេសន៍​ឆ្លងដែន ការកើនឡើង​នៃ​សេវាកម្ម​ទេសចរណ៍ ជាពិសេស ក្នុង​វិស័យ​ឧស្សាហកម្ម​កំសាន្ត ការប្រើ​ខុស​ទិសដៅ នៃ​បច្ចេកវិទ្យា​ទំនើប ដូចជា​ទូរស័ព្ទ អី​ុ​ន​ធើ​ណេ​ត និង​បណ្តាញ​សង្គម​ទំនើប ដូចជា​ហ្វេ​សបុ​គជា​ដើម ដែល​អាច ឲ្យ​ប៉ះពាល់​ទៅលើ​សេចក្តីថ្លៃថ្នូរ កិត្តិយស​និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ ក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ ដែល​តម្រូវ​ឲ្យ យើង​រួមគ្នា​ប្រឹង ប្រែង​ចាត់វិធានការ​រក​ដំណោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា តាម​គ្រប់​រូបភាព​។​photo_2016-04-28_14-49-10 photo_2016-04-28_14-49-12 photo_2016-04-28_14-49-15
លោកជំទាវ​បាន​បន្ដថា បញ្ហា​ទាំងអស់នេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ដាក់ ចេញ​នូវ​វិធានការ ជាក់លាក់ មួយចំនួន ដើម្បី​លើក កម្ពស់ សមភាព​យេនឌ័រ ដូចជា ការតែងតាំង​ស្ដ្រី​ជា អភិបាលរង រាជធានី ,​ខេត្ដ ,​ក្រុង​, ស្រុក​,​ខណ្ឌ ការតែងតាំង ឲ្យ​មាន​ស្ដ្រី​ជា​ថ្នាក់ ដឹកនាំ ក្នុង​កងកម្លាំងប្រដាប់អាវុធ គ្រប់ កម្រិត ការតែងតាំង និង​បង្កើន​ឲ្យ​មាន​ស្ដ្រី​ថ្នាក់​ឌ្វើ​សេចក្ដីសម្រេច នៅតាម​ក្រសួង ស្ថាប័ន និង អង្គភាព នានា និង​សេចក្ដីណែនាំ ក្នុង​ការលើក កម្ពស់ សមភាព យេនឌ័រ និង​បង្កើន​ភាព​អង្គ​អាច​ដល់​ស្ដ្រី គ្រប់​ក្រសួង​ស្ថាប័ន ត្រូវ​បង្កលក្ខណៈ ជ្រើសរើស​ប្រលង​មន្ដ្រីរាជការ​ឲ្យ​ចូល​បម្រើ​ការងារ ត្រូវមាន​ស្ដ្រី ឲ្យ​បាន​២០ ទៅ​៥០ ភាគរយ មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល បាន ពន្យា អាយុ​មន្ដ្រី ដែលជា​ស្ដ្រី​ឲ្យ​ចូល​និ​វត្ដ​ន៍ ដល់​អាយុ​៦០ ឆ្នាំ​។​
លោកស្រី អុ​ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​បានបញ្ជាក់​ផងដែរ​ថា​៖ បច្ចុប្បន្ន​ស្ដ្រី នៅមាន​តែមាន​បញ្ហា​ប្រឈម និង​ជួប​នូវ​ឧបសគ្គ​មួយចំនួន ដូចជា ឥរិយាបថ សង្គម នៅ​រើស អើ​ង​លើ​ស្ដ្រី ការទទួលបាន​ការសិក្សា អប់រំ​ខ្ពស់​នៅមានកំរិត បន្ទុក​ធ្ងន់ធ្ងរ លើ​ការទទួលខុសត្រូវ ក្នុង​គ្រួសារ កង្វះខាត ក្នុង​ការដាក់​បេក្ខភាព​ស្ដ្រី នៅ​លំដាប់​លេខ​រៀង ខ្ពស់ ឬ​ក្នុងការ​តម្លើង​តួនាទី រួមទាំង​ទស្សនៈ​អវិជ្ជមាន​របស់​ស្ដ្រី​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ស្ដ្រី មិន​ហ៊ាន​ឈរឈ្មោះ​បោះឆ្នោត ឬ​ទទួល​តួនាទី​តាម​ការតែងតាំង ។​
លោកស្រី​រដ្ឋមន្ត្រី​បន្ដថា នៅក្នុង​ជំនួប​សំដែង​ការគួរសម នាពេលនេះ គឺមាន​គោលបំណង ធ្វើការ​ពិនិត្យ​លើ​វឌ្ឍនភាព ក្នុងការ​អនុវត្ដ​តួនាទី និង​ភារកិច្ច របស់​ស្ដ្រី​ជា​ថ្នាក់ដឹកនាំ ការកំណត់​បញ្ហា ប្រឈម និង​តម្រូវការ​ថ្មីៗ បន្ថែមទៀត​ព្រមទាំង​លើក​អនុសាសន៍​សម្រាប់​ពង្រឹង​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ និង​វិធានការ ដើម្បី​គាំទ្រ​ដល់​