អតីត​ដែន​ឡូត៍​នេសាទ​ក្លាយទៅជា​កម្មសិទ្ធិឯកជន​ក្រោមលេះ​បង្កើត​សហគមន៍​អភិរក្ស​

0

ខេត្តកណ្តាល ៖ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កាត់​រំសាយ​ឡូត៍​នៅ​ទូទាំងប្រទេស​រួចមក គេ​សង្កេតឃើញ​អតីត​ដែន​ឡូត៍​នេសាទ​នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ​បាន​ក្លាយទៅជា​កម្មសិទ្ធិឯកជន ដែល​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​នេសាទ​ល្មើសច្បាប់ ដើម្បី​យក​ត្រី​លក់​ឲ្យ​ឈ្មួញ​ក្រោមលេះ​សហគមន៍​អភិរក្ស ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មិនអាច​ប្រក​បរបរ​នេសាទ​ចិញ្ចឹម​ឆ្នាំង​បានទេ ។​នៅលើ​ផ្ទៃ​បឹង​ខាងក្រៅ​តំបន់​អភិរក្ស សុទ្ធតែ​ទូក​ជនជាតិ​វៀតណាម​មក នេសាទ​ដោយ​បង់​កម្រៃ​ក្បាលទូក​ឲ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ជាការ​ស្រេច​ជាហេតុ​ធ្វើអោយ​ធនធាន​មច្ឆជាតិ​វិនាស​ហិនហោច ។​

​ជាក់ស្តែង​អតីត​ឡូត៍​នេសាទ​លេខ​៥​ក្នុងស្រុក​ស្អាង​ជាប់​ព្រំប្រទល់​ស្រុក​កោះធំ​មាន​សម្ថ​កិច្ច​មួយក្រុម​បើក​តាខេ​ចាំ​យកលុយ​ពី​ទូក​នេសាទ​ក្នុ​មួយ​ទូក​១០​មុ​ឺ​ន​រៀល ,​ឡូត៍​នេសាទ​លេខ​៩ ,១០ ,១១ ក្នុងស្រុក​កោះធំ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ។

ក្នុង​អតីត​ដែន​ឡូត៍​ខាងលើនេះ​មាន​សុទ្ធតែ​បទល្មើស​ខ្នាត​ធំៗ​ព្រោងព្រាត​ពេញ​ផ្ទៃ​បឹងបួរ ចាប់ពី​ស្រុក​ស្អាង​រហូតដល់ ឃុំ​ព្រែក​ជ្រៃ និង​ឃុំ​ប៉ាក់ណាម ក្នុងស្រុក​កោះធំ គឺ​លាតសន្ធឹង​រាប់ពាន់​ម៉ែត្រ​មាន​បទល្មើស​ទាំងនោះ ដូចជា​លប​បង្កង លប​ត្រី​កែស ពិសេស​ឧបករណ៍​ណ​រ៉ាវ​ខ្នាត​ធំ​ដែល​គេ​ហៅថា សៃយ៉ឺន​យក្ស ដាក់​លាតសន្ធឹង​ពេញ​ផ្ទៃ​បឹង ដែល​ឧបករណ៍​ល្មើសច្បាប់​ទាំងនោះ​ធ្វើឡើង​ដោយ​សាច់​អួន​ស្តើង​ក្រឡា​ញឹក និង​ស្បៃ​មុង​សុទ្ធសាធ​តែម្តង ។​ ​

នៅក្នុង​អតីត​ឡូត៍​នេសាទ​ទាំងអស់នោះ វិញ​ខាង​អាជ្ញាធរ​ក៏ដូចជា​ខាង​ជំនាញ​ពាក់​ព​ន្ធ័​បាន​ឃុបឃិត​គ្នា​បោះបង្គោល​ធ្នោះ​ឃាំង​ដាក់​យ៉រ​យក​ត្រី​លក់​រាប់​សឹ​ប​តោន​អោយ​ឈ្មួញ​វៀតណាម កំពុង​បំផ្លាញ​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ​រាប់សិប​ពាន់​តោន​ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​ពី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ជលផល នោះឡើយ ។

ប្រជា​នេសាទ​រស់នៅ​ស្រុក​លើកដែក និង​ស្រុក​កោះធំ​បាន​អះអាងថា ជលផល​មិនបាន​បង្ក្រាប​ករណីនេះ ពួកគេ​បាន​ត្រូវ​គ្នា​អស់ហើយ ទើប​ជាហេតុ​ធ្វើអោយមាន​បទ​ល្មើ​នេសាទ​យ៉ាង​អណាធិបតេយ្យ​រហូតដល់​សព្វថ្ងៃនេះ​។​ ​ទាក់ទិន​បទល្មើស​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទ្រុងទ្រាយ​ធំៗ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​រិះគន់​ដល់​អស់លោក​ជំនាញ​ជលផល​ខេត្តកណ្តាល និង​រដ្ឋបាល​ជលផល​ចតុមុខ​ថា មិនដែល​ចុះទៅ​បង្ក្រាប​នោះឡើយ ។

ផ្ទុយទៅវិញ​ប្រសិនបើ​ពួកគាត់​ធ្វើការ​នេសាទ​ដោយ​ឧបករណ៍​ល្មើសច្បាប់​តែ​បន្តិចបន្តួច​នោះ ត្រូវបាន​ពួក​ជលផល​ដេញចាប់​រត់​បាទជើង​ស​ព្រាត ។ ចំណែក​ពួក​ឈ្មួញ​ទ្រង់ទ្រាយ​ធំ​វិញ​រកស៊ី​នេសាទ​បាន​ម៉ា​សេរី ដោយ​គ្មាន​ការរំខាន​ពី​អស់លោក​ជលផល​ឡើយ ។​ ​

ទន្ទឹម​និង​មាន​បទល្មើស​នេសាទ​ល្មើសច្បាប់​ទ្រុងទ្រាយ​ធំ​ខាងលើនេះ ប្រជា​នេសាទ​សុំ​សំណូមពរ​ដល់​លោក​ឃ្លាំង វណ្ណ​ធុល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្តាល មេត្តាជួយ​ចុះ​ធ្វើការ​បង្ក្រាប និង ទប់ស្កាត់ ដើម្បី​ទុក​លទ្ធភាព​អោយ​ពួកគាត់​នេសាទ​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ក្រពះ​ផង មិនគួរណា​ថ្នាក់លើ​ចាត់តាំង​កម្លាំង​ជំនាញ​ជលផល​៤​លំដាប់ថ្នាក់​រួមមាន កម្លាំង​អធិការដ្ឋាន​ជលផល​ចតុមុខ​មាន​លោក​ម៉ែន វិបុល​

គ្រប់គ្រង​២​ខេត្ត (​កណ្តាល​និង​តាកែវ​) កម្លាំង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កណ្តាល​គ្រប់គ្រង​ដោយ​លោក ឃ្លាំង វណ្ណ​ធុល ហើយ​ក៏មាន​បង្កើត​នាយផ្នែក និង​ក​ម្លាំ​សង្កាត់​គ្រប់​បណ្តា​ស្រុក​ទៀត តែ បែរជា​ជំនាញ​ទាំងអស់នោះ​មិន​បង្ក្រាប បែរជា​ចាំ​សើម​មាត់​សើ​មកពី​បទល្មើស​ទៅវិញ ៕ ​photo-1.jpgsdds s(30)