ខេត្តព្តះសីហនុ៖យោងតាមប្រភពពត៏មានពីរមន្រ្តីក្នុងព្រឹក្សាខេត្តព្រះសីហនុ បានបង្ហើបប្រាប់ឲ្យដឹងថាជុំវិញរឿងដីព្រៃលិចទឹកនៅតំបន់ស្រុកព្រៃ នប់ ចំនួនប្រមាណជាង១០០០ហិកតាដែលត្រួវបានគេ ឃុបឃិតគ្នា ចេញ ប្លង់កម្មសិទ្ធិ ជាពិសេសគឺដីរបស់ក្រុមហ៊ុន ឧកញ៉ា ហាន់ ឃៀង តែម្តង ។ មន្រ្តី ជំនាញជលផល ប្រកាស់ថានឹង ដាក់ការស្នើរសុំទៅមន្រ្តីនាញសុរិយោដីនឹងមន្រ្តី ជំនាញមន្ទីរ អង្គ ភាព ផ្សេងទៀត ដែលមានការពាក់ពន្ធ័ចេញប្លង់កម្មសិទ្ធិលើដីតំបន់ព្រៃលិចទឹកខាងលើ ដើម្បីឲ្យធ្វើការបំភ្លឺ ឲ្យបាន ច្បាស់លាស់ ពីរនិតីវិធីការចេញប្លង់ នឹងមានវិធានការតាមផ្លូវច្បាប់បើសិនពិនិត្យឃើញថា ប្លង់ដីទាំង នោះមានភាព មិនប្រក្រតី។
.ការប្រកាស់សូមឲ្យមានការបំភ្លឺបែបនេះធ្វើឡើងនៅរសៀល ថ្ងៃទី០៥ ខែឧសុភា ឆ្នាំ ២០១៦ ខណៈពេល លោក អ៊ឹង ទ្រី អនុប្រធានុរដ្ឋាល ជលផល លោក ពំ ស៊ីថា ប្រធានអធិកាកិច្ចជលផល រូមនឹងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួនទៀតចុះ ទៅធ្វើការ ពិនិត្យជាក់ស្តែង លើដីទីតាំងព្រៃលិច ទឹក នៅក្នុងភូមិព្រែក ទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាង៥០កិកតាដែលក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង កំពង់ធ្វើការឈុសឆាយ បំផ្លាញព្រៃលិចទឹកយ៉ាង រង្គៀល ។

.ទាក់ទឹនទៅនឹងដីតំបន់ព្រៃលិចទឹកខាងលើនេះ បើតាមការរៀបរាប់របស់មន្រ្តីរដ្ឋាលជលផល ខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថាដីព្រៃលុចទឹកក្នុងស្រុកព្រៃខាងលើនេះ មានចំនួន ជាង១០០០ ហិកតាកន្លងមកនៅងំឡុងឆ្នាំ២០០៤.២០០៥ ដីតំបន់នេះត្រូវបាន គេឃុបឃិតគ្នារត់ការធ្វើប្លង់កម្មសិទ្ធិ ប៉ុន្តែរ ត្រូវបានរដ្ឋាលជលផល ធ្វើការជំទាស់រហូត មិនឯកភាពឡើយ ។លុះក្រោមនៅឆ្នាំ២០០៧ដី ព្រៃ លិចទឹកតំបន់ខាងលើទាំងអស់ ត្រូវបាន ចុះបញ្ជីឲ្យស្ថិតនៅក្នុងការគ្រប់របស់សហគមន៏ដើម្បីធានាឲ្យ បាននៅការពារនឹងថែរក្សា ទុកជាសម្បត្តិរដ្ឋសំរាប់បំរើផលប្រយោជន៍សាធារណៈប្រជាពលរដ្ឋទូទៅ។ តែក្រោយមកទៀតនៅក្នុងអំឡុងឆ្នាំ ២០០៩ នឹងឆ្នាំ២០១០ជំនន់ក្រុមនិសិត្យ ចុះជួយធ្វើការវាស់វែង ដីព្រៃលិចទឹកខាងលើដ៍ដែលនេះ ត្រូវបានគេឃុបឃិតរត់ការ សុំចេញប្លង់កម្មសិទ្ធិជាថ្មីម្តងទៀត ហើយ ក៏ត្រូវ មន្រ្តីជំនាញជលផល ធ្វើការជំទាស់ ដាច់ខាត ហើយក៏ស្ងាត់រហូតមក ។ ប៉ុន្តែរ ថ្មីៗនេះបែបជា លិចចេញនៅប្លង់កម្មសិទ្ធិជាច្រើនបណ្ណ័ ដែលបញ្ជាក់ពីរកម្មសិទ្ធិស្របច្បាប់ លើតំបន់ ដីព្រៃលិចទឹក ទាំងអស់ខាងលើទៅវិញ គួរឲ្យចាប់អារម្ភបំផុត ព្រមទាំងបានប្រើប្រាស់បណ្ណ័កម្មសិទ្ធិទាំងនោះ សំច្បាប់ ធ្វើការឈុសឆាយព្រៃលិចទឹកបំផ្លាញចោលយ៉ាងអានាធិបតេយ្យ គួរឲ្យស្តាយស្រណោះទៀតផង ។ អ្វីដែល បានរៀប រាប់ខាងលើនេះវាជារឿងមិនប្រក្រតីមួយដែល តម្រ៉ូវឲ្យ មានការស៊ិបអង្កេតឡើងវិញ រាល់អ្នក ដែល ពាក់ពន្ធ័ចេញប្លង់កម្មសិទ្ធ ជាពិសេសគឺមន្រ្តីជំនាញសុរិយោដី តែម្តង ដើម្បីមានវិធាន ការតាម ផ្លូវច្បាប់ តែបើមិនអញ្ជឹងទេ ព្រៃលិចទឹកនៅលើទឹកដីខេត្តព្រះសិហនុច្បាស់ជាវិនាស ហិន ហោចអស់ជាក់ជាមិនខានឡើយ។



































