ព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្មីនេះបានបញ្ជារឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី និរាករណ៏ឬ ដក់ហូត បណ្ណ័ កម្ម សិទ្ធអចលនវត្ថុដីធ្លីទាំងឡាយណាដែលមានការពាក់ពន្ធ័ឃុបឃិតគ្នាចេញ លើដីព្រៃលិចទឹកនៅទូទាំងខេត្តចំនួន៤នៅជាប់មាត់សមុទ្រ .គឺខេត្តកំពត.ខេត្តកែប .កោះកុង នឹងខេត្តព្រះសីហនុ ដើម្បីប្រមូល ទុកជាសប្បត្តិរដ្ឋ វិញ។ដោយការដាក់បញ្ជារនេះធ្វើឡើងតាមរយៈ (សជណ )របស់ទីស្តីការគណះរដ្ឋ មន្ត្រីចុះថ្ងៃទី ១៦ខែ មិថុនា ឆ្នាំ២០១៦ បន្ទាប់ពីមានរបាយការណ៏ស្តីពីស្ថានភាពព្រែកោងកាងតាមតំបន់ ឆ្នេរសមុទ្រកម្ពុជា នឹង លិខិតលេខ ៤២២២ កសក ចុះថ្ងៃទិ០៦ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹង នេសាទ។
.លោក នូន ប៉ុក ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិយោដីនឹងសំណង់ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ជុំវិញបញ្ហរខាងលើលនេះ មន្ត្រីប្រតីភូរបស់ក្រសូងកំពង់ចុះពិនិត្យ ជាក់ស្តែង ដើម្បីធ្វើ កិច្ច ការនេះ ហើយ ប៉ុន្តែរលទួ្ធផលយ៉ាងណានោះ លោកនៅមិនទាន់ដឹងនោះទេ។
.ដោយឡែក សំរាប់លោក ទិត្យ វុទ្ធី អភិបាលស្រុក ព្រៃនប់ ដែលជាតំបន់ជាប់លំដាប់ ថ្នាក់ លេខ ១ ក្នុងការឃុបឃិតគ្នា ចេញបណ្ណ័កម្មសិទ្ធិរំលោភបំពាន លើដីព្រៃលិចទឹកច្រើនជាងគេនោះ លោក មិន ហ៊ានធ្វើការឆ្លើយបំភ្លឺ ជាមួយក្រុមអ្នកសារពត៏មានទេ ជាពិសេស ពាក់ពន្ធ័សំណុំរឿងរំលោភ ដីព្រៃលិច ទឹក រាប់ ពាន់ហិកតានៅក្នុងភូមិព្រែកទាល់ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពង់រងការ រដ្ឋរិះគន់ពីរសំណាក់ប្រជាពលរដ្ឋ។
.គួរបញ្ជាក់ផងដែរថាឲដីតំបន់ព្រៃលិចទឹកនៅក្នុងឃុំទឹកថ្លាសរុបមានប្រមាណជិត២ពាន់ហិកតាត្រូវបានជំនាញរដ្ឋបាលជលផលប្តឹងជំទាស់មិនឲ្យចេញប្លង់កម្មសិទ្ធតាំងពីអំឡុងឆ្នាំ២០០៤មកម្ល៉េះដោយលើកហេតុផលថាដីព្រៃលិចទឹកទាំងនេះជាសម្បត្តិសាធារណះរបស់រដ្ឋគ្រប់គ្រងដោយជលផលសម្រាប់រក្សាការពារមឆ្ឆាជាតិក្នុងអំឡុងឆ្នាំ២០០៧ជំនាន់លោក សាយ ហាក់ ធ្វើជាអភិបាលខេត្តព្រះ សីហនុតំបន់នេះក៏បានដាក់បញ្ចូលក្នុងសហគមន៍នេសាទដោយមិនអនុញ្ញាតិចេញប្លង់កម្មសិទ្ធឲ្យទៅបុគ្គលណាម្នាក់នោះឡើយ។ លុះក្រោម មក មិនដឹងជាមានមូលហេតុអ្វីនោះ ទេស្រាប់តែអាជ្ញាធរមូល ដ្ឋា្ននបានឃុបឃិតគ្នាតាំងពីថ្នាក់ភូមិឡើងដល់ថ្នាក់ខេត្តលួចចេញប្លង់កម្មសិទ្ធជាលក្ខណះប្រពន្ធ័បានយ៉ាងរលូន អស់គ្នាសល់ ហើយម្ចាស់ដី កាន់កាប់ព្រៃលិចទឹកទាំងនោះ បើតាមការពិនិត្យជាក់ស្តែង មើល ឃើញថា សុទ្ធ សឹងជាក្រមអ្នកមានលុយ មានអំណាច ទាំងអស់ គ្មានប្រជាពលរដ្ឋក្រីក្រនោះទេ។ តែទោះបីយ៉ាងណាក៏ដោយ នេះប្រជាពលរដ្ឋខេត្តព្រហសីហនុ សង្ឃឹមថា ដីចំណុចព្រៃលិច ទឹកខាង លើនេះ រដ្ឋមន្ត្រីក្រសូងដែនដីនឹង មានវិធានការតាមផ្លូវច្បាប់ ដើម្បីធ្វើការដក់ហូត យកដីព្រៃលិច ទឹកទាំង អស់ មករក្សាទុកជាសប្បត្តិរដ្ឋវិញ ស្របតាមខ្លឹមសារ (សជណ )របស់ទីស្តីការគណះរដ្ឋ មន្ត្រីចុះថ្ងៃទី ១៦ខែ មិថុនា ឆ្នាំ២០១៦៕