ភ្នំពេញ៖ បុរស់ម្នាក់ផឹកស្រាស្រវឹង ខឹងប្រពន្ធរាយការណ៍ប្រាប់ប៉ូលិសឲ្យចុះមកអប់រំ បានដុតម៉ូតូ និងដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្ដាលឲ្យឆេះផ្អើលពេញភូមិ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០១៤ តាមបណ្ដោយ
ផ្លូវលំក្នុងក្រុមទី៦ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសដែលជាប្ដីប្រមឹកផឹកស្រាស្រវឹងហើយដុតបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះឆេះអស់ មានឈ្មោះ ឡុង ភារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់ ភេសជ្ជះតាមម៉ូតូ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្ដៅឃុំស្ដៅ ស្រុកកងមាសខេត្តកំពង់ចាម។ បើតាមនារីម្នាក់ឈ្មោះព្រហ្ម ជីវន្ដ ភេទស្រី អាយុ២២ ឆ្នាំ ដែលត្រូវជាប្រពន្ធមានមុខរបរលក់ភេសជ្ជះតាមម៉ូតូមានស្រុកកំណើតនៅភូមិឬស្សី ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរៀបការជាមួយនឹងប្ដីប្រមឹកនេះបានរយៈពេល៣ឆ្នាំ ហើយ ដោយបានកូនស្រី១ ពេលនេះអាយុជាង១ឆ្នាំ ហើយដោយជួបការខ្វះខាតនៅក្នុងក្រុមគ្រួសារទើបនាងបានផ្ញើរកូនស្រីទុកនឹងម្ដាយហើយក៏នាំប្ដីប្រពន្ធមករកស៊ីនៅទីក្រុងភ្នំពេញពេលមកដល់ភ្នំពេញនាងសល់លុយកាក់បន្ដិចបន្ទួចនាងក៏បានទិញម៉ូតូសង់កូរ៉េមួយគ្រឿងដើម្បីដឹកភេសជ្ជះលក់ពេលដែលលក់បានប្រហែលជាង១ឆ្នាំស្រាប់តែប្ដីរបស់នាងចាប់ផ្ដើមប្លែកពេលដែលស្គាល់មិត្តភ័ក្រច្រើនចេះដើរផឹកស្រាពេលខ្លះដើរផឹកមិនចូលផ្ទះទុកអោយនាងដេកម្នាក់ឯងទៀតផងមុនពេលកើតហេតុកាលពីយប់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៤ប្ដីរបស់នាងបានទៅផឹកស៊ីបាត់មួយយប់លុះព្រឹកឡើងទើបត្រឡប់មកវិញហើយបានរករឿងនាងដេញអោយនាងត្រឡប់ទៅស្រុកកំណើតវិញតែនាងមិនព្រមទៅលុះដល់ព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៤ស្រាប់តែប្ដីរបស់នាងបានទិញស្រាបៀរមកផឹកទៀតរហូតស្រវឹងពេលដែលនាងបម្រុងចេញទៅលក់ស្រាប់តែប្ដីប្រមឹករូមនេះមិនអោយនាងទៅលក់ទេហើយក៏បានបិតទ្វាចាក់សោរមិនអោយនាងចេញក្រៅដោយទ្រាំពុំបាននាងក៏ទូស័ព្ទប្រាប់ប៉ូលិសពេលដែលប៉ូលិសបុស្ដ៏គីឡូមែត្រលេខ6បានមកដល់ក៏ធ្វើការណែនាំអប់រំមិនអោយឈ្លោះគ្នាហើយប៉ូលិសក៏បានត្រឡប់ទៅវិញបាត់ទៅ។លុះពេលដែលសមត្ថកិច្ចចេញទៅបានប្រហែលមួយសន្ទុះស្រាប់តែប្ដីប្រមឹករូមនោះបានស្ដីអោយប្រពន្ធថាហេតុអីបានជារឿងក្នុងក្រុមគ្រួសារសោះចាំបាច់រាយការណ៍ប្រាប់ប៉ូលិសពេលនោះបុរសដែលជាប្ដីប្រមឹករូបនោះបានទាញម៉ូតូបម្រុងនឹងជិះចេញទៅតែត្រូវប្រពន្ធឃាត់មិនអោយជិះម៉ូតូព្រោះស្រវឹងខ្លាចបុកគេតែប្ដីរូបនោះមិនព្រមស្រាប់តែប្រពន្ធបានទៅទាញខ្សែភ្លើងម៉ូតូផ្ដាច់ចោលអស់ពេលនោះស្រាប់តែប្ដីខឹងក៏ទាញបង្ហូទុយូសាំងយកដែកកែសដុតម៉ូតូបណ្ដាលអោយឆេះខ្ទិចតែម្ដងមិនតែប៉ុណ្ណោះប្ដីប្រមឹករូបនោះបានដុតបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនបណ្ដាលអោយឆេះផ្អើលអ្នកភូមិទៀតផង។បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បាននាំបុរសប្រមឹករូបនោះនឹងប្រពន្ធយកទៅអប់រំនៅបុស្ដ៏ហើយអោយសាច់ញាត្តិមកធ្វើកិច្ចសន្យាធានាឈប់អោយធ្វើបែបនេះទៀតសំណាងហើយដែលមិនប៉ះពាល់ដល់អ្នកជិតខាង៕

