រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្ដម ម៉ម ប៊ុនហេង: Zika មិនទាន់មាននៅកម្ពុជាទេតែស្នើអោយភាគីថៃជួយទប់ស្កាត់

0

ដោយ: ឃិន គន្ធា
បន្ទាយមានជ័យ: ក្នុងឱកាសចុះ អប់រំនិងផ្សព្វផ្សាយវីរុសZikaជូនពលរដ្ឋនៅច្រកទ្វារអត្តរជាតិប៉ោយប៉ែតតាមមន្ទីរពេទ្យបង្អែកឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងimg_20161005_180140សុខាភិបាលមានប្រសាសន៍ថា: ជម្ងឺ Zika មិនទាន់មាននៅកម្ពុជាទេ តែស្នើរអោយភាគីថៃជួយទប់ស្កាត់ ហើយមន្ត្រីសុខាភិបាលគ្រប់ជំនាញត្រូវត្រៀមលក្ខណះគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ការពារនិងអប់រំពលរដ្ឋយោលយល់ពីជម្ងឺនេះ។
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារជំនាញ លោកលីសារី អភិបាលរងខេត្តបន្ទាយមានជ័យ ចុះអប់រំនិងផ្សព្វផ្សាយវីរុសZikaជូនពលរដ្ឋនៅច្រកទ្វារអត្តរជាតិប៉ោយប៉ែតតាមមន្ទីរពេទ្យបង្អែក នាថ្ងៃទី ៥តុលា ២០១៦ ខណៈដែលប្រទេសនៅតំបន់អាស៊ីកំពុងរាលដាល វីរុស Zika ជាពិសេសប្រទេសសិង្ហបុរី បានកើនឡើងដល់១៨១នាក់។img_20161005_180131
ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា: «ហ្ស៊ីកា» ជាប្រភេទជំងឺឆ្លង ដែលបង្កដោយពពួកវីរុស Zika ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លា ដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាម។ មានការផ្ទុះឡើងជាថ្មីនៃជំងឺហ្ស៊ីកានេះ នៅក្នុងប្រទេសមួយចំនួន នៅតំបន់អាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
រោគសញ្ញា៖ភាគច្រើននៃអ្នកកើតជំងឺនេះ (ប្រហែល ៧០ទៅ ៨០%) ពុំមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែរោគសញ្ញាដែលអាចកើតមានដូចជា– ក្តៅខ្លួន– រោគសញ្ញាលើស្បែក (ដូចជាស្នាមក្រហមអុចលើស្បែក– ឈឺសាច់ដុំ និងសន្លាក់ដៃជើង– ភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)។img_20161005_180135
ការព្យាបាល: មកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ ហ្ស៊ីកា នេះនៅឡើយទេ។ ការព្យាបាល គឺធ្វើឡើងដើម្បីកាត់បន្ថយនៅរោគសញ្ញាគ្លីនីករបស់អ្នកជំងឺ។
រោគសញ្ញានៃជម្ងឺនេះងាយនិងកើតឡើងចំពោះ«ស្ត្រីមានផ្ទៃពោះក្នុងកំឡុងត្រីមាសទី១ និងទី២ ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការខ្ពស់ ការពារនឹងជំងឺនេះ»។
ឯកឧត្ដម ម៉ម ប៊ុនហេង ប្រាប់ពីការបង្ការ ទប់ស្កាត់វីរសជម្ងឺឆ្លងហ្វីុកា(ZIKA) នេះ ដោយថា នៅច្រកទ្វារនេះនិងនៅទូទាំងកម្ពុជាបច្ចប្បន្នពុំទាន់មានករណីជម្ងឺនេះទេ ប៉ុន្តែវិធានការបង្កា ទប់ស្កាត់ត្រូវបានក្រសួង យកចិត្តទុកដាក់និងទទួលខុសត្រូវបំផុតដូចជម្ងឺឆ្លងមុនៗរួមមានវីរសនៃជម្ងឺឆ្លងមើស,ស្សា,ផ្តាសាយជ្រូក,ផ្តាសាយបក្សីជាដើម។
ឯកឧត្ដមបាននិយាយបន្ថែមពីវិរុសហ្សូីកាថា: រហូតមកដល់ពេលនេះនៅមិនរកឃើញនៅកម្ពុជានៅឡើុយ តែទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែខិតខំអោយមន្ត្រីជំនាញត្រួតពិនិត្យ និងបង្ការតាមច្រកទ្វាអត្តរជាតិ មន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត-ក្រុង-ស្រុក ពិសេសមន្ត្រីជំនាញដាក់បុស្ដិ៍ ត្រួតពិនិត្យចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្ពុជាតាមគ្រប់មធ្យោបាយធ្វើដំណើរ ហើយក៍បានស្នើសុំអោយភាគីថៃជួយទប់ស្កាត់ជម្ងឺនេះផងដែរ៕

img_20161005_180148img_20161005_180127img_20161005_180143