ប្រតិភូអាល្លឺម៉ង់ស្វែងយល់បន្ថែុមលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់នៅបន្ទាយមានជ័យ

0

ដោយ: ឃិន គន្ធា
បន្ទាយមានជ័យ:គណ:ប្រតិភូអាល្លឺម៉ង់មួយក្រុមមកពីក្រសួងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តុិការនិអភិវឌ្ឍន៍,ស្ថានទូតប្រចាំកម្ពុជានិងពីអង្គការកិច្សហប្រតិបត្តិអាល្លឺម៉ង់(GIZ )ស្វែងimg_20161006_202238យល់ជាមួយរដ្ឋបាលខេត្តបន្ទាយមាជ័យលើការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ដំណាក់កាលទី៣(Red III) នៅក្នុងខេត្តនេះកាលពីថ្ងៃត្រង់ថ្ងៃទី៦តុលាឆ្នាំ២០១៦។
ប្រតិភូអាល្លឺម៉ង់នោះដឹកនាំដោយលោកប្យ៉ន សៀលបឺក (Mr Bjorn Schilberg ) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយសម្រាប់កម្ពុជានៃក្រសួងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍,លោកស្រីបឺរហ្គីដ ស្ត្រ៊ូប(Mrs Birgit Strub) លេខាទូ១ស្ថានទូតប្រចាំកម្ពុជា,លោកស្រីមា៉ទីណា អាក្រែល អ្នកគ្រប់គ្រងប្រចាំកម្ពុជានៃអង្គការGIZ ,លោកវិុត វុទ្ធី អគ្គលេខាធិការរងនៃគណ:កម្មាធិការនិតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ។
ប្រតិភូអាល្លឺម៉ងថ្លែងថា:បំណងទស្សនកិច្ចសិក្សានេះដើម្បីស្វែងយល់បន្ថែមលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ដំណាក់កាលពីទី៣ នៅខេត្តនេះថាតើធ្វើអ្វីបានខ្លះ ប្រឈមអ្វីខ្លះ ត្រូវធ្វើអ្វីខ្លះបន្តដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋតាមរយ:សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ច។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាអ្នកជួយសម្រសម្រួលគម្រោងខេត្និយាយថា:លទ្ធផលគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ដែលជាជំនួយរបស់អាល្លឺម៉ង់នៅខេត្តនេះ ទទួលបានកិច្ចសហប្រតិបត្តិការល្អ រលូននិងចំគោលដៅដែលពលរដ្ឋ ជំនាញពាក់ព័ន្ធនិងអាជ្ញាធរចង់បានដូចជាគម្រោងក្រវ៉ាតបៃតងនៃកសិកម្មខ្នាតតូច អគារសិក្សានិងសេវាអប់រំ គាំពារតំបន់សេដ្ឋកិច្ចពិសេស ផ្លូវលំ លូ ប្រឡាយ។ល។
លោកអាដែលបឺត អេបឺតហាត នាយកគ្រប់គ្រង្រចាំប្រទេសកម្ពុជានៃអង្គការGIZ ថ្លែងថា:រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក៏ដូចស្ថានទូត អង្គការGIZ បន្តគាំទ្រជាដៃគូអភិវឌ្ឍន៍របស់ខេត្តនេះ ក៏ដូចនៅទូទាំងប្រទេសកម្ពុជា។ប៉ុន្តែដោយថវិកាបន្តមានកម្រឹត ដូច្នេះសុំខេត្តកំណត់គោលដៅសំខាន់ដែលត្រូវការខ្លាំង។img_20161006_202231
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:កម្ពុជា ក៏ដូចខេត្តមានថវិកាឬមូលនិធីអភិវឌ្ឍន៍របស់ខ្លួនដែរ តែនៅមិនគ្រប់គ្រាន់ ហើយត្រូវជំនួយពីដៃគូអភិវឌ្ឍន៍និងប្រទេសនានា ក្នុងនោះជំនួយរបស់GIZ និងទីភ្នាកងារអាល្លឺម៉ង់ផ្សេងទៀតបានជួយពង្រឹងពង្រីកអោយជីវភាពពលរដ្ឋប្រែប្រួលរីកចម្រើនជាលំដាប់។
លោកសួន បវរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាល្លឺម៉ង់ដែលមានគោលនយោបាយជួយអភិវឌ្ឍន៍កម្ពុជានិងដោយឡែកខេត្តបន្ទាយមានជ័យផងដែរ។លោកបានស្នើសុំដៃគូអោយពង្រីកនិងបន្តនិរន្តន៍ភាពគម្រោង ក្នុងនោះខេត្តចង់អោយGIZ ជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:តាមស្រុក ក្រុងដើម្បូីជួយយុវជននិងពលរដ្ឋអោយមានចំណេះជំនាញទៅប្រកបជីវភាព ការងារបាន,ជួយកសិករដែលរងគ្រោះដោយបម្របម្រួលអាកាសធាតុ។
រសៀលនិងល្ងាចដដែល ប្រតិភូអាល្លឺម៉ង់ដឹកនាំដោយលោកប្យ៉ុន សៀលបឺក និងជូនដំណើរដោយលោកលី សារី អភិបាលរងខេត្តបានបន្តទៅទស្សនកិច្ចស្វែងយល់សង្វាក់ការងារនិងស្ថានភាពនិយោជិកនៅរោងចក្រខេមផេកផលិតសម្បកវេចខ្ចប់អលង្កានិងវត្ថុអនុស្សាវរីយ៍នៃតំបន់សេដ្ឋកិច្ចពិសេសអូរនាង-ប៉ោយប៉ែត។
លោកថាន់យ៉ា ថងថេព អ្នកគ្រប់គ្រងក្រុមហ៊ុននេះថ្លែងថា :ក្តីបារម្ភរបស់រោងចក្រគឺខ្វះកម្លាំងពលកម្មជាប្រចាំព្រោះកម្មករមកធ្វើការតែ២-៣ខែ ក៏ឈប់ ហើយចំណាកស្រុកទៅប្រទេសថៃ។img_20161006_202245
ប្រតិភូអាល្លឺម៉ង់សន្យាជួយប្រឹក្សានិងជំនួយបណ្តុះបណ្តាលវិជ្ជាជីវ:បំណិនជីវិតនិងលក្ខ័ខ័ណ្ឌរីករាយដល់ពលករដើម្បីអោយពួកគេមានជំនឿក្នុងការងារ កុំរត់ចុះឡើងពីកន្លែងការងារ។
ប្រតិភូក៏បន្តទៅពិនិត្យ វាយតម្លៃផ្លូវលំ១ខ្សែប្រវែងជាង១០គ.មដែលនឹងជួសជុលឡើងវិញដោយគម្រោងRIP IV៕

img_20161006_202241img_20161006_202248