នគរបាលសេដ្ឋខេត្តសហការជាមួយមន្ត្រីជំនាញចុះបិតទីតាំងរោងចក្រលាយប៊ីតុង របស់ក្រុមហ៊ុន អ៊ុន សាន ត្រេឌីង

0

ខេត្តសៀមរាប៖កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ត្រីឧស្សាហកម្មនិងសិប្បកម្មខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក img_20161117_160824
សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និង ដឹកនាំសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ បញ្ជាឱ្យកម្លាំងជំនាញចុះបិតទីតាំងរោងចក្រ លាយប៊ីតុង របស់ក្រុមហ៊ុន អ៊ុន សាន ត្រេឌីង មួយកន្លែងក្នុងសៀមរាប របស់ជនជាតិកូរ៉េ ជាបណ្តោះអសន្ន ព្រោះទីតាំងនេះ បានហួសសុពលភាពតាំងពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីឱ្យម្ចាស់ទីតាំង ចូលខ្លួនផាកពិន័យនិងធ្វើច្បាប់អាជីវកម្មឡើងវិញ។
ហេតុការចុះបិតទីតាំងនេះរោងចក្រលាយប៊ីតុង មានច្បាប់ ប៉ុន្តែហួសសុពលភាពនេះធ្វើឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០១៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រាប់នៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦នេះថា បន្ទាប់ពីមានព័ត៌មានច្បាស់ការមួយថា មានទីតាំងក្រុមហ៊ុនរោងចក្រលាយប៊ីតុង យីហោ អ៊ុន សាន ត្រេឌីង មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានច្បាប់ ប៉ុន្តែហួសសុពលភាព តាំងពីខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ ទើបលោកបានសុំយោបល់ពីថ្នាក់លើ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ទើបលោកបានបញ្ជាឱ្យកម្លាំង ចុះសហការជាមួយមន្ត្រីជំនាញ ទៅបិតទីតាំងខាងលើនោះជាបណ្តោះអសន្ន។
លោកបន្តថា តំណាងរបស់ក្រុមហ៊ុនខាងលើមានឈ្មោះ លឹម ថា វី ភេទស្រី ជាប្រធានក្រុមប្រឹក្សាភិបាល មានទីលំនៅផ្ទះលេខ១៥១ ក្រុម៣១ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និង លោក JO NAM KUG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកូរ៉េ ស្នាក់នៅក្នុង ក្រុមហ៊ុន កាន់ប៉ាស្ព័រ លេខ M 00645833 ជាតំណាងឱ្យម្ចាស់ក្រុមហ៊ុនជនជាតិកូរ៉េ និង ម្នាក់ទៀត ជាអ្នកគ្រប់គ្រងខាងខ្មែរ មានឈ្មោះ នួន សុភាព ភេទប្រុស អាយុ៣៧ឆ្នាំស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបានបញ្ជាក់ទៀតថា ចំពោះការចុះបិតទីតាំងខាងលើនេះ គឺដោយមានការសហការជាមួយមន្ត្រីជំនាញខាងឧស្សាហកម្មនិងសិប្បកម្មខេត្ត ដែលបានចេញលិខិតអញ្ជើញឱ្យម្ចាស់ទីតាំងខាងលើចូលខ្លួនមកដោះស្រាយ ចំនួន២លើកមកហើយ (លើកទី១ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៦ និង លើកទី២ នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦) ប៉ុន្តែម្ចាស់ទីតាំង មិនព្រមចូលខ្លួនមកដោះស្រាយ តាមការអញ្ជើញរបស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត តាមមាត្រា៤៣ នៃច្បាប់ស្តីពីការ (គ្រប់គ្រងរោងចក្រ និងសិប្បកម្ម) ទើបឈានដល់ធ្វើការបិតទីតាំងខាងលើនេះជាបណ្តោះអសន្ន ដើម្បីឱ្យម្ចាស់ទីតាំងចូលខ្លួនមកធ្វើការផាកពិន័យនិងធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវឡើងវិញ ទើបអនុញ្ញាតឱ្យបើកដំណើរ៕

img_20161117_160832img_20161117_160839img_20161117_160854img_20161117_160845

img_20161117_160826ដោយ ខេង ឧត្តម