សមត្ថកិច្ចជំ​នាញខេត្តរតន​គិរី​ មិនហ៊ាន​បង្ក្រាប​ចែណាន​ជាឈ្មួញដឹក​ឈើខុសច្បាប់​យ៉ាង​អនាធិបតេយ្យ

0

ខេត្តរតនគិរី សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញ ជាច្រើននាក់រួមទាំង ចែណាន ផងដែរនៅតែអាចប្រមូលទិញ ឈើនិងដឹកជញ្ជូនឈើប្រណីត ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក ហើយមិនឃើញសមត្ថកិច្ ចនិងមន្ត្រីជំនាញចាត់វិធានការ បង្ក្រាបឡើយ។ មន្ត្រីរាជការក្នុងខេត្តរតនគិរី សង្ស័យថាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ គឺជាបង្អែកដ៏រឹងមាំរបស់ចែណាន ទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូនឈើប្រណីតចេញពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ ចូលមកចែកចាយនៅក្រុងបានលុង និងដឹកជញ្ជូនទៅលក់នៅស្រុកយួនយ៉ាងរលូន។ ប្រសិនបើឈ្មួញឈ្មោះចែណាន គ្មានទំនាក់ទំនងជាមួយលោក កែប កត់ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទេនោះ គឺរថយន្តដឹកឈើប្រណីតខុសច្បាប់របស់ឈ្មួញម្នាក់នេះ ត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។

សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈើឈ្មោះ ចែណាន នៅតែអាចប្រមូលទិញឈើប្រណីតពីបណ្ដាស្រុកនានាយកមកលក់ចែកចាយតាមដេប៉ូនិងតាមរោងសិប្បកម្មកែច្នៃឈើនៅក្រុងបានលុង ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ ប្រភពខ្លះសង្ស័យថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងនាយផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុង ទទួលផលប្រយោជន៍ជាប្រចាំពីចែណាន ទើបបណ្ដោយឲ្យឈ្មួញរូបនេះដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ។ មន្ត្រីអាជ្ញាធរខេត្តរតនគិរី មួយចំនួនក៏អាចទទួលផលប្រយោជន៍ពីឈ្មួញដឹកជញ្ជូនឈើឈ្មោះ ចែណាន ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

មួយរយៈពេលកន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ឈ្មួញឈ្មោះ ចែណាន ដឹកឈើប្រណីតតាមរថយន្តកាមរីបាឡែន មិនតិចជាង២០ជើងពីស្រុកវ៉ើនសៃ ឆ្លងកាត់ស្រុកអូរជុំ ចូលមកក្រុងបានលុង ដើម្បីចែកចាយឲ្យឈ្មួញក្នុងក្រុងបានលុង។ ជាងនេះទៅទៀតចែណាន ក៏ធ្វើសកម្មភាពដឹកឈើចេញពីក្រុងបានលុង ឆ្លងកាត់ផ្លូវជាតិលេខ៧៨ចេញទៅស្រុកយួន តាមច្រករបៀង និងច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវ ។ សមត្ថកិច្ចតាមដងផ្លូវជាតិលេខ៧៨ពីក្រុងបានលុង ដល់តំបន់ព្រំដែនស្រុកអូរយ៉ាដាវ មិនដែលហ៊ានប៉ះពាល់រថយន្តដឹកជញ្ជូនឈើខុសច្បាប់របស់ចែណាន នោះទេហើយពួកគេគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះដើរហឺហារ៕photo_2016-12-31_07-52-29 photo_2016-12-31_07-37-33 photo_2016-12-31_07-37-36 photo_2016-12-26_09-58-56