ភ្នំពេញៈក្រសួងផែនការ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានចាប់ផ្តើមជាមួយគ្នានូវសិក្ខា សាលាស្តីពីការវិភាគទិន្នន័យ នៃអង្កេតចន្លោះជំរឿនប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១៣ ដែល ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ។
ការអង្កេតចន្លោះជំរឿនប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០១៣ គឺធ្វើឡើងដោយផ្អែកទៅលើ ច្បាប់ស្តីពីស្ថិតិត្រង់មាត្រាទី ៨ ដែលច្បាប់នេះបានចូលជាធរមាននៅខែឧសភា ឆ្នាំ ២០០៥ និងផ្អែកទៅលើអនុក្រឹត្យស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំងអនុម័តដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការអង្កេតនេះបាន ចាប់ផ្តើមប្រមូលទិន្នន័យនៅតាមមូលដ្ឋានពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៣ ។ មន្ត្រី សម្ភាសន៍ចំនួន ៩៥៥ នាក់ និងមន្ត្រីត្រួតពិនិត្យចំនួន ២៣៨ នាក់ត្រូវបានចាត់តាំងឲ្យទទួល ខុសត្រូវទៅលើ ៩៥៥ ភូមិគំរូ នៅទូទាំង ២៥ រាជធានី ខេត្ត ។ លោក សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការមានប្រសាសន៍ថា ការអង្កេត ចន្លោះ ជំរឿនប្រជារាស្ត្រកម្ពុជាឆ្នាំ ២០១៣ គឺជាការអង្កេតមួយដែលធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្តង ពោលគឺក្នុងចន្លោះជំរឿនប្រជារាស្ត្រពីរគឺឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ។
ដោយសារតែមាន ចន្លោះឃ្លាតនៃពេលវេលាវែងពេកសម្រាប់ការធ្វើជំរឿនប្រជារាស្ត្រទាំងពីរ នោះការធ្វើអង្កេត ចន្លោះជំរឿនមានសារសំខាន់ខ្លាំងណាស់ ដើម្បីប្រមូលចងក្រងព័ត៌មានថ្មីៗ ពីបម្រែបម្រួលជា ប្រចាំនូវស្ថានភាពប្រជាសាស្ត្រ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
ជាក់ស្តែងរាជ រដ្ឋាភិបាល ប្រើប្រាស់លទ្ធផលនេះ ដើម្បីធ្វើបច្ចុប្បន្នកម្មសូចនាករអភិវឌ្ឍន៍ក្នុងផែនការយុទ្ធសាស្ត្រអភិ វឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ។ នៅមុនសិក្ខាសាលានេះចាប់ផ្តើម របាយការណ៍វិភាគចំនួន ៨ ត្រូវបានបោះពុម្ពផ្សាយ ដែលរបាយការណ៍លេខ ១ ការព្យាករណ៍កំណើត និងមរណភាព របាយការណ៍លេខ ២ របាយ និងកំណើនប្រជាជន របាយការណ៍លេខ ៣ ភេទ និងរចនាសម្ព័ន្ធអាយុ របាយការណ៍ លេខ ៥ ពិការភាព របាយការណ៍លេខ ៧ អក្ខរភាព និងការសិក្សាអប់រំ របាយការណ៍លេខ ៨ សកម្មភាពសេដ្ឋកិច្ច និងការងារ របាយការណ៍លេខ ៩ លំនៅដ្ឋាន និងសម្ភារប្រើប្រាស់គ្រួសារ និងរបាយការណ៍លេខ ១០ គ្រួសារ និងសាច់ញាតិ បន្ថែមលើរបាយការណ៍លទ្ធផលចុង ក្រោយ និងសៀវភៅផែនការស្ថិតិ ។
លោកបណ្ឌិត ម៉ាក ឌែរវីវ តំណាង UNFPA ប្រចាំកម្ពុជាបានថ្លែងថា នេះជាឱកាសដ៏ ប្រសើរសម្រាប់ UNFPA ប្រចាំកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងផែន ការ JICA ប្រចាំកម្ពុជាក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងផលិតចេញនូវ ទិន្នន័យស្ថិតិនៅកម្រិតថ្នាក់ជាតិ ជាមួយគ្នានឹងការងារអង្កេតសុខភាព និងប្រជាសាស្ត្រ កម្ពុជាឆ្នាំ ២០១៤ ដែលកំពុងតែប្រព្រឹត្តទៅនេះ យើងនឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទទួលបាននូវភស្តុតាង
សម្រាប់រៀបចំផែន ការអភិវឌ្ឍ និងត្រួតពិនិត្យតាមដានវឌ្ឍនភាព ការងារឲ្យបានកាន់តែជាក់លាក់ត្រឹមត្រូវនោះ។ លោកបណ្ឌិត ម៉ាក ឌែរវីវ មានប្រសាសន៍ថា ទិន្នន័យចន្លោះជំរឿនប្រជារាស្ត្រនេះ បង្ហាញថា ប្រទេសកម្ពុជាមិនត្រឹមតែកំពុងឆ្លងកាត់នូវស្ថានភាពបម្រែបម្រួលប្រជាសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកើតមានផលលាភប្រជាសាស្ត្រ ដែលប្រកបដោយសក្កានុពលមួយផង ដែរ ។
ដើម្បីទទួលបាននូវឧត្តមប្រយោជន៍ចេញពីផលលាភប្រជាសាស្ត្រនេះ យើងចាំបាច់ត្រូវ ធ្វើយ៉ាងណាធានាឲ្យយុវជនទទួលបានការអប់រំ សិទ្ធិ និងសេវាសុខភាពបន្តពូជ សុខភាពផ្លូវ ភេទ ព្រមទាំងផ្តល់ឱកាសការងារសមរម្យដល់ពួកគេផងដែរ ។ ប្រាកដណាស់យើងត្រូវតែបន្ត ធ្វើការវិនិយោគទៅលើការពង្រឹងគុណភាពមូលធនមនុស្ស និងបន្តចាត់ទុកវិស័យនេះជា វិស័យអាទិភាពសម្រាប់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា៕