បន្តាយមានជ័យះ ក្រុងប៉ោយប៉ែតបច្ចុបន្នទាំងសមត្តកិច្ចសណ្ដាប់ធ្នាប់ទាំង ប៉ុស្តិនគរបាលរដ្ឋបាល កំពុងតែមមាញឹកចុះអប់រំប្រជាពលរដ្ឋតាមបណ្ដាភូមិឃុំសង្កាត់ ក្នុងក្រុងអប់រំពីគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច ១. គ្មានអំពើ លួច ឆក់ ប្លន់គ្រប់ប្រភេទ )២.គ្មានការជួញដូរក្រឿងញៀន)៣. ក្មានអំពើអាណាចារ្យ ការជួញ ដូរស្ត្រីនិងកុម៉ា )៤. គ្មាន ក្មេងទំនើង ) ៥. ក្មាន ល្បែងស៊ីសងគ្រប់ប្រភេទ)៦.គ្មានគ្រោះ ថ្នាក់ចរាចរ)៧.គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភន្ធ័មិនទាន់ផ្ទុះ)៨. គ្មានការត្រួតពិនិត្យ ខុសច្បាប់)៩.វិធានការទប់ស្កាត់និងឆ្លើយតបនិងចំពោះក្រោះមហន្តរាយគ្រប់ប្រភេទ ។
ចំពោះគោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល មានន័យសំខាន់ណាស់ហើយ ជារៀងរាល់ថ្ងៃ នគរបាលស្រុកក្រុង តែងតែចុះអប់រំពលរដ្ឋឲ្យបានយល់ដឹងកាន់ខ្លាំងនិង ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានជាហូរហែរ ។តែដោយឡែកនៅក្នុងប្លុកការ ស៊ីណូ ហ្គោដិនគ្រោន មានសៃវៀនប្រជល់មាន់ដែលមួយក្រុងបោ់យប៉ែតស្កាល់គ្រប់គ្នាថា ជារបស់អ្នកណានោះ(គឹម្ចាស់ឈ្មោះ ហាក់ អេង ដែលរស់នៅភូមិបា
លិលេយ្យ២សង្កាត់ និងក្រុង(ប៉.ប៉)ផងនោះ សព្វថ្ងៃលោក ហាក់ អេង កំពុងតែយកគោលនយោបាយ៩ចំ ណុចរបស់រាជរដ្ឋាភិបាលមកជាន់ៗហើយ ទន្ត្រំថែមទៀតសៃវៀនប្រជល់មាន់មួយនេះគឹ ជ្រកក្រោមស្លាក កាស៊ីណូ មានលេងល្បែងក្រប់ប្រភេទ ជល់មាន់ ល្បែងអាប៉ោងបៀ ហើយអ្នកចូលលេងចូលមើលសុទ្ធតែតិញសំបុត្រ ហើយពុំមានជនជាតិចូលលេងទេគឹ សុទ្ធតែខ្មែរ មានទាំងរថយន្តទំនើបៗចតត្រៀបត្រា ការ
ប្រជល់មាន់នេះដាក់ប្រាក់យ៉ាង ច្រើនរហូតរាប់ពាន់រាប់ម៊ឹនបាត ពុំដែលឃើញសមត្តកិច្ចឬអាជ្ញាធណាចូលបង្គ្រាបឡើយ បើតាមប្រភពពីខាងក្រៅបានរិះគន់ចំៗថា លោក ហាក់អេងនេះមានខ្នងក្រាសណាស់ ហើយពេលលេង កឹមានសន្តិសុខយាមកាមយ៉ាងតឹងរឹងនាស់ ការលេងទៀតកឹក្នុងមួយ អាទិត្យបើកលេង ៤ថ្ងៃ គឹ ថ្ងៃ ប្រហស្សតិ៏ សុក្រ សៅ អាទិត្យពេលលេងម្ដងៗមនុស្ស ចូលមើលនិងលេងរាប់រយរាប់ពាន់នាក់
ក្នុងការលេងនេះត្រវបង់ឲ្យសមត្តកិច្ច ទាំងប៉ូលី ស ទាំង(អ.ហ)កឹបង់រាប់ពាន់បាត ។ ប្រភពបានប្រាប់ថា លោក ហាក់ អេងនេះតាំង ពីមករស់នៅជាយដែនប៉ោយប៉ែតរហូតមក ពុំដែលរកស៊ីអ្វីក្រៅតែពីប្រជល់មាន់និងល្បែង បណ្ណោះ ហើយប្រភពដែលគួឲ្យខ្លាចបំផុតនោះ គឹលោក ហាក់ អេងនេះ មានទទួល ទិញ ឬទទួលបញ្ជាំ មិនថារបស់អ្វីនោះទេ ឲ្យតែមានតម្លៃ ឡាន ម៉ូតូ មានពន្ធ ឬអត់ ពន្ធក្ដីលោក អេង ទទួល
ទាំងអស់ បើម៉ូតូចោរលួចក្ដីយកមកបញ្ជាំនៅកន្លែងលោក គឹ ទទួលហើយ កាច់ស្លាកលេខចោល រួចយកមកដាក់តាំងលក់ថាជារបស់អត់ពន្ធ មតិពី ស្ត្រីមេផ្ទះមួយចំនួនមានការព្រួយបារម្មណ៏ និងរអូថា ពេលលោកប្ដីមកពីលេងល្បែង ប្រជល់ មាន់វិញ តែងរអូ និងទាប្រាក់បន្ថែមតែបើមិនឲ្យ កើតមានអំពើហឹង្សារជាញឹកញាប់ គួបញ្ជាក់ថា នៅទូទាំងក្រុងប៉ោយប៉ែតទាំងសមត្តកិច្ចព្រំដែននិងសមត្តកិច្ចរដ្ឋាបាលនគរ បាលក្រុង
ចុះបង្គ្រាប បៀរ អាប៉ោង កន្ទុយលេខយា់ងមមាញឹក តែក្នុងប្លុកការស៊ីណូ ហ្គោដិនគ្រោន ពុំមានសមត្តកិច្ចថ្នាក់ណាចូលនង្គ្រាប់ឡើយ ប្រជាពលរដ្ឋមានការព្រួយបារម្មណ៏ និងខ្លាច អំពើរហឹង្សារ និង ចោរ លួច ប្លន់ កើក មាន ព្រោះអីពេលនេះមានបាត់ម៉ូតូជាញឹកញាប់ណាស់ ។
មហាជន បានរិះគន់ចំពោះ លោក អភិបាលខេត្តបន្ទាយមានជ័យ ដែលសម្ងំលាក់ខ្លួន មិនព្រមបង្រ្កាបបទល្មើស ទីតាំងល្បែងជល់មាន ឬលោកទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ ប្រមូលផងមកសិន បានជាល្បែងជល់មាន់ កើតឡើងយ៉ាងអានាធិបតេយ្យ ចំណែកលោ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ប្រហែលជាបានសើមមាត់សើមការ ពីបនល្បែងទាំងនេះហើយ បានជាអនុវត្តផ្ទុយពី អនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពូជា ។ ដោយ ត្រង់ចំនុច