បន្ទាយមានជ័យ៖ នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងមានវត្តមានចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអោយ ឯកឧត្តម សួន បវរ អភិបាលខេត្ត .ជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានជួបប្រជុំពិភាក្សាការងារ និងលើកទឹកចិត្តក្រុមហ៊ុនជប៉ុនចំនួន៣ដែលបានមកបណ្តាក់ទុន វិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧។
នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ មានក្រុមហ៊ុនដូចជា១.ក្រុមហ៊ុនNHK ក្រុមហ៊ុនផលិតសម្ភារៈពូករថយន្ត ,២.ក្រុមហ៊ុនសូមីទ្រនិច (Sumitronics manufacturing (cambodia).co.Ltd ក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិង៣.ក្រុមហ៊ុន (SCWADO)ផលិតហាតឌីស ។ក្នុងនោះក៍មានវត្តមានចូលរួមពីតំណាងក្រុមហ៊ុនជប៉ុន៣ទៀតដែលកំពុងសិក្សានេងមានបំណងធ្វើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូបន្ថែមទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ មានរោងចក្រចំនួន៩ ក្នុងនោះបានកំពុងដំណើរចំនួន៦រោងចក្រហើយ។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានសម្តែងនូវកោតកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុនទាំងអស់ដែលបានមកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូនេះ វាបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសកម្មករមកពីក្នុងខេត្តបន្ទាយមានជ័យ និងមកខេត្តមួយចំនួនទៀត។
ឯកឧត្តមបានបន្តថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុនសែនបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យជាពិសេសការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំបន់សេដ្ឋកិច្ចពិសេស សំដៅលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកានតែប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់ទៀតថាការអភិវឌ្ឍន៍គឺសំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យ សមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពដូចដែលបានរំលេចឡើងនៅក្នុងយុទ្ធសាស្ត្រចតុកាណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការបានបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យកចិត្តទុកដាក់ខ្ពស់លើបញ្ហាតំបន់សេដ្ឋកិច្ចពិសេសនេះ និងកំពុងរៀបចំច្បាប់ថ្មីបន្ថែមទៀតដើម្បីជំរុញនិងលើកទឹកចិត្តដល់វិនិយោគិនបរទេស មកធ្វើការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មនៅប្រទេសកម្ពុជា ដើម្បីបង្កើនការងារ ដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាក់ស្រុក។
លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យឱ្យដឹងថារហូតដល់បច្ចុប្បន្ននេះចំពោះវិស័យឩស្សាហកម្មនិងសិប្បកម្មមាន៩៥៣មូលដ្ឋាននិងមានពលករ៧៨១៩នាក់មានរោងចក្រចំនួន១១កន្លែងដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណមានពលករជិត៤០០០នាក់ក្នុងនោះមានរោងចក្រកាត់ដេរ ផលិតគ្រឿងអលង្កា អេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងអគ្គីសនី កែឆ្នៃកៅស៊ូឆ្អិន និងរោងចក្រកិនស្រូវជាដើមដែលក្នុងចំណោមរោងចក្រទាំងនេះមួយចំនួនទើបចាប់ផ្តើមដំណើរការថ្មី។ក្រៅពីនេះក៏មានរោងសិប្បកម្មសម្រាប់ការផលិតចាំបាច់ក្នុងការប្រើប្រាស់ក្នុងស្រុកនិងលក់ចេញក្រៅស្រុកទៀតផង៕ដោយ:ឃិន គន្ធា