ទីតាំងដីព្រៃលិចទឹកនៅតាមឆ្នេរមាត់ពាមអតីតចំការដូងចេងហេងមានទីតាំងនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុបាននឹងកំពុងការចាក់ដីលុបពីសំណាក់អ្នកមានទ្រព្យមានឱកាសបន្ទាប់ពីបានចូលកាន់កាប់តាមរយៈមធ្យោបាយផ្សេងៗ។
អ្នកដែលបានកាន់កាប់ដីព្រៃលិចទឹកទាំងនេះគេបានជួលគ្រឿងចក្រកាយដីពីភ្នំនៅក្បែរនោះតែម្តងដើម្បីចាក់លុបព្រៃលិចទឹកដែលជាប្រភេទកោងកាងប្របមាត់ឆ្នេរសមុទ្រតាមទីតាំងកាន់កាប់រៀងៗខ្លួន។
ដោយឡែកមន្ត្រីជំនាញនិងអាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការណ៏បក្តៅនៅឡើយបើទោះជាប្រមុខរាជរដ្ឋាភិបាលបានចេញលិខិតបញ្ជាអោយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិរាការណ៏ចោលវិញយ៉ាងណាក្តី។
ប្រជានេសាទជាលក្ខណៈគ្រួសារដែលរស់ដោយសារតែធនធានជលផលនៅតំបន់នោះបានលើកឡើងថា៖”ពីមុនកាលពីគេមិនទាន់លុបព្រៃគាត់នេសាទបានច្រើនតែឥលូវដល់ពេលអស់ព្រៃលិចទឹកអញ្ចឹងទៅរកត្រីមិនសូវបានទេ”។
អ្នកនេសាទដដែលនេះបាននបន្តថា”គាត់មិនសប្បាយចិត្តចំពោះការចាក់ដីលុបព្រៃកោងកាងតាមតំបន់ឆ្នេរដែលជាជម្រកមច្ឆាពងកូននេះទេតែមិនដឹងធ្វើម៉េចព្រោះអ្នកចាក់ដីលុបព្រៃនេះគេមានលុយមានអំណាចគ្មានអ្នកណាអាចហាមឃាត់បានឡើយ”។
ចំណែកឯពលរដ្ឋម្នាក់ទៀត ឈ្មោះ ម៉ន ស៊ីណា បន្ទាប់ពីបានឃើញសកម្មភាពបែបនេះក៏បានសំដែងការសោកស្តាយ
ជាខ្លាំងនិងបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៏ដើម្បីទប់ស្កាត់កុំអោយមានការទន្ទ្រានបន្តទៀត។
បញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជាតិកម្ពុជាហៅកាត់CNRO សាខាខេត្តព្រះសីហនុអោយដឹងថា៖ក៏បានសំដែងការសោកស្តាយគ្រាដែលព្រៃកោងកាងតាមមាត់ឆ្នេរត្រូវបានគេលុបចោលបែបនេះ។លោកសំណូមពរក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសូងបរិស្ថានជាពិសេសសម្តេចតេជោហ៊ុនសែនមេត្តាជូយអន្តរាគមន៏ផងទើបបាន។
ដោយឡែកអាជ្ញាធរមូលដ្ឋាននៅទីនេះក៏បានអោយដឹងដែរថា”ទីតាំងនេះពីមុនគឺជាតំបន់ព្រៃលិចទឹកទាំងអស់តែឥលូវនេះមានម្ចាស់កាន់កាប់អស់ហើយ”។ពួកគាត់ក៏សំដែងការសោកស្តាយដែរខណៈព្រៃលិចទឹកទាំងអស់នេះត្រូវបានចាក់ដីលុបចោលដែលនាំអោយប្រជាជននៅភូមិឃុំនេះជាច្រើនគ្រួសារដែលធ្លាប់តែរស់នៅដោយសារការនេសាត្រីនៅម្តុំនេះឥលូវមិនអាចរកបានដូចមុនទៀតឡើយ។អ្នកខ្លះបានបោះបង់របរនេសាទនេះចោលរួចងាកទៅរករបរផ្សេងៗដូចជាជាងសំណង់ឬធ្វើជាកម្មរោងចក្រជាដើម។
តាមប្រភពអោយដឹងថាអ្នកដែលមានដីនៅតាមតំបន់ឆ្នេរព្រៃលិចទឹកនេះសុទ្ធតែជាអ្នកមានទ្រព្យនិងមន្ត្រីរាជការដែលមានលទ្ធភាពហើយភាគច្រើនជាអ្នកធ្វើការនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាននិងលោក សំប្រាក់ ប្រាថ្នា ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តព្រះសីហនុបញ្ជាក់តាមបណ្តាញសារអេឡិចត្រូនិកថាមិនបានឃើញទីតាំងកាយដីយកមកចាក់ដីលុបព្រៃលិចទឹកតាមតំបន់ឆ្នេរនេះទេគ្រាដែលលោកបាននាំគ្នាចុះទៅពិនិត្យបន្ទាប់ពីបានទទួលពត៌មាននេះ។
ចំណែក លោកនួន ប៉ុក ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តព្រះសីហនុមិនអាចសុំការបញ្ជាក់ថាទីតាំងតាមមាត់ឆ្នេរនៅភូមិសាស្ត្រខាងលើនេះមានបណ្ណ័កម្មសិទ្ធឬគ្មានបណ្ណ័នោះទេ។លោកថាអោយទៅសូរខាងភូមិបាលស្រុកព្រៃនប់ទើបដឹងច្បាស់ព្រោះភូមិបាលគេគ្រប់គ្រងបណ្ណ័ដែលចុះបញ្ជីដាច់ដោយដុំ។
តែលោក យីសាវរេត មិនអាចទំនាក់ទំនងសុំការបញ្ជាក់បានទេដោយតូរសព្ទ័លោកបានហៅចូលជាច្រើនដងតែគ្មានអ្នកទទួល។
រីឯលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុទទួលបន្ទុកកិច្ចការអភិវឌ្ឍតំបន់ឆ្នេរក៏មិនអាចសុំការបញ្ជាក់
បានដែរនៅថ្ងៃទី២៧/កុម្ភៈ២០១៧នេះដោយលោកឆ្លើយថាទៅប្រជុំនៅភ្នំពេញ។
តែយ៉ាងណាករណីនេះ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា៖នេះគឺជារឿងដ៏សែនស្មុគស្មាញណាស់
ព្រោះមន្រ្តីជំនាញនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុជំនាន់មុនខ្លះបានចេញបណ្ណ័កម្មសិទ្ធអោយគេអស់ទៅហើយ។តែទោះបីជាយ៉ាងនេះក្តី ឯឧអភិបាលខេត្តព្រះសីហនុដែលបាននឹងមានការគាំទ្រខ្លាំងពីមហាជនទូទៅផងដែរបានបញ្ជាក់
បន្ថែមថារឿងនេះឯឧបានអោយមន្ត្រីចុះទៅមើលហើយ។បច្ចុប្បន្ននេះកំពុងរកគន្លឹះដោះស្រាយបញ្ហានេះផងដែរ។
សូមបញ្ជាក់ជូនថាការលុបព្រៃកោងកាង ការចេញបណ្ណ័កម្មសិទ្ធលើទីតាំងព្រៃលិចទឹកឬព្រៃកោងកាងនៅខេត្តព្រះសីហនុនេះត្រូវបានគេសង្គេតឃើញថាកើតមានជាច្រើនកន្លែង។ទីតាំងទាំងនេះត្រូវបានមន្ត្រីជំនាញនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុជំនាន់មុនៗបានចេញបណ្ណ័អោយគេ។កាលពីខែមិថុនាឆ្នាំ២០១៦កន្លងទៅប្រមុខរាជរដ្ឋាភិបាលក៏បានផ្តល់មតិអោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ”និរាករណ៏ឬដកហូតបណ្ណ័កម្មសិទ្ធកាន់កាប់អចលនវត្ថុ,វិញ្ញាបនបត្រសំគាល់សំគាល់អចលនវត្ថុនិងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីនិងអាជ្ញាធរដែនដីខេត្តទាំង៤(ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង)ដែលមានការពាក់ពន្ធ័ដីព្រៃកោងកាង។”
តែទោះបីជាមានយ៉ាងនេះក្តីក៏បុគ្គលមួយចំនួនតូចដែលមានចំណែកដីនៅតាមតំបន់ឆ្នេរព្រៃទឹកលិចទាំងនេះហាក់មិនយកភ្នែកមើលយកត្រចៀកស្តាប់សោះឡើយ។ផ្ទុយទៅវិញបែរជានាំគ្នាផ្គើនបន្តកាយដីភ្នំយកមកចាក់លុបព្រៃលិចទឹកតាមមាត់ឆ្នេរភូមិគគីរឃុំបិតត្រាំងរួមទាំងព្រៃកោងកាងនៅជុំវិញបឹងកង្កែបផងដែរទាំងយប់ទាំងថ្ងៃដើម្បីយកដីចែកគ្នាកាន់កាប់តាមចំណែករៀងៗខ្លួនដោយគ្មានញញើតអ្វីទាំងអស់។
បញ្ហានវដែរប្រភពពីមន្ត្រីសាលាខេត្តដែលសុំមិនបញ្ចេញអត្តសញ្ញាណបានអោយដឹងថា៖”រឿងនេះមានតែសម្តេចប្រមុខរាជរដ្ឋាភិបាលម្នាក់គត់ដែលអាចដោះស្រាយបញ្ហានេះបាន។ព្រោះអ្នកដែលមានដីនៅលើតំបន់ព្រៃកោងកាងលិចទឹកទាំងអស់នោះសុទ្ធតែជាអ្នកមានខ្នងបង្អែកធំៗនៅខាងលើ៕