​សូមទស្សនា VDEO ទីក្រុង​ជាច្រើន​នឹង​ប្រឈម​ខាតបង់​ដោយសារ​ការឡើង​កំពស់​ទឹកសមុទ្រ

0

​ការប្រែប្រួល​អាកាសធាតុ ដោយសារ​ការឡើង​កំដៅ​នៃ​ភពផែនដី​បាន​ជះឥទ្ធិពល​យ៉ាង​ជាក់ស្តែង​ទៅលើ​ជីវិត រស់នៅក្នុង​ពិភពលោក​។ ទីក្រុង​នៅតាម​បណ្តោយ​ឆ្នេរ ជាប់មាត់​សមុទ្រ ទទួលរង​គ្រោះ​ដោយផ្ទាល់ និង​មុនគេ​ពី​បាតុភូតធម្មជាតិ ជាពិសេស ទឹកជំនន់ និង​ការឡើង​កំពស់​ទឹកសមុទ្រ ដោយសារ​ការ​រលាយ​ទឹកកក​នៅ​ប៉ូល​ខាងជើង​។

ការសិក្សា​ជាច្រើន​បាន​បង្ហាញថា នៅ​ឆ្នាំ ២០៥០​ខាងមុខ ទាំង​ទឹកជំនន់ និង​ការឡើង​កំពស់​នៃ​ទឹកសមុទ្រ​នឹងធ្វើ​ឲ្យ​ទីក្រុង​ជាប់មាត់​សមុទ្រ ខាត់​បង់​ទឹកប្រាក់​ប្រមាណ ១០០​ម៉ឺន លាន​ដុល្លារ​។ ទីក្រុង​ញូវយ៉ក​របស់​អាមេរិក ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ខ្យល់ព្យុះ​សេន​ឌី កាលពី​ឆ្នាំ ២០១២ បានចាប់ផ្តើម​សិក្សា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ទប់ទល់​នឹង​គ្រោះមហន្តរាយធម្មជាតិ​។​ ​

ផែនដី​នៅ​បន្ត​ឡើង​កំដៅ នៅពេលដែល​ប្រទេស​មហាអំណាច ល្បី​ខាង​បញ្ចេញ​ឧស្ម័ន​ពុល នៅតែ​មិនទាន់​និយាយ​ចុះសម្រុង​គ្នា​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទាំងអស់គ្នា​។ បើសិនជា​គេ​នៅតែ​មិនអាច​រក​វិធាន​ការរួម​ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​នៃ ភពផែនដី នោះ គេ​រំពឹងថា ក្នុងអំឡុង​៤០​ឆ្នាំ​ទៀត ទីក្រុង​ទាំងអស់​នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​ជាប់មាត់​សមុទ្រ នឹង​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។

ទំហំ​ខូ​ត​ខាត​ទៀតសោត​នឹង​កើនឡើង​ដល់​១០០​ម៉ឺន​លាន​ដុល្លារ គឺ​ស្មើនឹង​០,៧​ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​នៅ​ឆ្នាំ ២០១២​។ ទំហំ​ខាតបង់​ទឹកប្រាក់​បាន​កើនឡើង គួរ​ឲ្យ​កត់សំគាល់ ព្រោះថា កាលពី​ឆ្នាំ ២០០៥ ទឹកជំនន់​ធ្វើ​ឲ្យ​ពិភពលោក​ខាតបង់​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ នៅ​បី​ឆ្នាំ ចុង ក្រោយនេះ ទឹកប្រាក់​ខាតបង់​ដោយសារ​ទឹកជំនន់​បាន​កើន​ដល់​៥០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ គឺ​កើន​១០​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០០៥​។​ ​

ក្រុម​អ្នកស្រាវជ្រាវ​មួយ​របស់​ធនាគារពិភពលោក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បាន សិក្សា​ទៅលើ​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​នឹង​កើតឡើង​ទៅលើ ទីក្រុង​ចំនួន ១៣៦ នៅក្នុង​ពិភពលោក​។ នៅក្នុង​នោះ ទីក្រុង​សេដ្ឋកិច្ច ធំៗ​ចំនួន​៤ ដែល​ស្ថិតនៅ​ជាប់មាត់​សមុទ្រ ដូចជា​ញូ​វ អរ​ឡេ​អង់ មី​យ៉ា​មី ញូវយ៉ក របស់​អាមេរិក និង​ទីក្រុង​ក្វាង​ចូ​វ​របស់​ចិន នឹង​ទទួល​ខាតបង់​ច្រើនជាងគេ ដោយសារតែ​គ្រោះថ្នាក់​ធម្មជាតិ បង្កចេញ​មកពី​ទឹកសមុទ្រ​។​ ​

ប្រឈមមុខ​នឹង​គំរាមកំហែង​របស់​ទឹកសមុទ្រ គឺជា​រឿង​ដែល​អ្នករស់នៅ​តាម​ទីក្រុង​ជាប់​ឆ្នេរ​មិនអាច​ជៀសផុត​បាន​។ តាម​ចៅហ្វាយក្រុង​ចាស់​របស់​ញូវយ៉ក ពី​ពេលនេះ ដល់​ឆ្នាំ ២០៥០ ប្រជាជន​ញូវយ៉ក ប្រមាណ ៨​សែន​នាក់ នឹង​ធ្លាក់ខ្លួន រស់នៅក្នុង​តំបន់​ដែល​អាច​លិច​ទឹក​។ ពោលគឺ​មួយ​ភាគ​បួន​នៃ​ទំហំ​ទីក្រុង​ញូវយ៉ក​ទាំងមូល​។ អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​ថា ពី​ពេលនេះ ដល់​ឆ្នាំ ២០២០ កំពស់​ទឹកសមុទ្រ​នឹង​អាច​ឡើង​ពី​១០ ទៅ ២០​សង់ទីម៉ែត្រ ឬ​ពី​៣០ ទៅ

៥០​សង់ទីម៉ែត្រ​ពី​ពេលនេះ ដល់​ឆ្នាំ ២០៥០​។ អាជ្ញាធរ​ញូវយ៉ក​ទទួលស្គាល់ថា សំណង់​ទំនប់ នឹង​រំខាន​ដល់​អ្នក​ដែល​ចង់​មើល​ទឹកសមុទ្រ ប៉ុន្តែ ការរំខាន​ភ្នែក​ទាំងនោះ នឹងមិន​សំខាន់​ស្មើនឹង​ការខាតបង់ និង​អនាគត​សេដ្ឋកិច្ច​របស់​ទីក្រុង​ទាំងមូល​ទេ​។ ព្យុះសង្ឃរា សេន​ឌី​បានធ្វើ​ឲ្យ​រដ្ឋ​អាមេរិក​ខាតបង់ ១៩​ពាន់​លាន​ដុល្លារ ប៉ុន្តែ បើ​ខ្យល់ព្យុះ​ស្រដៀង​នេះ​កើតឡើង នៅ​ឆ្នាំ ២០៥០ នោះ គេ​នឹង​អាច​ខាតបង់​៩០​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​ព្រមាន​ទុក​របស់​អតីត​ចៅហ្វាយក្រុង​ញូវយ៉ក​៕images (7) images (8) images (9) images (10) images (11)