រដ្ឋាភិបាលយោធា​ដែល​កំពុង​ដឹកនាំ ប្រទេស​ថៃ​សព្វថ្ងៃ​បាន​លុបចោល បម្រាម​គោចរ​

0

​រដ្ឋាភិបាលយោធា​ដែល​កំពុង​ដឹកនាំ ប្រទេស​ថៃ​សព្វថ្ងៃ​បាន​លុបចោល បម្រាម​គោចរ​នៅ​ទូទាំងប្រទេស​ដែល ខ្លួន​បានដាក់​ចេញ​ឱ្យ​អនុវត្ដ​កាលពី​ខែ មុន បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល ដែល​មិនអាច​ដោះស្រាយ​បញ្ចប់​ជម្លោះ នយោបាយ​អូសបន្លាយ​ពេលវេលា​ជា ច្រើន​ខែ​នៅក្នុង​ប្រទេស​នេះ ។​ ​បម្រាម​គោល​ចរ​ចាប់ពី​ម៉ោង​១០ យប់​រហូតដល់​ម៉ោង​៥​ទៀបភ្លឺ ដែល​ដាក់ ចេញ​ដោយ​លោក​ប្រយុទ្ធ ចាន់​អូ​ចា អគ្គ មេបញ្ជាការ​កងទ័ព​ថៃ​នោះ ឥឡូវនេះ ត្រូវ​លុបចោល​ស្ទើរ​ទាំងស្រុង​នៅ​ទូទាំង ប្រទេស​។ ការលុបចោល​បម្រាម​គោចរ ធ្វើឡើង​បន្ទាប់ពី​ស្ថានការណ៍​ក្នុងប្រទេស មាន​ភាពល្អប្រសើរ​ជាង​មុន ព្រមទាំង ធ្វើឱ្យ​ប្រសើរ​ដល់​វិស័យ​ទេសចរណ៍ ផងដែរ 9 ​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​សង្កថា​តាម​ទូរ ទស្សន៍​របស់​ប្រមុខ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ។ របប​យោធា​រហូតដល់​បញ្ចេញ​ប្រាក់​ជិត​៧០​ពាន់​លាន​បាត (២,១៦​ពាន់​លាន​ដុល្លារ​ជួយ​ដល់​កសិករ​ប្រមាណ​ជា​៦០០.០០០​នាក់​ដែល​ចូលរួម ក្នុង​គម្រោង​ទិញស្រូវ​ក្នុងតម្លៃ​ខ្ពស់​របស់​រដ្ឋាភិបាល​ត្រូវ​ផ្តួលរំលំ របស់លោក​ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ។ លោក​ប្រា​យុទ្ធ អះអាងថា បណ្តា​កសិករ​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធ​នេះ​នឹងត្រូវ​ជូន​ប្រា​ក់នា​ថ្ងៃទី ២២ មិថុនា ។​ ​មុននេះ​នា​ថ្ងៃទី​១៣ មិថុនា លោក​ប្រា​យុទ្ធ គូសបញ្ជាក់ថា ប្រព័ន្ធ​នោះ​នឹង​ពុំ​ត្រូវមាន​ការកាត់ក្តី​នៅ​តុលាការ ហើយក៏​មិន​ច្បាស់​ថា តើ​នឹងត្រូវ​ជំរុញ​នាពេល​អនាគត ឬ​យ៉ាងណាដែរ ។ លោក​ប្រា​យុទ្ធ បន្តថា របប​យោធា​នឹង​ផ្តល់​អាទិភាព​ខ្លាំង​ដល់​បណ្តា​បញ្ហា​ដូចជា កាត់បន្ថយ​តម្លៃ​ទំនិញ​ជាដើម ។​ ​ក្នុង​សុន្ទរកថា​នោះ ប្រមុខ​របប​យោធា​ថៃ ក៏​សន្យា​ផងដែរ​ពី​ប្រតិបត្តិ​ការប្រមូល​អាវុធ ហើយ​តស៊ូ​ប្រឆាំង​បណ្តា​បណ្តាញ​ពួក​ជនប្រដាប់អាវុធ​។ លោក​បញ្ជាក់ថា អាវុធ​មួយចំនួនធំ​ត្រូវ​រឹបអូស​ចាប់តាំងពី​រដ្ឋ​ប្រហារ​ថ្ងៃទី​២២ ឧសភា មក ។​ ​មេក្រុម​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ ប្រឈម​ការជាប់​ព័ន្ធ​នាគារ​១៤​ឆ្នាំ ​មេដឹកនាំ​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ មួយរូប​ឈ្មោះ Sambath Boon Ngam-anong ក្នុងចំណោម​ជាច្រើនរូប​ដែល​ដឹក នាំ​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​យោធា រង​ការចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ញុះ ញ​ង់​ឱ្យមាន​អំពើហិង្សា ហើយ​បំពាន​និង មើលស្រាល​ច្បាប់​របស់​រដ្ឋាភិបាលយោធា ដាក់ចេញ ។ ប្រសិនបើ​ត្រូវបាន​ផ្ដន្ទា ទោស នឹងត្រូវ​ជាប់ពន្ធនាគា​រ​យ៉ាងតិច ១៤​ឆ្នាំ ។ ​លោក Sambath ជា​មេដឹកនាំ​មួយរូប ក្នុងចំណោម​៣០០​នាក់ ប្រឆាំង​ការធ្វើ រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី​២២​ឧសភា ហើយ​មិនបាន​ចេញមុខ​បង្ហាញខ្លួន រដ្ឋា ភិ​បាល​នោះឡើយ ។ លើសពីនេះ​ទៅ ទៀត លោក​ក៏បាន​ប្រើប្រាស់​បណ្ដាញ ទំនាក់ទំនង​សង្គម​ក្នុងការ​អូសទាញ​ពល រដ្ឋ​ឱ្យ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​ការធ្វើ រដ្ឋប្រហារ ។ ​ស្នងការរង​ប៉ូលិស​ថៃ​លោក Amnuay Nimmano បាន​បញ្ជាក់ថា នឹង​តាម​ចាប់ ខ្លួន​បុគ្គល​ណា​ដែល​បំផុសបំផុល​ឱ្យមាន ការ​ក្រោកឈរឡើង​ប្រឆាំង​ការធ្វើ​រដ្ឋ ប្រហារ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម នានា​នៅក្នុង​ប្រទេស​ថៃ